Back

ⓘ ចេនឡាដីគោក




ចេនឡាដីគោក
                                     

ⓘ ចេនឡាដីគោក

ចេនឡាគោក រឺ កម្វុជគោក បង្កើតឡើងនៅឆ្នាំ ៧១៦-រ.៨០២ គ.ស. ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក និងមួយទៀតហៅថាចេនឡាដីគោកនេះឯង។ មូលហេតុមកពីកំសោយអំណាចកណ្ដាលព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà រឺ ផលូ Pólòu)។

                                     

1. ទីតាំងភូមិសាស្ត្រ

ចេនឡាដីគោកមានទីតាំងនៅតំបន់សម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។

                                     

2. ប្រវត្តិសាស្ត្រ

ប្រវត្តិចេនឡាគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ វ្រៅ។ អាណាចក្រនេះមាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគីវ។ ឯកសារ​ចិន​ដដែល​ខាងលើនេះក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងទៀតនៅឆ្នាំ ៧២២ ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ-ហ្វៀនថាញ Mai Huyền Thành ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង ៦១៨-៩០៧។ យ៉ាងណាមិញនៅឆ្នាំ ៦២១ អធិរាជថាង-កាវជូនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ-វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ ឈ្មោះស្រុកយួននៅសម័យនោះ ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ អធិរាជថាង-កាវជុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ ប្រទេសជាអាណាព្យាបាល វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួន ម៉ៃ-ហ្វៀនថាញ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ក្រោយមកម៉ៃ-ហ្វៀនថាញ ប្រែឈ្មោះជាព្រះថា ម៉ៃ-ហាក់ដេ មានន័យថា អធិរាជខ្មៅម៉ៃ ព្រោះមេទ័ពនេះមានសំបុរខ្មៅ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ ក្នុងគ.ស. ៧៥០​ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន។ បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី។ នៅឆ្នាំ ៧៥៣ មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ ២៦ នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ-លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ពទៅច្បាំងវាយកំទេចពួកយួន និងសៀម។ នៅឆ្នាំ ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ចាវខាងត្បូង។ នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី រឺ Pómí 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī 開府儀同三司 អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដែលពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី និងឆ្នាំ ៧៩៩ មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថាលីថូវជី រឺ Lītóují 李頭及 ក៏បានទទួលគោរម្យងារចិនដែរ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ។រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំ​មជ្ឈមណ្ឌលនៃ​ចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរឹទ្ធិជាងគេទំនង ជយសិង្ឃវម៌្ម ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ។

                                     
  • ប ត មពង ស វត ច ន ប រទ សច នឡ ត រ វប នប ងច កព រន ខ ងដ មស.វទ ភ គខ ងជ ងគ ហ ថ ច នឡ ដ គ ក ជ ត បន សម ប រដ យភ ន ន ងជ រលងភ ន រ ឯខ ងត ប ងដ លគ ហ ថ
  • ព រ ន មរបស ទ រង ល ចឡ ង ត មរយ ក ណត ត រ ប រវត ត ស ស ត រច នប ត រ ន ស ដ ចវ នត ន ច នឡ ដ គ ក រ ឯ ច នឡ ដ គ ក វ ញ ដ លជ ត បន ព រ ភ ន ន ង ម ន ជ រលង ភ ន ស ថ តន ខ ងជ ង ជនជ ត ច ន ហ ថ
  • ប រវត ត ភ ពរបស ព កទ រង គ ព រព ញដ យមន ទ ល រ ងរ វទ ងអស ដ លយ ងប នដ ងអ ព ច នឡ ដ គ ក គ ដ យស រត ច នឡ ដ គ ក ប នបញ ជ នរ ជទ តទ ប រទ សច នក ន ងឆ ន
  • ព រ ន មរបស ទ រង ល ចឡ ង ត មរយ ក ណត ត រ ប រវត ត ស ស ត រច នប ត រ ន ស ដ ចវ នត ន ច នឡ ដ គ ក រ ឯ ច នឡ ដ គ ក វ ញ ដ លជ ត បន ព រ ភ ន ន ង ម ន ជ រលង ភ ន ស ថ តន ខ ងជ ង ជនជ ត ច ន ហ ថ
  • គ.ស - ប ត មពង ស វត រច នប នអ អ ងថ ន សតវត សទ ច នឡ ត រ វប កទ ជ ច នឡ ដ គ ក ន ងច នឡ ទ កល ច ក ឡ ងព លន ដ រ ព រ អង គប នក ន ក ប ម យភ គធ ន ច នឡ ទ កល ចរហ តដល សតវត សទ
  • គ ច នឡ ទ កល ច ន ង ច នឡ ដ គ ក គ ប ជ នព លន នគរជ វ ក ប នវ យប រហ រនគរច នឡ ទ ងព រដ ក ជ ច ន ឆ ន - ក រ រ មបញ ច លគ ន រវ ង ច នឡ ដ គ ក ន ង នគរ ច នឡ ទ កល ច
  • បង ក តឡ ងន ឆ ន - រ. គ.ស ជ អត តន ទ កដ ខ ម រ ដ លត រ វប ងច កក លព សម យច នឡ ម យគ ច នឡ ដ គ ក ន ងម យទ តគ ច នឡ ទ កល ចន ឯង ន សម យប រ ណច នន យមហ ច នឡ ទ កល ចថ ស យច នឡ
  • ពង ស វត រច នប នអ អ ងថ ន សតវត សទ ច នឡ ត រ វប កទ ជ ច នឡ ដ គ ក ន ងច នឡ ទ កល ច ក ឡ ងព លន ដ រ ឝម ភ វម ម ជ ព រ រ ជប ត រន វ រ ប ទប ឝ ករ ក ឝ
  • ក ន ង ច ណ ម ព រ រ ជ ទ ង ឡ យ ដ ល ប ន ស យរ ជ យ ន ច នឡ ដ គ ក ន ម ន ព រ រ ជ ម យ ព រ អង គដ ល ម ន មហ ទ ធ ឫទ ធ ខ ល ង ព ក ជ ង គ ព រ ន ម
  • ដ យស រលទ ធផលន ក រស រ វជ រ វប នឱ យដ ងថ ទ ក រ ងសម ភ ប រ ជ រ ជធ ន ន ច នឡ ដ គ ក ហ យឈ ម ប ស ករន ត រ វប នកត ត រ ក ន ងស ល ច រ កជ ច រ នរបស ព រ ប ទយស វរ ម នទ

Users also searched:

ផែនទីចេនឡា,

...
...
...