Back

ⓘ អនុមោទនារក្ខាយាចនគាថា




                                     

ⓘ អនុមោទនារក្ខាយាចនគាថា

អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ សាសនំ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជា នោ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ មាតា បិតា រោ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ គ្រូឧបជ្ឈា អាចារិយោ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ ញាតិយោ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ បាណិនោ ។ អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ នោសទា ។

                                     

1. ប្រែ​ជា​ភាសា​ខ្មែរ

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើ អាកាសក្តី មានសិរីដ៏ឧត្តម ។ សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំងនូវ សាសនាអស់កាលវែង​ ។

រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។ សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំ នូវរាជា អស់កាលវែង​ ។

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។ សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំងនូវពួក ញាតិ អស់កាលវែង​ ។

រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។ សូមអនុមោទនានូវបុណ្យជារបស់ ខ្ញុំហើយសូម ជួយថែទាំ នូវពួក សត្វអស់កាលវែង​ ។

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។ សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម​ជួយថែទាំ នូវយើងខ្ញុំ អស់កាលវែង​ ។

គិហិបតិបត្តិពិសេស

                                     

2. កំណត់​សម្គាល់​អំពី​ប្រវត្តិ​នៃ​ការកែប្រែ​

អត្ថបទ​ចម្រៀង​​សរសើរ​តម្កើង ​នៅ​ក្នុង​ពុទ្ធសាសនា​​ត្រូវ​បាន​​សរសេរ​​ដោយ​ក្រុម​​ពុទ្ធសាសនិកជន​ ​ដើម្បី​ច្រៀង​សរសើរ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង ព្រះ​រាជា ។ អត្ថបទ​​ចម្រៀង​ទាំង​នោះ​ ត្រូវ​បាន​កែប្រែ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​​ ដើម្បី​ឲ្យ​​សមស្រប​ទៅ​តាម​របប​​នយោបាយ​របស់​ប្រទេស​នីមួយៗ​ នា​សម័យកាល​នោះ ។ បទចម្រៀង​ "អាកាសដ្ឋា" ក៏​ត្រូវ​បាន​កែប្រែ​​នៅ​សម័យកាល​ដែល​​របប​គ្រប់គ្រង​ប្រទេស​​បែប​រាជានិយម ​​​​​បាត់បង់​ប្រជាប្រិយភាព ហើយ​ប្រជាជន​ខ្មែរ​ស្អប់​ខ្ពើម​ស្តេច និង ពូជពង្ស​ស្តេច​ ដែល​ជិះជាន់​ និង កេង​ប្រវ័ញ្ច​ប្រជាជន ដើម្បី​ប្រយោជន៍​បក្សពួក​​មួយ​ក្តាប់​តូច​របស់​ខ្លួន ។ នៅ​ក្នុង​សម័យកាល​ដែល​ប្រទេស​ខ្មែរ​ ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​សាធារណៈ​រដ្ឋ​ រាស្ត្រ​ជា​ធំ ពោល​គឺ​នៅ​ក្នុង​របប​ លន់ ណុល ១៩៧០ ដល់ ១៩៧៥ ពាក្យ​ "រាជា" ត្រូវ​បាន​ប្រជាជន​ និង រដ្ឋាភិបាល ស្អប់​ខ្ពើម ហេតុ​នោះ​ហើយ​ទើប​ក្រសួង​ធម្មការ​បាន​សម្រេច​ចេញ​សេចក្តី​ប្រកាស​កែប្រែ​បទ​ចម្រៀង​នោះ​ ត្រង់​ពាក្យ​ថា "រាជានោ" ទៅ​ជា "រដ្ឋកេ" ។ សូម​អាន​អត្ថបទ​ខាង​ក្រោម​ ។ ​​

ផ្នែក​កំណត់ - ប្រវត្តិការណ៍ ក្រសួង​ធម្មការ សាធារណរដ្ឋ​ខ្មែរ លេខ. ១ ក.ធ. សារាចរ ប្រញាប់​បំផុត អ្នក​ឧកញ៉ា​ពិភក្តិសាសនៈ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ

សូម​នមស្ការ​ព្រះ​តេជ​ព្រះ​គុណ មេគណ អនុគណ គ្រប់​ក្រុង ខេត្ត អនុ​ខេត្ត ចៅអធិការ​គ្រប់​វត្ត ទាំង​ពីរ​គណៈ ក្នុង​ សាធារណរដ្ឋ​ខ្មែរ

កម្មវត្ថុ​: សេចក្ដី​កែ​គាថា ១ វគ្គ ក្នុង​ធម៌ អាកាសដ្ឋា ។

ដើម្បី​ឲ្យ​បាន​ស្រប​តាម​ការ​វិវត្តន៍​នៃ​របប​សាធារណរដ្ឋ​ខ្មែរ គណៈ​កម្មការ​មួយ​ដែល​តែងតាំង​ឡើង ដោយ​ដីកា​ចាត់​ក្រសួង​ធម្មការ លេខ ២៣០ – ប ចុះ​ថ្ងៃ​ទី ២៨ – ១០ – ៧០ បាន​ធ្វើ​ការ​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២ វិច្ឆិកា ១៩៧០ បាន​សម្រេច​ប្ដូរ​ពាក្យ​បាលី​ក្នុង​គាថា​មួយ នៃ​ធម៌ អាកាសដ្ឋា ផ្សាយ​ក្នុង​សៀវភៅ​ឈ្មោះ "គហិបដិបត្តិ​សង្ខេប" របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រង់​​ទំព័រ ១២៩ ដល់ ១៣០ ដែល​ថា​: "រាជានោ" នោះ​ថា​ជា "រដ្ឋកេ" វិញ គឺ​ត្រង់​គាថា​នេះ​ត្រូវ​សូត្រ​ថា​:

អាកាសដ្ឋា ច ភុម្មថា ទេវា នាគា មហិទ្ធិកា បុញ្ញំនោ អនុមោទន្តុ ចីរំ រក្ខន្តុ រដ្ឋកេ ។

ឯ​សេចក្ដី​ប្រែ​ជា​ភាសា​ខ្មែរ គឺ​ត្រូវ​ប្រែ​ថា​:

ទេវតា​​ទាំងឡាយ​​ស្ថិត​នៅ​​ឰដ៏​​អាកាស​​ក្ដី ស្ថិត​នៅ​​លើ​​ផែនដី​​ក្ដី នាគ​​ទាំងឡាយ​​មាន​​ឫទ្ធានុភាព​​ក្ដី ចូរ​​អនុមោទនា​​នូវ​​បុណ្យ​​នៃ​​យើង​​ទាំង​ឡាយ ចូរ​​រក្សា​​នូវ​​មហាជន​​ក្នុង​​រដ្ឋ​​ទាំង​ឡាយ ឲ្យ​​បាន​​សុខ​​ចម្រើន​​អស់​​កាល​​ជា​​យូរ​​អង្វែង​​ទៅ" ។

ចំពោះ​​សេចក្ដី​​កែ​​គាថា​​នេះ សម្ដេច​​ព្រះ​​សង្ឃ​នាយក​​ទាំង​​ពីរ​​គណៈ ព្រះ​​អង្គ​​សព្វ​​ព្រះ​ហឫទ័យ​​យល់​​ព្រម​​ហើយ ។ ដូច្នេះ​​សូម​​ព្រះ​តេជ​​ព្រះ​គុណ មេគណ អនុគណ និង ចៅអធិការ​​គ្រប់​​វត្ត​​ទាំង​​ពីរ​​គណៈ ចាត់​​ផ្សាយ​​ដល់​​ព្រះ​​សង្ឃ និង​​ពុទ្ធបរិស័ទ ឲ្យ​​អនុវត្តន៍​​តាម​​សេចក្ដី​​កែ​​គាថា​​នេះ​​ត​ទៅ ។

សារាចរ​​ធ្វើ​​នៅ​​ក្រសួង​​ធម្មការ ចុះ​ថ្ងៃ​ទី ១ ខែ មីនា ១៩៧១ ជ. រដ្ឋមន្ត្រី​​ក្រសួង​​ធម្មការ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ទទួល​បន្ទុក​ក្រសួង​ធម្មការ ហត្ថលេខា​: ឌី - ទូច