Back

ⓘ ស្ដេចចក្រពត្តិ




ស្ដេចចក្រពត្តិ
                                     

ⓘ ស្ដេចចក្រពត្តិ

ពាក្យ​ថា ចក្រពត្តិ ​ ជា​ពាក្យ​ក្នុង​ភាសា​បាលី ត្រូវ​នឹង​ពាក្យ​ថា ចក្រវារទិន ឬ​សរសេរ​តាម​អក្សរ​ភាសា​ហ៊ិណ្ឌី चक्रवर्ति គឺ​ជា​ពាក្យ​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដើម្បី​និយាយ​យោង​ទៅ​ដល់​អ្នក​ដឹកនាំ​ប្រទេស​ក្នុង​ក្តី​ស្រម័យ ម្នាក់ ដែល​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​គុណធម៌ ។ រាជ្យ​របស់​ស្តេច​ចក្រពត្តិ​ត្រូវ​គេ​ហៅ​ថា​ សវ៌ភូម ។ នៅ​ក្នុង​​ន័យ​ដើម ពាក្យ​​បន្សំ ចក្រពត្តិ មាន​ន័យ​ថា "កង់​របស់​ទ្រង់​កំពុង​វិល ពោល​គឺ​ "កង់​រទេះ​របស់​ទ្រង់​កំពុង​វិល​ទៅ​គ្រប់​ទិសទី​ដោយ​គ្មាន​ឧបសគ្គ ។ បើ​វិភាគ​តាម​ន័យ​ម្យ៉ាង​ទៀត ពាក្យ​នេះ​មាន​ន័យ​ថា "​កង់​រទេះ​កំពុង​វិល​" ពោល​គឺ "​តាម​រយៈ​វា ធម្មចក្រ ដែល​ជា​កង់​នៃ​ធម៌ កំពុង​បង្វិល" ហើយ​ដែល​ពុទ្ធសាសនិកជន និង បរិស័ទ​សាសនា​ជែន យក​ទៅ​ប្រើប្រាស់​ជា​ទូទៅ ។

នៅ​ក្នុង​ពុទ្ធសាសនា និង លទ្ធិ​ជែន ​មាន​ស្តេច​ចក្រពត្តិ ៣ ប្រភេទ​ខុស​គ្នា ៖

  • ចក្រវាល ចក្រពត្តិ Chakravala Chakraborty គឺ​ជា​ស្តេច​គ្រងរាជ្យ​លើ​ទ្វីប​ទាំង ៤ ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​វេទ​បុរាណ​របស់​ឥណ្ឌា
  • ទ្វីប ចក្រពត្តិ Dvipa Chakraborty គឺ​ជា​ស្តេច​គ្រង​រាជ្យ​លើ​ទ្វីប​តែ​មួយ​នៃ​ទ្វីប​ទាំង ៤
  • ប្រទេស ចក្រពត្តិ Pradesa Chakraborty គឺ​ជា​ស្តេច​គ្រង​រាជ្យ​លើ​ផ្នែក​មួយ​នៃ​ទ្វីប​មួយ​ប៉ុណ្ណោះ

ពាក្យ​ថា ចក្រវាល ចក្រពត្តិ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​លើ​ប្រាសាទ​មួយ​ចំនួន​នៅ​សម័យ​កាល​នៃ​ចក្រភព​មោរ្យា Maurya Empire ចន្លោះ​ឆ្នាំ ៣២២ ទៅ ១៨៥ មុន​គ្រិស្តសករាជ ដើម្បី​​ឧទ្ទិស​ទៅ​ដល់​មហារាជ ចន្ទ្រគុបតា មោរ្យា Chandragupta Maurya និង ចៅ​របស់​ទ្រង់ គឺ​ព្រះ​បាទ អសោក មោរ្យា Ashoka Maurya ។ ប្រវត្តិសាស្ត្រ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​គេ​យក​ពាក្យ​នោះ​ទៅ​ប្រើ​សម្រាប់​និយាយ​សំដៅ​ឈ្មោះ​របស់​ស្តេច​អង្គ​ណា​ទៀត​ទេ ។ ពាក្យ​ ចក្រពត្តិ ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​សម្គាល់​តួអង្គ​ព្រះ​ពុទ្ធ​កាល​ទ្រង់​នៅ​វ័យ​កុមារ ពេល​ដែល​ព្រាហ្មណ៍​ទាំង​ឡាយ​ថ្លែង​ពាក្យ​ទស្សន៍ទាយ​​អនាគត​របស់​ព្រះ​សិទ្ធត្ថ គោតម ប្រសិន​បើ​ទ្រង់​នៅ​គ្រង​រាជ្យ ។ នៅ​ក្នុង​គម្ពីរ​មជ្ឈិម​និកាយ មាន​សេចក្តី​ចែង​ថា ព្រះ​សិទ្ធត្ថ គោតម ថ្លែង​ព្រះ​រាជឱង្ការ​ថា ស្ត្រី​មិន​អាច​ក្លាយ​ជា​ស្តេច​ចក្រពត្តិ​ទេ ។ ជា​ទូទៅ ពាក្យ​ ចក្រពត្តិ អាច​យក​ទៅ​ប្រើ​បណ្តោះ​អាសន្ន​សម្រាប់​សម្គាល់​​ភាព​ជា​ស្តេច ឬ មេដឹកនាំ​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ពុទ្ធសាសនា និង លទ្ធិ​ជែន ។ នៅ​ក្នុង​លទ្ធិព្រាហ្មណ៍ ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​សម្គាល់​ស្តេច​ដ៏​មាន​អំណាច​មួយ​អង្គ ដែល​មាន​នគរនៅ​លើ​ពិភពលោក​ទាំង​អស់​ជា​​ចំណុះ​ ។

នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​ភាសា​បាលី ស្តេច​ចក្រ​ពត្តិ គឺ​ជា​ស្តេច​គ្រប់​គ្រង​នគរ​ប្រកប​ដោយ​ធម៌ ជាក្សត្រមាន​អំណាច ឈ្នះ​សង្គ្រាម​មាន​ទី​បំផុត​ទល់​នឹង​សមុទ្រ​ទាំង​ ៤ មាន​ជន​បទ​ដ៏​មាំ​មួន ប្រកប​ដោយ​រតនៈ​ ៧ ​ប្រការ គឺ ចក្ករ័ត​ន៍ ​ចក្រកែវ​​ ១ ហត្ថីរ័តន៍ ​ដំរីកែវ​​១ អស្សរ័តន៍​ ​សេះ​កែវ​​១ មណិរ័តន៍ ​កែវមណី​១ ឥត្ថីរ័តន៍​ ​ស្រ្តី​កែវ​១ គហបតី​រ័តន៍​ គហបតី​កែវ​១ បរិនាយករ័តន៍ ​នាយ​បរិនាយកកែវ ១ និង​ ប្រកប​ដោយ​ឫទ្ធិ​ ៤​ យ៉ាង ។ ព្រះអង្គ​មាន​ព្រះរាជ​បុត្រ​ច្រើន​ជាង​ពាន់ ជា​អ្នក​ក្លៀវ​ក្លា មាន​សភាព​ជា​អ្នក​ព្យាយាម​ក្លាហាន អាច​ញំាញី​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន ព្រះ​អង្គ​គ្រប​សង្កត់​នូវ​ផែនដី មាន​សាគរ​ជា​ទី​បំផុត ទ្រង់​គ្រប់​គ្រង​ដោយ​ធម៌ មិន​បាច់​ប្រើ​អាជ្ញា មិន​បាច់​ប្រើ​សាស្ត្រា​វុធ​ឡើយ។

                                     

1. រតនៈ​ ៧ ​ប្រការ​

  • ចក្ករ័តន៍ ជា​ទិព្វ​មាន​កាំ​១ពាន់ ព្រម​ទាំង​ខ្នង​កង់​និង​ដុំ បរិបូណ៌​ដោយ​អាការ​ទាំង​ពួង។ ពេល​ចក្ក​រ័តន៍​នេះ​ទៅ​ដល់​ប្រទេស​ណា ស្តេច​ចក្រ​ក៏​ទៅ​ប្រថាប់​ទី​នោះព្រម​ដោយ​ចតុរង្គ​សេនា​សេនា​ប្រកប​ដោយ​អង្គ​៤​។ ពួក​ស្តេច​ណា​ដែល​ជា​សត្រូវ​ក៏​បាក់​បប​ខ្លប​ខ្លាច​អំណាច​ សុំ​ចុះ​ចូល និង​សុំ​អោយ​ស្តេច​ចក្រ​គ្រប់​គ្រង​ប្រទេស​ខ្លួន។
  • គហបតីរ័តន៍ មាន​ទិព្វ​ចក្ខុ​ ដែល​កើត​ពី​ផល​កម្ម អាច​មើល​ឃើញ​កំណប់​ទ្រព្យ​ដែល​មាន​ម្ចាស់​និង​មិនមាន​ម្ចាស់​បាន។
  • ឥត្ថីរ័តន៍ ស្រី​កែវ ជា​ស្ត្រី​មាន​រូប​ឆោម​ល្អ​គួរ​អោយ​អ្នក​ផង​ពិត​ពិល​រមិល​មើល គួរ​ជ្រះ​ថ្លា ប្រកប​ដោយ​សម្បុរ​ល្អ​ក្រៃ​លែង មិន​ខ្ពស់​ពេក មិន​ទាប​ពេក មិន​ស្គម​ពេក មិន​ធាត់​ពេក មិន​ខ្មៅ​ពេក មិន​ស​ពេក លើល​លែង​កន្លង​ហួស​សម្បុរ​ស្រ្តី​ជា​មនុស្ស តែ​មិន​ដល់​សម្បុរ​ទេវតា។ ឥត្ថី​រ័តន៍​​ មាន​កាយ​សម្ផ័ស្ស​ទន់​ល្មើយ ដូច​ជា​សំឡី​គរ ឬ​សំឡី​កប្បាស។ កាល​រដូវ​ត្រជាក់ នាង​មាន​ខ្លួន​ក្តៅ កាល​រដូវ​ក្តៅ​ នាង​មាន​ខ្លួន​ត្រជាក់។ នាង​មាន​ក្លិន​ខ្លឹម​ចន្ទន៍​ផ្សាយ​ចេញ​អំពី​កាយ មាន​ក្លិន​ផ្កា​ឧប្បល​ផ្សាយ​ចេញ​អំពី​មាត់។ នាង​ជា​ស្ត្រី​ដែល​សូម្បី​តែចិត្ត ក៏​មិន​ប្រព្រឹត្ត​កន្លងស្តេច​ចក្រ​ជា​ស្វាមី​ឡើយ។ ជា​ស្ត្រី​គោរព​តួ​នាទី​ខ្លួន​ប្រព្រឹត្ត​ត្រូវ​ព្រះ​ហឫទ័យ ពោល​តែ​ពាក្យ​ជា​ទី​ពេញ​ព្រះ​ទ័យ​របស់​ស្តេច​ចក្រពត្តិ។
  • មណិរ័តន៍ ជា​កែវ​ពិទូរ្យ​មាន​ជាតិ​ល្អ មាន​ជ្រុង​៨ ដែល​ជាង​ច្នៃ​ល្អ​ហើយ មាន​ពណ៌​ថ្លា​ស្អាត​បរិបូណ៌​ដោយ​អាការ​គ្រប់​យ៉ាង។ មណិរ័តន៍​នេះ​មាន​ពន្លឺ​ផ្សាយ​ទៅ​បាន​មួយ​យោជន៍​ជុំ​វិញ។
  • បរិនាយករ័តន៍ បរិនាយក​កែវ ជា​បណ្ឌិត​វាង​វៃ មាន​ប្រាជ្ញា អង់​អាចជា​អ្នក​ប្រឹក្សា​ផ្តល់​យោបល់​ ជួយ​ជ្រោម​ជ្រែង​ដល់​ស្តេច​ចក្រពត្តិ។
  • អស្សរ័តន៍ សេះ​កែវ ជា​ស្តេច​សេះ​ឈ្មោះ​ វលាហកៈ មាន​សម្បុរ​ស​សុទ្ធ មាន​សម្បុរ​ត្រង់​​ក្បាល​ខ្មៅ​រលើប ដូច​ជា​សម្បុរ​នៃ​ក​ក្អែក មាន​សក់​ស​ក្បុស ដូច​បណ្តូល​ស្មៅ​យាប្លង ជា​សេះ​មាន​ឫទ្ធិ​អាច​ហោះ​ទៅ​លើ​អាកាស​បាន។
  • ហត្ថីរ័តន៍ ដំរី​កែវ ជា​ស្តេច​ដំរី​ឈ្មោះ​ ឧបោសថ មាន​សម្បុរ​ស​សុទ្ធ មាន​អវយវៈ​តូច​ធំ​សមរម្យ​ទាំង​អស់ ជា​ដំរី​មាន​ឫទ្ធិ អាច​ហោះ​ទៅ​លើ​អាកាស​បាន។
                                     

2. លក្ខណៈ​ពិសេស​របស់​ព្រះ​ចៅ​ចក្រពត្តិ

  • ទ្រង់​មាន​​ រូបឆោម​​ ល្អគួរ​ឲ្យអ្នក​ផង​ពិត​ពិល​រមិល​មើល គួរ​ជ្រះ​ថ្លា ទ្រង់​ប្រកប​ដោយ​ឆវីវណ្ណ ល្អ​ក្រៃ​លែង​ជាង​មនុស្ស​ទាំង​ឡាយ​ក្នុង​លោក​នេះ។
  • ទ្រង់​ ជា​ទី​ស្រឡាញ់ ជា​ទី​ពេញ​ចិត្ត​នៃ​​មនុស្ស​ និង ទេវតា សូម្បី​ទេវតា​ក៏​នៅ​ក្រែង​ចិត្ត ។
  • ទ្រង់​មិន​មាន​ អាពាធ មិន​មាន​ទុក្ខ​ប្រកប​ដោយ​ភ្លើង​ធាតុ ដែល​កើត​អំពី​កម្ម​មាន​វិបាក​ស្មើ​គ្នា មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក លើស​ជាង​មនុស្ស​ដទៃ។
  • ព្រះ​អង្គ​មាន​ព្រះ​ ជន្មាយុ​ វែង ទ្រង់​ឋិត​នៅ​អស់​កាល​ជា​យូរ​អង្វែង​ក្រៃ​លែង​ជាង​មនុស្ស​ទាំង​ឡាយ។
                                     

3. អានិសង្ស​ផលបុណ្យ​ដែល​ជួយ​ឲ្យ​កើត​ជា​ព្រះ​ចៅ​ចក្រពត្តិ

  • បូជា​ចេតិយ​របស់​ព្រះ​សម្មាសម្ពុទ្ធ
  • ជា​ប្រធាន​នៃ​ការ​ទេសនា​ធម៌ ការ​សង្គាយនា​ព្រះ​ត្រៃ​បិដក​ ។ល។
  • ធ្វើ​បុណ្យ​​ ធ្វើ​ទាន ដោយ​ចិត្ត​ស្អាត គ្មាន​ប្រាថ្នា​​​អំពើ​តបស្នង
  • ជា​ម្ចាស់​បុណ្យ​កឋិន ឬ​ជា​អ្នក​ដឹក​នាំ​ការកសាង​វត្ត ព្រះ​ឧបោសថ ព្រះ​វិហារ ព្រះ​ពុទ្ធរូប ។ល។
                                     
  • សម ដ ចព រ ភគវត ស រ ចក រពត ត រជ ជ. គ.ស - ទ រង ជ ព រ អគ គមហ ស ន ព រ ប ទបរមខត ត យ ចន ទរ ជ ស ដ ច ន នគរកម ព ជ ធ បត ក រ ងលង វ ក មហ នគរ ក ល ព.ស
  • ថ វ យព រ រ ជស រន សម ដ ចព រ ច ចក រពត ត ឲ យល ម បកប រ ស រន អ ល ក សថ វ យស ចក ដ ដ ចតទ ន ថ : ព រ រ ជស រព រ ប ទសម ដ ច ស ដ ច ព រ រ ជឱង ក រ ព រ ធម មរ ជ រ ម ធ បត
  • បន ទ ប មក ព រ ច ចក រពត ត ឲ យរ ជទ ត ទ អញ ជ ញព រ ស រ ស រ យ ទ យអ ព ត រ យខ ងក តដ ម ប ចរច រ បច ឲ យព រ នគរឲប នស ខស ន តឡ ងវ ញ ព រ ច ចក រពត ត ស ដ ច ព រ រ ជដ ណ រទ ព
  • គ រប គ រងប នម ន ស ដ ច ចក រពត ត ច ន ន ព រ អង គ ជ ស ត ចយ វ ចក រពត ត ត រ វម នអ នកសម រ ចក ច ចក ររ ជក រដល ទ អង គ ន ង ព រ ប ទ ចក រពត ត ដ លត រ វល បង រ ជ យសម បត ត រ មម ន
  • សម រ ប ព រ រ ជ ចក រពត ត អស សរ តន អ ស - ស - - ឬ ស រ តន ស ក វ សម រ ប ស ដ ច ចក រពត ត ឥត ថ រ តន ឬ ស ត រ រ ត ន ស ត រ ក វ សម រ ប ព រ រ ជ ចក រពត ត ល អ ចសរស រថ
  • សម ដ ចព រ ច ចក រពត ត រ ជ ធ រ ជ ត រ ស ច ត ម កងទ ពម ខ ក រ យ ឆ វ ង ស ដ ស រ ច សម ដ ចព រ ច ចក រពត រ ធ រ ជ ទ រង គ រ ងស រ ប ព ជ យយ ទ ធន ស រ ច ស ដ ច
  • ព រ ទ ន ង ចក រពត ត រ ស រ យអណ ដ ត ចង ហ ន ហ យ ជ ប រភ ទទ ក - ងស រ ប កងទ ពវ ម នល ប នល នប ត មដ ណ លក ន ងពង ស វត រប នព លថ ទ កន ម នល ប នដ លស ម ប ត ចង ហ ន
  • ជ ព រ រ ជវង ស ល កឡ ងជ អគ គមហ ស ទ រង ព រ ន មសម ដ ចព រ ភគវត មង គលក សត រ ស រ វ ចក រពត ត ហ យព រ អង គប រជ ស មលរ ជ ធ វ ព រ ម រ ថ វ យព រ ភ ល ង ព រ បរមសពសម ដ ចព រ វរ ជប ត
  • សម ដ ចព រ ច ចក រពត ត ប នទ រង ជ រ បហ យទ រង ត រ ស ថ ក ឲ យក ម យរ សរ ន ព កច ដល ឆ ន ក រ យៗម ន ងឲ យជ នទ ជ ម នខ ន ទ រង ត រ ស ត ម ល ហ យព រ ច ចក រពត ត ស ដ ច
  • មហ ចន ទរ ជ ន ងព រ ច ចក រពត ត ស ដ ច ស ម ន ងដ លស ដ ងអ ព សង គ រ មរវ ងសម ដ ចព រ បរមខត ត យ មហ ចន ទរ ជ ន ងច ពញ អ ង ដ លជ ព រ រ ជប ត រធម ស ដ ច ស មទ ត
  • ច ព ប រទ សកម ព ជ សព វថ ង គ ន តដ លជ សត រ វរបស ប រជ រ ស ត រគ គ ន ត ចក រពត ត គ ន តម លង យមន ស ស ច ស ម លង យក ម ង ប រ សម លង យស រ អ នកធ ម លង យអ នកត ច
  • ក ន ងស ល ច រ កគ ប នហ ស ដ ច អង គន ថ ស វ ភ ម ដ ច ន ហ យធ វ អ យគ យល ថ ទ រង ជ ស ដ ច ម យអង គទ តផ ស ង ន មន គ សម រ ប ហ ចក រវរ ត ន រ ស ដ ច ចក រពត ត

Users also searched:

ព្រះ បាទ ជ័យវរ្ម័ន ទី 3,

...
...
...