Back

ⓘ ប្រវត្តិសាស្ត្រចិន




                                               

នគរឆឹន

ឆឹន រឺ ឆ្អ្ហឹន គឺជារដ្ឋចំណុះរាជវង្សចូវតូចមួយអំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះក្នុងប្រវត្តិសាស្ត្រចិន។ វាជារដ្ឋដ៏តូចមួយតាំងនៅមជ្ឈមណ្ឌលក្រុងមួយគត់ក្បែរអ្វីដែលសព្វថ្ងៃនេះជាអាណាស្រុកហ៊័យយ៉ាំង​នៅឯវាលរាបនៃខេត្តហឿណាន​ភាគខាងកើត។ នៅក្នុងសម័យនោះ ឆឹនស្ថិតនៅប៉ែកនៃអរិយធម៌ចិនភាគខាងត្បូង ដែលមានព្រំដែនជាប់នឹងនគរឈូ។ ពូជអំបូរស្ដេចឆឹនជាកូនចៅនៃអធិរាជឝ៊ុន។ តាមប្រពៃណី ក្រោយពីសញ្ជ័យបានរាជវង្សសាងក្នុងអំឡុងឆ្នាំ១០៤៦ម.ស. ស្ដេចចូវអ៊ូ បានស្វែងរកស្មូនគុយម៉ាន 妫满/媯滿 ជំនាន់ក្រោយម្នាក់នៃអជិរាជឝ៊ុន ហើយប្រគល់ឱ្យគាត់នូវសក្ដិភូមិឆឹន ហើយក្លាយជាអ្នកឧកញ៉ាឆឹនហ៊ូ 陈胡公/陳胡公។ ក្រោយមកឆឹនបានក្លាយជានគររណបឈូ ចម្បាំងនៅសមរភូមិឆឹ ...

                                               

កៅណ្ឌិន្យជយវម៌្ម

កុរុង កៅណ្ឌិន្យជយវម៌្ម រឺ ជយវម៌្ម រជ្ជកាល ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរវ្នំ គឺកុរុងជយវម៌្ម ដែលមានត្រកូល កៅណ្ឌិន្យ គឺកុរុងកៅណ្ឌិន្យជយវម៌្ម គ្រិស្ដសករាជ៤៧០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរវ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជកុរុងវ្នំ។ ក្នុងរាជកុរុងកៅណ្ឌិន្យជយវម៌្ម នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រវ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត ...

                                               

ឝ្រីន្ទ្រវម៌្ម (ភ្វូណាន)

កុរុង ឝ្រីន្ទ្រវម៌្ម រជ្ជកាល គឺ ​ជា​ព្រះរាជបុត្រ​កុរុងកៅណ្ឌិន្យវម៌្ម។ ព្រះអង្គ​សោយរាជ្យ​បន្ត​ពី​បិតា​ព្រះអង្គ។ ក្សត្រិយ៍អង្គនេះ ប្រហែលជាទាក់ទងដោយព្រះរាជវង្សមុនស្ដេចមកពីនគរប៉ាមោ កាលកុរុងចន្ទនៈសោយទិវង្គតហើយ ក៏បានឡើងសោយរាជ្យជាតំណតមកមានព្រះបរមនាមថា ឝ្រីន្ទ្រវម៌្ម រាប់ជាទី ១ ឬហៅថា ឥន្រ្ទវម៌្ម ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី - ក្នុងផ្លូវរដ្ឋប្បសាសនោបាយ កាលក្នុងរវាងឆ្នាំ ព.ស. ៩៧៤- ៩៧៥ ព្រះរាជនគរចាម្ប៉ា បានតែងរាជទូតឲ្យមកសូមខ្ចីកងទ័ពរបស់ក្រុងឝ្រីន្រ្ទវម៌្ម ដើម្បីនឹងយកទៅវាយនគរគាវចូវ របស់ចិន តែទ្រង់ពុំបានថ្វាយទៅតាមសុំ។ មកក្នុងរវាងឆ្នាំ ព.ស. ៩៧៧- ...

                                               

ត្សៀគីវ

វ្រះបាទ ត្សៀគីវ រជ្ជកាល ព្រះនាមរបស់ទ្រង់លេចឡើង តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នា ...

                                               

ភូមី

វ្រះបាទ ភូមី រជ្ជកាល ព្រះនាមរបស់ទ្រង់លេចឡើង តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧ ...

                                               

ហ៊ុនផានខ្វាង

កុរុង ហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម រជ្ជកាល ព្រះអង្គ​ត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបាន​សោយរាជ្យ​បន្ត​។ កាល​នោះ នគរភ្វូណាន មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ។ នគរ​ទាំង​៧ ចង់​រើ​បម្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​កុរុង​ហ៊ុនផានខ្វាង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោ ...

                                               

លីបៃ

លីបៃ គឺជាអ្នកនិពន្ធកំណាព្យជនជាតិចិនដ៏អស្ចារ្យនៃរាជវង្សថាង ត្រូវបានគេជឿថាជា "អ្នកនិពន្ធកំណាព្យដ៏អស្ចារ្យ" មួយនៃពីររូប តាមដែលបានលេចឡើងក្នុងប្រវត្តិសាស្ត្រការនិពន្ធរបស់ចិន ជាមួយឈ្មោះរបស់ទូហ្វ៊ូ កំណាព្យរបស់លីបៃត្រូវបានរងឥទ្ធិពលដោយស្រមៃរបស់តាវ និងការនិយមការផឹកស្រា ដូចទូហ្វ៊ូ ។ គាត់ជាមួយនៃប្រាំបីរបស់ ពែងស្រាអមតៈប្រាំបី ដែលបានលេចឡើងនៅកំណាព្យរបស់ទូហ្វ៊ូ លីបៃបានចំណាយពេលច្រើននៃជីវិតរបស់គាត់ធ្វើដំណើរ ។ ក្នុងករណីរបស់គាត់ គាត់ជាអ្នកមាន ដូច្នេះគាត់អាចធ្វើដំណើរបាន មិនមែនព្រោះភាពក្រីក្ររបស់គាត់ ។ គាត់ធ្លាប់ប្រាប់ថាម្ដងម្កាល គាត់បានធ្លាក់ពីទូកចូលទៅក្នុងទន្លេយ៉ង់ស្សេ ខណៈពេលគាត់កំពុងស្រវឹងនិងព្យាយាមលាបព្រះចន ...

                                               

ផ្វានឆាង

កុរុង ផ្វានឆាង រជ្ជកាល ពេលដែលឝ្រីមារញបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារញលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្ម ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាង​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុ ...

                                               

ជយសិង្ហវម៌្ម (ចេនឡា)

វ្រះបាទ ជយសិង្ហវម៌្ម រជ្ជកាល ប្រវត្តិសាស្ត្រ​ចេនឡា​គោកហាក់​ដូច​ជា​ច្របូក​ឡូកឡំ​គ្នា​ជាមួយ​នឹង​ប្រទេសលាវ ហើយ​ដែល​គេ​នៅ​មិន​សូវ​ដឹង​ច្បាស់​នៅ​ឡើយ​ផង។ ក្នុង​ចំណោម​ព្រះរាជា​ទាំង​ឡាយ​ដែល​បាន​សោយរាជ្យ​នៅ​ចេនឡា​ដី​គោកនោះ មាន​ព្រះរាជា​មួយ​ព្រះអង្គដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ជាង​គេព្រះនាម ជយសិង្ហវម៌្ម ដែល​បាន​ថែរក្សា​មិត្តភាព​ចំណង​ការទូត ហើយ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ រីឯ​រាជធានី​ចេនឡា​ដី​គោក ទំនង​ជា​ស្ថិត​ត្រង់​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើមគឺ​ម្តុំ​វត្ត​ភូ ចម្ប៉ាសក្ដិ ក្នុង​ប្រទេស​លាវ បច្ចុប្បន្ន​នេះ។

                                               

ខុងជឺ

ខុងជឺ ជាគ្រូបង្រៀន ទស្សនវិទូ អ្នកនយោបាយ និងជាស្ថាបនិកសាសនាជនជាតិចិន។ ឈ្មោះដើម គឺ ខុងជឺ ឬ ចុងនី។ កាលពីកុមារភាព លោកជាសិស្សដែលចូលចិត្តសិក្សា និង ជាអ្នកចាប់អារម្មណ៍ ខាងសាសនា និង ទំនៀមទំលាប់។ មិនសូវខុសពី សូក្រាត ប៉ុន្មានទេ លោកខុងជឺ ជួនកាលមិនឆ្លើយសំនួរពីទស្សនវិជ្ជាដោយខ្លួនឯងទេ ដោយលោកអោយមនុស្សសញ្ជឹងគិតពីបញ្ហា និងរៀនពីអ្នកដទៃ ជាពិសេស ប្រវត្តិសាស្ត្រ។ លោកក៏គិតថា មនុស្សគួតែទទួលបានអំណាច ដោយសាសេចក្ដីល្អ និង ជំនាញរបស់ពួកគេ ដោយមិនមែនដោយសាបានមកពីគ្រួសាឡើយ។ ខុងជឺ ចង់អោយមនុស្សគិតពីអ្នកដទៃ ច្រើនជាងគិតអំពីប្រាក់ និង ខ្លួនឯង។ ខុងជឺគិតថា មនុស្សអាចមានទំនាក់ទំនង ៥ យ៉ាងគឺៈ បងប្អូន ឪពុកម្ដាយ និង កូន មិត្តភក្ដិ ស្ដ ...

                                               

ផ្វានជិនឝឹង

កុរុង ផ្វានជិនឝឹង រជ្ជកាល ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារញ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារញ​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្វូណាន។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រ ...

ប្រវត្តិសាស្ត្រចិន
                                     

ⓘ ប្រវត្តិសាស្ត្រចិន

អរិយធម៌ចិនមានដើមកើតនៅមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗតាមដងទន្លេពីរគឺទន្លេលឿង និង ទន្លេឆាងជាំង នៅយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿងត្រូវបានគេនិយាយថាគឺជាអណ្ដូងនៃអរិយធម៌ចិន​។ ជាមួយប្រវត្តិសាស្ត្របន្តរាប់ពាន់ឆ្នាំមក ចិនជាអរិយធម៌មួយក្នុងចំណោមអរិយធម៌ចំណាស់បំផុតនៃពិភពលោក។ ប្រវត្តិសាស្ត្រចិនជាសំណេរត្រូវបានគេដឹងថាបានសរសេរនៅដើមសម័យរាជវង្សសាង ទោះបីយ៉ាងណាក៏ដោយ ក៏អត្ថបទប្រវត្តិសាស្ត្របុរាណៗមួយចំនួនដូចជា កំណត់ត្រាមហាប្រវត្តិវិទូ និង វស្សប្បវត្តិឫស្សី បានពោលអះអាងថាធ្លាប់មានសម័យរាជវង្សសៀមុនសម័យរាជវង្សសាងទៅទៀត។ វប្បធម៌ អក្សរសាស្ត្រ និង ទស្សនវិជ្ជាចិនភាគច្រើន បានរីកចម្រើនច្រើនកំឡុងសម័យរាជវង្សចូវ ។

  • រាជវង្សចុវបានចាប់ផ្ដើមដាំក្បាលចុះដោយសារសម្ពាធខាងក្រៅនិងខាងក្នុងនៅសតវត្សទី៨ម.គ. និងនគរនេះនៅទីបំផុតបានបែកខ្ញែកទៅជារដ្ឋតូចៗ ដោយផ្ដើមឡើងនៅសម័យរដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះ និងឈានដល់ការស្ដែងឱ្យឃើញមែនទែននៅក្នុងសម័យនគរចម្បាំង។ នេះគឺជារឿងមួយក្នុងចំណោមសម័យកាលនៃរដ្ឋភាពបរាជ័យក្នុងប្រវត្តិសាស្ត្រចិន ថ្មីៗបំផុតនៃរឿងនោះគឺសង្គ្រាមរដ្ឋប្បវេណីចិន។

នៅចន្លោះសម័យនៃនគរជាច្រើននិងស្ដេចត្រាញ់និយម រាជវង្សចិននានាបានគ្រប់គ្រងប៉ែកមួយចំនួន រឺក៏ចិនទាំងមូល នៅក្នុងសម័យខ្លះ រួមមានសម័យបច្ចុប្បន្ន ការត្រួតត្រាបានលាតសន្ធឹងទៅឆ្ងាយដល់ស៊ិនជាំង និង/រឺ ទីបេ។ ការអនុវត្តបែបនេះបានចាប់ផ្ដើមជាមួយរាជវង្សឈិន: នៅឆ្នាំ២២១ម.គ. អធិរាជស្ដេចឈិនឝ៊ឺបានបង្រួបបង្រួមនគរចម្បាំងផ្សេងៗ ហើយបានបង្កើតឡើងនូវអធិរាជាណាចក្រចិនទីមួយដំបូងគេ។ រាជវង្សសោយរាជ្យបន្តៗនៅក្នុងប្រវត្តិសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធការិយាធិបតេយ្យជាច្រើនដែលអាចឱ្យអធិរាជចិនគ្រប់គ្រងដោយផ្ទាល់លើទឹកដីដ៏ធំធេងល្វឹងល្វើយ។

ទិដ្ឋភាពសាមញ្ញនៃប្រវត្តិសាស្ត្រចិនគឺថាសម័យកាលផ្លាស់ប្ដូរជាច្រើននៃការបង្រួបង្រួមនិងបែកបាក់នយោបាយ រួមជាមួយនោះចិនជាចៃដន្យក៏ត្រូវបានត្រួតត្រាដោយពួកមនុស្សមកពីវាលស្តិប ភាគច្រើននៃពួកគេ ដែលនៅពេលនោះបានធ្វើសមានកម្មទៅជាប្រជាជនហានចិនរួចទៅហើយ។ ឥទ្ធិពលវប្បធម៌និងនយោបាយមកពីប៉ែកជាច្រើននៃអាស៊ី បាននាំមកដោយរលកបន្តៗនៃអន្តោប្រវេសន៍ ការវាតទី និងសមានកម្មវប្បធម៌ គឺជាផ្នែកនៃវប្បធម៌ចិនទំនើបនេះ។

                                     

1.1. បុរេប្រវត្តិ យុគថ្មបំបែក

មើលផងដែរ: បញ្ជីស្ថានីយថ្មបំបែកនៅចិន

អ្វីដែលជាចិនសព្វថ្ងៃនេះគឺត្រូវបានតាំងទីលំនៅដោយពួក មនុស្សឈរត្រង់ខ្លួន អូម៉ូអេរ៉ិខខ្ទុសសឹជាង​មួយលាន​ឆ្នាំកន្លងទៅហើយ ។ ការសិក្សាថ្មីៗបង្ហាញថាឧបករណ៍ធ្វើអំពីថ្មបានរកឃើញនៅស្ថានីយស៊ាំវឆាងលាំងXiaochangliangគឺត្រូវបានចុះកាលបរិច្ឆេទតាមរយៈ ចុម្ពិតវិច្ឆន្ទលេខន៍ ១,៣៦លានឆ្នាំកន្លងទៅហើយ។ ស្ថានីយ៍បុរាណវត្ថុនៅស៊ីហវ់ទូកXihouduក្នុងខេត្តឝានស៊ីShanxi គឺជាកន្លែងដំបូងគេបង្អស់ដែលបានបង្ហាញភស្តុតាងនៃការប្រើប្រាស់ភ្លើងដោយពួក អូម៉ូអេរ៉ិខខ្ទុសសឹ ដែលត្រូវបានគេចុះកាលបរិច្ឆេទ ១,២៧លានឆ្នាំកន្លងមកហើយ ។ កំណាយនៅឯយានម៉ុវYuanmou ហើយក្រោយមកទៀតឡាញឈានLantianបង្ហាញនូវការតាំងទីលំនៅលើកដំបូង ។ ទំនងជារូបសំណាកដ៏ល្បីឈ្មោះបំផុតនៃពួក អូម៉ូអេរ៉ិខខ្ទុសសឹ បានរកឃើញនៅប្រទេសចិនត្រូវបានគេហៅដូច្នេះថាមនុស្សប៉ីជិងរកឃើញក្នុងឆ្នាំ១៩២៣-២៧។

  • បំណែកនៃគ្រឿងស្មូនបីត្រូវបានគេជីកយកឡើងនៅឯរូងភ្នំលីយូកហ៊្សុយLiyuzuiក្នុងខេត្តលាវចុវLiuzhou គ័ងស៊ិGuangxiបានចុះកាលកំណត់១៦,៥០០និង១៩,០០០ឆ្នាំមុនគ.ស.​ ។
                                     

1.2. បុរេប្រវត្តិ យុគថ្មរំលីង

មើលផងដែរ:បញ្ជីវប្បធ៌មថ្មរំលីងនៃប្រទេសចិន

យុគថ្មរំលីងក្នុងប្រទេសចិនដែលអាចជាស្លាកស្នាមត្រលប់ទៅក្រោយវិញ រវាង១២០០០និង​១០០០០ឆ្នាំមុនគ.ស. ។ ភស្តុតាងដំបូងចំពោះការដាំដុះស្រូវរបស់ជនជាតិចិនមុនគេបង្អស់ត្រូវបានចុះ កាលកំណត់ដោយកាបូនវិទ្យុសកម្មប្រហែលជា៧០០០ឆ្នាំមុនគ.ស. ។ វប្បធ៌មផីលីកាង Peiligang នៃស្រុកស៊ីនចឹងXinzheng​ ខេត្តហឺណាន Henan ត្រូវបានធ្វើកំណាយរកឃើញក្នុងឆ្នាំ១៩៧៧ ។ ដោយមានវិស័យកសិកម្មបានធ្វើអោយកើនឡើងនូវអត្រាប្រជាជន សមត្ថភាពផ្ទុកនិងចែកចាយទិន្នផល​ ហើយនិងមានលទ្ធភាពផ្គត់ផ្គង់ដល់ពួកសិប្បករនិងពួកអ្នកគ្រប់គ្រងគេទៀត ។ នៅចុងសម័យយុគថ្មរំលីង ជ្រលងនៃទន្លេលឿងបានចាប់ផ្ដើមបង្កបង្កើតជាមជ្ឈមណ្ឌលវប្បធ៌មមួយដោយខ្លួនឯង ដែលភូមិនិគមន៍ជាច្រើនត្រូវបានស្ថាបនាឡើង ។ ភាពគួរអោយកត់សំគាល់សំខាន់បំផុតខាងបុរាណវត្ថុត្រូវបានគេរកឃើញនៅឯប៉ានប៉ូBanpoក្នុងក្រុងអនុខេត្តស៊ីអានXian ។ ទន្លេលឿងត្រូវបានដាក់ឈ្មោះដូច្នេះ ពីព្រោះដោយសារតែដីលឿងបង្កើតជាច្រាំងទន្លេបានធ្វើអោយមានពណ៌លឿងប្រឿងៗនៅក្នុងផ្ទៃទឹក ។

ប្រវត្តិដំបូងនៃប្រទេសចិនធ្វើអោយមានភាពងងឹតសូន្យសុងដោយកង្វះឯកសារដែលបានកត់ត្រាពីសម័យនេះរួមគ្នា ជាមួយការសេសសល់នៃរឿងរ៉ាវដែលបានសរសេរ កំឡុងសម័យក្រោយមកទៀតបានព្យាយាមពន្យល់ពិព៌ណនាព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងជាច្រើនសតវត្សមុនៗមក ។ ក្នុងហេតុផលមួយ ដើមទងនៃបញ្ហាជាច្រើនសតវត្សនៅក្នុងការស្វែងយល់ទិដ្ឋភាពខាងក្នុងទៅលើផ្នែកមួយ នៃប្រជាជនចិន​បានធ្វើអោយស្រអាប់ងងឹតដោយឡែកពីគ្នារវាងការពិតនិងការប្រឌិតដែលមើលឃើញ ក្នុងប្រវត្តិដើមដំបូងនៃប្រទសនេះ ។

នៅឯ ៧០០០ឆ្នាំមុនគ.ស. ជនជាតិចិនបានធ្វើការដាំដុះស្រូវដែលជួយអោយមានការរីកចំរើនដល់វប្បធ៌មចៀហ៊ូJiahu ។ នៅតាម៉ៃទីDamaidiក្នុងតំបន់ស្វយ័តនីងសៀNingxia ចម្លាក់ថ្ម៣,១៧២ផ្ទាំង​ចុះកាលបរិច្ឆេទពី៦០០០-៥០០០ឆ្នាំមុនគ.ស.បានត្រូវគេរកឃើញមាន ទ្រង់ទ្រាយជាអក្សរមួយតួៗចំនួន៨,៤៥៣តួ ដូចជា ព្រះអាទិត្យ ព្រះចន្ទ តារា ទេព្ដានិងទិដ្ឋភាពនៃការប្រមាញ់ រឺក៏ ការចិញ្ចឹមសត្វ ។ អក្សររូបទាំងនេះត្រូវបានចាត់ទុកថាស្រដៀងនឹងតួអក្សរដំបូងបង្អស់ដែលអាចអះអាងបានថាត្រូវបានសរសេរ ដោយជនជាតិចិន ។ ក្រោយមកទៀត វប្បធ៌មយ៉ាងសាវYangshaoត្រូវបានជំនួសមកវិញដោយវប្បធ៌មឡុងសានLongshanនៅប្រហែល២៥០០ឆ្នាំមុនគ.ស. ។

                                     

2.1. សម័យបុរាណ រាជវង្សសៀ ប្រ. ២១០០ - ប្រ. ១៦០០ មុនគ.ស.

អត្ថបទក្បោះក្បាយ: រាជវង្សសៀ

រាជវង្ស សៀ នៃប្រទេសចិន ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.គឺជារាជវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី ។

ទោះបីជាមានការមិនឯកភាពថា តើរាជវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាងខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈានSima Qian ១៤៥-៩០ មុនគ.ស.​​ដែលជាអ្នកកត់ត្រា ស៊ឺជី Shiji រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូ ហើយនិងកាលប្បវត្តិដែលបានហៅថា កាលប្បវត្តិឫស្សី ចុះកាលបរិច្ឆេទការកកើតនៃរាជវង្សសៀ​កាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជវង្ស សៀ​ ទៅនឹងកំណាយ នៅឯអឺលីធូErlitouក្នុងខេត្តហឺណានHenanភាគកណ្ដាល ជាកន្លែងដែលចង្ក្រានរំលាយសំរិទ្ធិមួយតាំងពីប្រហែល២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។ សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវបានគិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។ ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់លាស់តិចតួចដែលត្រូវគ្នានឹងឆ្អឹងទំនាយរាជវង្ស ស្ឆាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជវង្សចូវ សម័យរាជការ សៀ នៅតែអាចយល់បានតិចតួចនៅឡើយ ។

តាមរយៈទេវកថា រាជវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធផលមួយនៃសមរភូមិមិងធាវ ។



                                     

2.2. សម័យបុរាណ រាជវង្សស្ឆាង ប្រ. ១៧០០-១០៤៦ មុនគ.ស.

អត្ថបទក្បោះក្បាយ: រាជវង្សស្ឆាង

កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាលបរិច្ឆេទពីរាជវង្ស ស្ឆាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់នៃអក្សរចារឹកនៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថា ឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជវង្ស ស្ឆាង ប្រ. ១៦០០-១០៤៦មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។ ឈុតទីមួយពីដើមសម័យរាជវង្ស ស្ឆាង ដែលមកពីប្រភពដើមនៅឯអឺលីកាងErligangឋិត នៅក្នុងជិងចូវZhengzhouនិងសាងឆឹងShangcheng ។ ឈុតទីពីរពីចុងរាជវង្ស ស្ឆាង រឺ សម័យ យិន Yinដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាងAnyangស្ថិតក្នុងខេត្តហឺណានHenanនាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានីចុងក្រោយ ក្នុងចំណោមរាជធានីស្ឆាងទាំងប្រាំបួន ប្រ. ១៣០០-១០៤៦ឆ្នាំមុនគ.ស. ។ រាជវង្ស ស្ឆាង មានមហាក្សត្រ ៣១​អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយនិងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទីShangdiជាទេព្ដាគ្រប់គ្រងលើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជវង្ស ស្ឆាង ដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយនិងដូនតារបស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជនរបស់ពួកគេនោះចង់អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។

ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួចទៅទស្សន៍ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជវង្ស ចូវ ប្រហែល ១១០០ឆ្នាំមុនគ.ស. ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថា ធាន Tian ត្រូវបានបកប្រែជាសាមញ្ញថាស្ថានលើ ។ ដូចគ្នានឹង សាងទី ដែរ ស្ថានលើបានគ្រប់គ្រងលើទេព្ដាទាំងអស់ហើយស្ថានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រងប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។​​ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យទៅលើប្រជារាស្ត្របានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជវង្ស នឹងត្រូវបានផ្ដួលរំលំហើយរាជវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។

កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជវង្ស​ ស្ឆាង បានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយហើយសំខាន់បំផុតប្ដូរទៅយិនYinនៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាសនៃរាជវង្សនេះ ។ ពាក្យថារាជវង្ស យិន Yinមានន័យដូចនឹងរាជវង្ស ស្ឆាង ក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃសម័យរាជវង្ស ស្ឆាង ចុងក្រោយបង្អស់ ។

ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់ធ្វើការកត់សំគាល់លើរាជវង្សមួយដែលបន្តពីរាជវង្សមួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិនដើមដំបូងត្រូវបានដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិនខ្លះអោយយោបល់ថា សៀ ហើយនិង ស្ឆាង ប្រហែលជាសំដៅទៅ លើអង្គការនយោបាយពីរដែលមានដំណាលៗគ្នា ក៏ដូចជា ចូវ ដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹង ស្ឆាង ដែរ ។ កំណត់ត្រាសរសេរដៃបានរកឃើញនៅ អានយ៉ាង Anyangអះអាងនូវវត្តមាននៃរាជវង្ស ស្ឆាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រា អានយ៉ាង ដែលថាមានរាជវង្ស ស្ឆាង ។ ឧទាហរណ៍ ការស្វែងរកបុរាណវត្ថុនៅឯសានស៊ិងតួយSanxingduiបានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបានរីកចំរើនមិនដូចវប្បធ៌ម អានយ៉ាង ទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រ ស្ឆាង លាតសន្ធឹងពី អានយ៉ាង ចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថា អានយ៉ាង ត្រូវបានគ្រប់គ្រងដោយរាជវង្ស ស្ឆាង ដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការមានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើប្រទសចិនភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។

                                     

2.3. សម័យបុរាណ រាជវង្ស ចូវ ១០៦៦-២៥៦ មុនគ.ស.

អត្ថបទក្បោះក្បាយ: រាជវង្សចូវ

រាជវង្ស ចូវ គឺជារាជវង្សដែលអូសបន្លាយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនចាប់ពី១០៦៦ឆ្នាំមុនគ.ស. មកទល់ប្រហែល២៥៦មុនគ.ស.។ នៅចុងនៃសហវត្សទី២មុនគ.សរាជវង្សចូវបានចាប់ផ្ដើមងើបផុសឡើងតាមជ្រលងដងទន្លេលឿងលុកលុយ លើតំបន់មួយនៃរាជវង្ស ស្ឆាង ។ ចូវ បានបង្ហាញខ្លួនឡើងដើម្បីចាប់ផ្ដើមការដឹកនាំរបស់ពួកគេក្រោមប្រព័ន្ធពាក់កណ្ដាលសក្ដិភូមិ ។ ប្រជាជនចូវគឺជាប្រជាជនដែលបានរស់នៅខាងលិចនៃស្ឆាងហើយមេដឹកនាំ ចូវ ត្រូវបានតែងតាំងថា អ្នកការពារភាគខាងលិច ដោយរាជវង្ស ស្ឆាង ។ អ្នកគ្រប់គ្រង ចូវ ស្ដេចអ៊ូ ដែលមានការជួយជ្រោមជ្រែង ដោយព្រះភាតារបស់ព្រះអង្គគឺចៅពញាចូវជាស្ដេចរាជានុសិទ្ធិចាត់ចែងដើម្បីវាយកម្ចាត់ ស្ឆាង នៅសមរភូមិមុយ៉េMuye ។ ស្ដេច ចូវ នៅពេលនោះបានសំអាងលើលទ្ធិនៃអំនាចទេវរាជ ដើម្បីអោយទទួលស្គាល់ការដឹកនាំរបស់ទ្រង់ដោយមានលទ្ធិនេះហើយដែលបានជះឥទ្ធិពលស្ទើរតែគ្រប់រាជវង្សដែលសោយរាជ្យបន្ត ។ ចូវ ​ដំបូងឡើយបានរើរាជធានីទៅ ខាងលិចតំបន់មួយក្បែរ ស៊ីអាន Xianសព្វថ្ងៃនេះតាមដងទន្លេវ៉ីWeiជាចរន្តទន្លេហូរចាក់ចូលគ្នានឹងទន្លេលឿង ប៉ុន្តែទន្លេទាំងពីរអាចនឹងជាដើមចមបន្តបន្ទាប់នៃការពង្រីកវិសាលភាពទៅជាជ្រលងទន្លេយ៉ាងសេYangtze ។ នេះអាចនឹងជាលើកដំបូងនៃការបំលាស់ទីប្រជាករដ៏ច្រើនពីភាគខាងជើងទៅភាគខាងត្បូងក្នុងប្រវត្តិសាស្ត្រចិន ។

                                     

2.4. សម័យបុរាណ សម័យនិទាឃរដូវ​ និងសរទរដូវ ៧២២-៤៧៦ ម.គ.

អត្ថបទក្បោះក្បាយ:សម័យនិទាឃរដូវ​ និងសរទរដូវ

នៅសតវត្សទី៨ម.គ.អំនាចបានបែកខ្ញែកកំឡុងសម័យនិទាឃរដូវ និងសរទរដូវដែលបានប្រសិទ្ធិនាមតាមរយៈកាលប្បវត្តិនិទាឃរដូវ និងសរទរដូវដែលអាចយកជាការបាន ។ ក្នុងសម័យនេះ មេដឹកនាំកងទ័ពតាមតំបន់មួយចំនួនដែលបំរើការអោយ រាជវង្សចូវ បានចាប់ផ្ដើមប្រកាសអំនាចនិងប្រកួតប្រជែងរកអនុត្តរភាពរបស់ខ្លួន ។ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរៗឡើងដោយការឈ្លានពាននៃប្រជាជាតិផ្សេងៗដូចជា ឈិន Qinដែលបង្ខំអោយចូវផ្លាស់រាជធានីពួកគេទៅភាគខាងកើត ឡកយ៉ាង Luoyang ។ នេះគូសបង្ហាញឲឃើញនូវដំណាក់កាលដ៏សំខាន់ទីពីរនៃ រាជវង្សចូវ ៖ ចូវខាងកើត ។ នៅក្នុងចំណោមរដ្ឋរាប់រយនីមួយៗដែលបានងើបបះបោរដោយឯកឯង អ្នកមានអំនាចតាមមូលដ្ឋានមូចំនួនបានក្ដោបក្ដាប់អំនាចខាងនយោបាយមួយភាគធំហើយនិងបន្តស្ដាប់បង្គាប់ស្ដេច ចូវ ត្រឹមតែងារប៉ុណ្ណោះ ។ ឧទាហរណ៍ដូចជា មេដឹកនាំតាមតំបន់មួយចំនួនបានចាប់ផ្ដើមប្រើងាររាជវង្សដាក់ឲខ្លួនឯង ។ មួយរយសាលានៃគំនិតទស្សនវិជ្ជាចិនបានរីកស្គុះស្គាយកំឡុងសម័យនេះ ហើយចលនាបញ្ញវន្តដែលមានឥទ្ធិពល ដូចជា លទ្ធិខុងជឺ សាសនាតាវ លទ្ធិច្បាប់និយមនិងលទ្ធិម៉ូជឺត្រូវបានកកើតឡើង ជាផ្នែកមួយ ក្នុងការឆ្លើយតបទៅនឹងពិភពនយោបាយដែលកំពុងតែផ្លាស់ប្ដូរ ។ សម័យនិទាឃរដូវ​និងសរទរដូវត្រូវបានកំណត់ ដោយការបែកខ្ញែកនៃអំនាចកណ្ដាលរបស់ ចូវ ។ ប្រទេសចិនបច្ចុប្បន្នមានរាប់រយរដ្ឋ រដ្ឋខ្លះក្នុងចំណោមរដ្ឋទាំងនោះធំស្មើតែភូមិមួយនិងមានត្រឹមតែប៉មបន្ទាយមួយប៉ុណ្ណោះ ។



                                     

2.5. សម័យបុរាណ សម័យប្រទេសកើតសង្គ្រាម ៤៧៦-២២១ ម.គ.

អត្ថបទក្បោះក្បាយ:សម័យប្រទេសកើតសង្គ្រាម

បន្ថែមពីលើ ការបង្រួបបង្រួមខាងនយោបាយមកប្រទេសរដ្ឋ ដែលលេចធ្លោទាំងប្រាំពីរនៅតែមានមកដល់ចុងសតវត្សទី៥ម.ស. ហើយប៉ុន្មានឆ្នាំក្រោយមកមានតែពីរបីប្រទេសទេបានធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក ត្រូវបានស្គាល់ថាជាសម័យប្រទេសកើតសង្គ្រាម ។ នៅមានស្ដេចចូវសោយរាជ្យមក ដល់ឆ្នាំ២៥៦ម.គ.ដែរ តែទ្រង់ភាគច្រើនជាតួតំណាងនិងកាន់អំនាចពិតតិចតួចណាស់ ។ តាមតំបន់ជិតខាង នៃរដ្ឋកើតសង្គ្រាមទាំងនេះ ដែលរួមមានស៊ីឆួនSichuanនិងលាវនីងLiaoning ត្រូវបានបញ្ចូលគ្នាហើយតំបន់ទាំងពីរនេះត្រូវបានគ្រប់គ្រង ក្រោមប្រព័ន្ធរដ្ឋបាលមូលដ្ឋានថ្មី នៃភូមិភាគនិងអាណាខេត្ត郡縣/郡县 ។ ប្រព័ន្ធនេះត្រូវបានប្រើតាំងពីសម័យនិទាឃរដូវនិងសរទរដូវ ហើយផ្នែកខ្លះនៅឃើញមានក្នុងប្រព័ន្ធទំនើប នៃសឹងShengនិងសៀនXian ខេត្ត និង ស្រុក, 省縣/省县។ ការពង្រីកទឹកដីចុងក្រោយក្នុងសម័យនេះបានចាប់ផ្ដើមកំឡុងរជ្ជកាល យីង ចឹងYing Zheng ស្ដេចឈិន ។ ការបង្រួបបង្រួម នៃមហាអំនាចទាំងប្រាំមួយរបស់ព្រះអង្គហើយនិងការបញ្ចូលបន្ថែមនៅតំបន់ចឺជាំងZhejiang ភ្វូជានFujian គ័ងតុងGuandong និងគ័ងស៊ីGuangxi នាពេលបច្ចុប្បន្នក្នុងឆ្នាំ២១៤ម.ស.អាចឲទ្រង់ប្រកាសព្រះអង្គឯងថាជាអធិរាជទីមួយQin Shi Huangបាន ។

                                     

3.1. សម័យអធិរាជ រាជវង្សឈិន ២២១-២០៦ ម.ស.

អត្ថបទក្បោះក្បាយ:រាជវង្សឈិង

ប្រវត្តិវិទូជាច្រើនសំដៅលើសម័យរាជវង្សឈិនមកដល់ចុងសម័យរាជវង្សឈិងជាសម័យអធិរាជចិន ។ ទោះបីជារជ្ជកាលបង្រួបបង្រួមនៃអធិរាជឈិនបន្តបានរយៈពេល១២ឆ្នាំក៏ដោយ ក៏ព្រះអង្គបានរៀបចំពង្រាបផ្នែកដ៏ធំនូវអ្វីៗ ដែលបង្កបង្កើតជាចំណុចស្នូលទឹកដីកំណើតនៃជនជាតិហានចិនហើយ និងបង្រួបបង្រួមពួកគេក្រោមរដ្ឋបាលកណ្ដាលប្រកាន់ច្បាប់ដ៏តឹងរឹង ដែលតាំងនៅសៀនយ៉ាងXianyangក្បែរៗស៊ីអាន, រាជធានីប្រទេសត្រូវបានគេគិតថាជាក្រុងដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងសម័យនោះ ។ ទាំងរាជវង្សហាន និងរាជវង្សថាងត្រូវបានចាត់ទុកថាជាសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រចិន ជារឿយៗ។

ថាង ក៏ដូចជាហានដែរ បានទុកផ្លូវពាណិជ្ជកម្មបើកទូលាយទៅភាគខាងលិច និងខាងត្បូង ។ ធ្លាប់មានការដោះដូរពាណិជ្ជកម្មធំៗជាមួយប្រទេសក្រៅឆ្ងាយៗ ហើយ និងអ្នកជំនួញបរទេសដែលបានតាំងទីនៅក្នុងប្រទេសចិន ។

រាជវង្សថាងបានណែនាំឲមានប្រព័ន្ធថ្មី ជាការគ្រប់គ្រងបែបចិនហៅថា ប្រព័ន្ធសម្បទានដី ។ ប្រព័ន្ធនេះបានផ្ដល់ដីឲគ្រួសារជាច្រើន ដែលទទួលបានពីអធិរាជផ្អែកទៅលើតំរូវការរបស់ពួកគេមិនមែនដោយសារទ្រព្យធនទេ ។ ពីឆ្នាំប្រហែល៨៦០ រាជវង្សថាងចាប់ផ្ដើមធ្លាក់ចុះ ដោយសារតែការបះបោរជាបន្តបន្ទាប់ជាច្រើនក្នុងប្រទេសចិនផ្ទាល់ ហើយក្នុងប្រធានបទដំបូងគឺនគរណានចាវនៅភាគខាងត្បូង ។ ម្នាក់ក្នុងចំណោមស្ដេចក្រាញ់ទាំងនោះគឺ ហ៊ាង់ ឆាវបានកាន់កាប់បានហ្គ័ងចូវក្នុងឆ្នាំ៨៧៩ ដោយសំលាប់អ្នកស្រុកច្រើនបំផុត២០០,០០០នាក់ រួមទាំងដាក់អាណានិគមលើក្រុមគ្រួសារអ្នកជំនួញបរទេសមួយភាគធំនៅទីនោះទៀតផង ។ ក្នុងចុងឆ្នាំ៨៨០ ឡកយ៉ាងបានប្រគល់ឲលោក ហើយនៅថ្ងៃ៥ មករា ៨៨១ លោកបានច្បាំងដណ្ដើមបានឆាងអាន ។ អធិរាជ ស៊ីចុងបានភៀសព្រះកាយ ទៅឆឹងទូ ហើយលោក ហ៊ាង់បានបង្កើតរបបបណ្ដោះអាសន្នថ្មីមួយ ដែលត្រូវបានកម្ចាត់ជាចុងក្រោយដោយកងទ័ពថាង ប៉ុន្តែពេលក្រោយមកទៀតភាពចលាចលខាងនយោបាយបាននៅបន្ត ។

                                     

3.2. សម័យអធិរាជ រាជវង្សប្រាំ និងនគរដប់ ៩០៧–៩៦០គ.ស.

សូមមើល: សម័យរាជវង្សប្រាំ និងនគរដប់ បន្ថែម

សម័យនៃការបែកបាក់គ្នាខាងនយោបាយស្ថិតនៅចន្លោះថាង និងសុងត្រូវបានគេស្គាល់ថាជាសម័យរាជវង្សប្រាំ និងនគរដប់បានបន្តយ៉ាងតិចណាស់ជាងកន្លះសតវត្សពី ៩០៧ ដល់ ៩៦០ ។ កំឡុងសម័យកាលដ៏ខ្លីនេះ នៅពេលនោះប្រទេសចិនទាំងមូលប្រារព្ធយកប្រព័ន្ធពហុរដ្ឋរបបទាំងប្រាំបានបន្ត​ពីមួយទៅមួយយ៉ាងលឿន ក្នុងការគ្រប់គ្រងនៃបេះដូងចក្រភពចាស់ៗ នៅប្រទេសចិនភាគខាងជើង ។ រយះកាលដូចគ្នានេះដែរ មានរបប១០ទៀតដែររឹងមាំបានកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងលិចប្រទេសចិន អញ្ជឹងហើយសម័យនេះត្រូវបានគេបញ្ជាក់ថាជាសម័យនគរដប់ ។

                                     

3.3. សម័យអធិរាជ រាជវង្សសុង លាវ ជិន និងសៀខាងលិច ៩៦០–១២៣៤គ.ស.

សូមមើល: រាជវង្សសុង បន្ថែម, រាជវង្សលាវ, សៀខាងលិច, រាជវង្សជិន, ១១១៥-១២៣៤, និង ប្រវត្តិរាជវង្សសុង

ក្នុងឆ្នាំ៩៦០ រាជវង្សសុងបានទទួលអំនាចគ្របដណ្ដប់ភាគច្រើននៃប្រទេសចិន ហើយបង្កើតឡើងរាជធានីមួយនៅខាយផ្វុងក្រោយមកត្រូវស្គាល់ថាជាប៉ីជិងចាប់ផ្ដើមនូវសម័យមួយ នៃភាពរុងរឿងខាងសេដ្ឋកិច្ចកាលណោះរាជវង្សលាវឈីតានបានកាន់កាប់លើម៉ាន់ជូរី ម៉ុងហ្គោលីសព្វថ្ងៃនេះ និងភាគខ្លះនៃប្រទេសចិនខាងជើង ។ ក្នុងឆ្នាំ១១១៥ រាជវង្សជិន ១១១៥-១២៣៤ចឺឆិនបានលេចឡើងយ៉ាងច្រងោៗ ដោយបំផ្លាញរាជវង្សលាវក្នុងរយះពេល១០ឆ្នាំ ។ ក្នុងខណៈពេលនោះ អ្វីដែលបច្ចុប្បន្នជាខេត្តចិនភាគពាយ័ព្យដូចជាកានស៊ូ សានស៊ី និងនីងសៀ​ ទីនោះហើយបានផុសឡើងនូវរាជវង្សសៀខាងលិចពី១០៣២ដល់១២២៧ បានបង្កើតឡើងដោយកុលសម្ព័ន្ធថាងហ្គុត ។

រាជវង្សជិនបានដណ្ដើមអំនាចបានលើប្រទេសចិនភាគខាងជើង និងខាយផ្វុងពីរាជវង្សសុងដែលរើរាជធានីទៅហាងចូវHangzhou杭州 ។ រាជវង្សសុងខាងត្បូងក៏បានឈឺចាប់ផងដែរ ដោយភាពអាម៉ាស់ដោយដឹងថារាជវង្សជិនជាអតីតអធិរាជ ។ ជាលទ្ធផលច្រើនឆ្នាំ ប្រទេសចិនបានបែងចែករវាងរាជវង្សសុង រាជវង្សជិន និងសៀខាងលិចថាងហ្គុត ។ រាជវង្សសុងខាងត្បូងបានឆ្លងកាត់សម័យកាល នៃការអភិវឌ្ឍបច្ចកវិទ្យាដ៏អស្ចារ្យ ដែលអាចត្រូវបានពន្យល់ជាផ្នែកដោយការគាបសង្កត់ខាងយោធា ដែលវាបានបង្ហើញឲឃើញចាប់ពីភាគខាងជើងមក ។ នេះរួមបញ្ចូលការប្រើប្រាស់អាវុធរំសេវកាំភ្លើងដែលបានដើរតួដ៏សំខាន់ ក្នុងជ័យជំនះទ័ពជើងទឹករាជវង្សសុងប្រឆាំងនឹងជិនក្នុងសមរភូមិថាងតាវ និងសមរភូមិឆាយស៊ឺតាមដងទន្លេយ៉ាងសេក្នុងឆ្នាំ១១៦១ ។ លើសពីនេះ កងទ័ពជើងទឹកដែលឈរជើងជាអចិន្ត្រៃយ៏របស់ចិនត្រូវបានប្រមូលផ្ដុំ និងប្រគល់ឲទីបញ្ជាការមេទ័ពជើងទឹកមួយនៅទីងហាយក្នុងឆ្នាំ១១៣២ ក្រោមរជ្ជកាលនៃអធិរាជយិនចុងនៃរាជវង្សសុង ។

រាជវង្សសុងត្រូវបានចាត់ទុកដោយមនុស្សជាច្រើនថាជាចំនុចកំពូល នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនបុរាណ ដោយមន្ត្រីបណ្ឌិតបង្កើតថ្មីដូចជា"ស៊ូ សុងSu Song ១០២០-១១០១ និងសិន ខួShen Kuo ១០៣១-១០៩៥ ។ មានសវនការសម្ងាត់រវាងអង្គបក្សដិបក្សនយោបាយពីរ ខាងអ្នកកំណែទម្រង់ និងអ្នកអភិរក្ស ដែលដឹកនាំដោយ ឧត្ដមមន្ត្រី វ៉ាង អានស៊ឺWang Anshi និងស៊ឺម៉ា គ័ងSima Guangរៀងៗខ្លួន ។ នៅចាប់ពីពាក់កណ្ដាលដល់ចុងសតវត្សទី១៣ជនជាតិចិនបានប្រកាន់យកដាច់ណាត់នូវទស្សនវិជ្ជានៃអ្នកខុងជឺថ្មីបានបង្កើតឡើងដោយ ជូ ស៊ីZhu Xi ។ មានស្នាដៃអក្សសិល្ប៍ជាច្រើនសន្ធឹកបាននិពន្ធឡើងកំឡុងរាជវង្សសុងដូចជា ស្នាដៃប្រវត្តិសាស្ត្រនៃ ជឺជឺ ថុងជាន ។ វប្បធ៌ម និងសិល្បៈបានរីកចំរើនរួមមានស្នាដៃសិល្បៈដូចជា តាមដងទន្លេកំឡុងពេលបុណ្យឈិងមិង និង ចំរៀងខ្លុយពនេចរទាំង១៨បទ ពេលនោះក៏មានពួកវិចិត្រករខាងពុទ្ធនិយមដូចជា លីន ធ្រីងកួយLin Tinggui ដែរ។



                                     

3.4. សម័យអធិរាជ រាជវង្សយាន ១២៧១–១៣៦៨គ.ស.

សូមមើល: រាជវង្សយាន បន្ថែម

ចឺឆិនបានស្ថាបនារាជវង្សជិនត្រូវបានកម្ចាត់ចោលដោយម៉ុងហ្គោល ដែលក្រោយមកទៀតបានស្នងរាជ្យបន្តបន្ទាប់ ពីបានកម្ចាត់សុងខាងត្បូងហើយ ក្នុងសង្គ្រាមបង្ហូរឈាមដ៏រ៉ាំរ៉ៃមួយឈុត សង្គ្រាមជាលើកដំបូងក្នុងនោះមានកាំភ្លើងជាច្រើនបានដើរតួដ៏សំខាន់។ សម័យកាលបន្ទាប់ពីសង្គ្រាម ក្រោយមកទៀតហៅថា សម័យកងទ័ពសន្តិភាពម៉ុងហ្គោល ពួកអ្នកផ្សងព្រេងបស្ចឹមប្រទេសដូចជាម៉ាកូ ប៉ូឡូMarco Poloបានធ្វើដំណើរគ្រប់ច្រកល្ហកទៅប្រទេសចិន ហើយនាំយកមកវិញនៅរបាយការណ៍ នៃអច្ឆរិយភាពរបស់ចិនទៅកាន់អឺរ៉ុប ។ ក្នុងរាជវង្សយាន ពួកម៉ុងហ្គោលត្រូវបានបែងចែក រវាងអ្នកតាំងមូលដ្ឋាននៅឯមហាវាលស្មៅហើយ និងអ្នកចង់កាន់ប្រពៃណីតាមជនជាតិចិន ។ គុប៊ីឡៃ ខាន់ ព្រះនត្តានៃសង់ស៊ី ខាន់ ចង់ឲកាន់ប្រពៃណីទំនៀមទម្លាប់ប្រទេសចិន ហើយបានបង្កើតឡើងនូវរាជវង្សយាន ។ នេះគឺជារាជវង្សលើកដំបូងហើយដែលកាន់កាប់ប្រទេសចិនទាំងមូលចាប់តាំងពីប៉ីជិងមកដែលជារាជធានី ។ ប៉ីជិងត្រូវបានប្រគល់ឲទៅលាវក្នុងឆ្នាំ៩៣៨ជាមួយ និងអាណាខេត្តទាំងដប់ប្រាំមួយនៃយានយុន ។ កាលពីមុននោះ វាធ្លាប់ជារាជធានីនៃរាជវង្សជិន ដែលមិនបានកាន់កាប់ប្រទេសចិនទាំងអស់ទេ ។

មុនពេលការលុកលុយរបស់ម៉ុងហ្គោល រាជវង្សចិនជាច្រើន មានប្រជារាស្ត្រប្រហែល១២០លាននាក់តាមរបាយការណ៍ បន្ទាប់ពីការធ្វើសញ្ជ័យបានបញ្ចប់ក្នុង ១២៧៩ ជំរឿនឆ្នាំ១៣០០បានរាយការណ៍ថា មានប្រជារាស្ត្រប្រហែល៦០លាននាក់ ។ ពេល ដែលកំពុងព្យាយាមសន្មតនូវឱនភាព ដ៏ខ្លាំងដោយឯកឯងទៅលើភាពសាហាវឃោរឃៅពួកម៉ុងហ្គោល​ពួកអ្នកប្រាជ្ញខ្លះនៅពេលបច្ចុប្បន្ននេះ បានផ្សំបញ្ចូលមនោសញ្ចេតនាច្រើន ដែលចាត់ទុកវាជាដើមចម ។ ពួកអ្នកប្រាជ្ញដូចជា ផ្វ្រេដដឺរ៉ិខ ដាប់បលយូ ម៉ូតFrederick W. Moteផ្ដល់យោបល់ថាការធ្លាក់ចុះចំនួនតួលេខបានឆ្លុះបញ្ចាំង ពីបរាជ័យខាងរដ្ឋបាលដើម្បីកត់ត្រាជាជាង ការចុះខ្សោយជាក់ស្ដែង ខណៈនោះដែរ អ្នកដ៏ទៃផ្សេងទៀតដូចជា ធីម៉ស់ស៊ី ប៊្រូកTimothy Brookផ្ដល់យោបល់ថា ពួកម៉ុងហ្គោលបានបង្កើតនូវប្រព័ន្ធសេវកម្មមួយក្នុងរវាងមួយភាគធំ នៃអនុរាស្ត្រចិន ដែលបង្កហេតុជាច្រើនធ្វើឲបាត់បង់ការស្រង់ចំនួនប្រជាជនទាំងមូល ។ ពួកអ្នកប្រវត្តិវិទូផ្សេងទៀតដូចជា វីលាម ម៉ខ់ណេល Willianm McNeill និងដេវីដ ម៉ហ្កេន David Morganផ្ដល់យោបល់ថាជំងឺគ្រុន ជាកត្តាសំខាន់ នៅពីក្រោយការធ្លាក់ចុះប្រជាសាស្ត្រ កំឡុងសម័យនេះ ។ ការរីករាលដាល នៃមរណភាពដ៏ខ្មៅងងឹតដោយជំងឺប៉េស្ត ជំងឺ ក្នុងសតវត្សទី១៤ត្រូវបានប៉ាន់ប្រមាណថាបានសំលាប់៣០% នៃអត្រាប្រជាជនចិន ។

                                     

3.5. សម័យអធិរាជ រាជវង្សមិង ១៣៦៨–១៦៤៤គ.ស.

សូមមើល: រាជវង្សមិង បន្ថែម និង ប្រវត្តិរាជវង្សមិង

ដោយរហូតមករាជវង្សយាន បានបន្តអស់រយះកាលតិចជាងមួយសតវត្ស មានការវេទនាដ៏ខ្លាំងដោយជាប់ទាក់ទិន ក្នុងចំណោមរាស្ត្រវណ្ណៈទាបៗប្រឆាំង និងការគ្រប់គ្រងរបស់ពួកម៉ុងហ្គោល ។ គ្រោះធម្មជាតិជាញឹកញាប់តាំង ពីទសវត្សឆ្នាំ១៣៤០បាននាំទៅដល់ការបះបោររបស់ពួកកសិករជាច្រើន នៅទីបញ្ចប់ ។ រាជវង្សយានត្រូវបានផ្ដួលរំលំដោយរាជវង្សមិងនៅទីបញ្ចប់ក្នុងឆ្នាំ១៣៦៨ ។

នគរូបនីយកម្មបានបង្កើនអត្រាប្រជាជនកាន់តែកើនឡើង និងដូចជាការបែងចែកពលកម្មក៏កាន់តែស្មុគស្មាញថែមទៀត ។ មជ្ឈមណ្ឌលនៃទីក្រុងធំៗជាច្រើន ដូចជាណានជិងNanjing និងប៉ីជិងBeijing បានបរិច្ចាគទៅដល់ការរីកលូតលាស់នៃឧស្សាហកម្មឯកជន ។ ដោយឡែក ឧស្សាហកម្មខ្នាតតូចក៏រីកលូតលាស់ដែរ យូរៗទៅក៏មានឯកទេសខាងទំនិញក្រដាស សូត្រ កប្បាស និងប៉សឺឡែន ។ ភាគច្រើនបំផុតទៅ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលនៃទីក្រុងតូចៗនានា ដែលមានទីផ្សារជាច្រើនបានរីកសាយភាយទូទាំងប្រទេស ។ ទីផ្សារតាមទីប្រជុំជននានាបានធ្វើពាណិជ្ជកម្មស្បៀងជាចម្បង ដែលរួមមានផលិតចាំបាច់មួយចំនួន ដូចជា គ្រឿងអលង្ការ និងប្រេង ។

ថ្វីត្បិតការស្អប់ជនបរទេស និងចរិកលក្ខណៈខាងក្នុង នៃបញ្ញវន្តសាលាលទ្ធិខុងជឺថ្មីរឹតតែ មានប្រជាប្រិយភាពក៏ដោយ ក៏ប្រទេសចិនក្រោមការគ្រប់គ្រងដើមសម័យរាជវង្សមិងមិនបានបែកបាក់គ្នាទេ ។ ពាណិជ្ជកម្មក្រៅប្រទេស និងទំនាក់ទំនងដ៏ទៃទៀត ជាមួយពិភពខាងក្រៅ ជាពិសេសជប៉ុនបានកើនឡើងយ៉ាងច្រើន ។ ឈ្មួញចិនបានរុករកទូទាំងមហាសមុទ្រឥណ្ឌាទៅដល់អាភ្វ្រិកខាងកើតជាមួយនឹងការដើរសំពៅរបស់ចឹង ហឺZheng He ។

ជូ យិនចាងZhu Yuanzhang រឺ ហុងអ៊ូHongwuស្ថាបនិករាជវង្សនេះបានដាក់មូលដ្ឋានគ្រឹះសំរាប់ប្រទេសដោយចាប់អារម្មណ៍តិចតួចខាងពាណិជ្ជកម្ម និងបន្ថែមក្នុងការទាញយកផលចំណេញលើផ្នែកកសិកម្ម ។ ប្រហែលដោយសារតែ សាវតាររបស់អធិរាជជាកសិករប្រព័ន្ធសេដ្ឋកិច្ចរាជវង្សមិងសង្កត់ធ្ងន់លើកសិកម្ម មិនដូចជារាជវង្សសុងនិងម៉ុងហ្គោលទេដែលពឹងផ្អែកលើពាណិជ្ជករ និងឈ្មួញដើម្បីរកចំណូល ។ កម្មសិទ្ធិដីសម័យសក្ដិភូមិថ្មី នៃសម័យកាលសុង និងម៉ុងហ្គោលត្រូវបានដកហូតតាមច្បាប់ដោយមេដឹកនាំរាជវង្សមិងមកវិញ ។ កម្មសិទ្ធិដីដ៏ធំៗជាច្រើនត្រូវបានរឹបអូស ដោយរាជរដ្ឋាភិបាល ដោយបានបែងចែកហើយបានជួលទៅខាងក្រៅ ។ ទាសភាពឯកជនត្រូវបានហាមឃាត់ ។ ជាលទ្ធផល បន្ទាប់ពីការចូលទីវង្គត់នៃអធិរាជយ៉ុងឡឹទៅ ម្ចាស់កម្មសិទ្ធិដីជាអ្នកស្រែចំការឯករាជ្យបានមានចំនួនដ៏លើសលប់ក្នុងវិស័យកសិកម្មចិន ។ ច្បាប់ទាំងនេះប្រហែលជាបានត្រួសត្រាយផ្លូវ ដើម្បីដកចេញភាពអាក្រក់ នៃភាពក្រីក្រកំឡុងពេលរបបគ្រប់គ្រងមុនៗ ។

រាជវង្សមានរដ្ឋបាលកណ្ដាលរឹងមាំ និងស្មុគស្មាញ ដែលបង្រួបបង្រួមនិងគ្រប់គ្រងលើចក្រភព ។ តួនាទីរបស់ព្រះចៅអធិរាជកាន់តែអត្តាធិបតេយ្យ ទោះបីជា ជូ យិនចាង បន្តប្រើជាសំខាន់នូវអ្វីដែលទ្រង់ប្រសិទ្ធិនាមថា អគ្គលេខាធិការ 内阁 ដើម្បីជួយជាមួយការងារក្រដាសស្នាមដ៏សន្ធឹកសន្ធាប់ នៃការិយាធិបតេយ្យរួមមានការក្រើនរំលឹក ញត្តិ និងអនុសាសន៍ជាច្រើនទៅរាជ្យបល្ល័ង្ក រាជបញ្ជារបស់អធិរាជជាការឆ្លើយតប របាយការណ៍ប្រភេទផ្សេងៗជាច្រើន និងកំណត់ត្រាពន្ធដារមួយចំនួន ។ វាក៏ជាការិយាធិបតេយ្យដូចគ្នា ដែលក្រោយមកបានទប់ស្កាត់ការគ្រប់គ្រងរបស់មិងពីការអាចនាំទៅរកការផ្លាស់ប្ដូរសង្គម ហើយ និងនាំទៅរកការធ្លាក់ចុះរបស់រាជវង្ស ។

ព្រះចៅអធិរាជយ៉ុងឡឹបានព្យាយាមពង្រីកឥទ្ធិពល របស់ចិនទៅខាងក្រៅព្រំដែនដោយទាមទារមេដឹកនាំផ្សេងៗបញ្ជូនទូតមកកាន់ប្រទេសចិន ដើម្បីនាំសួយសារអាករមក ។ កងទ័ពជើងទឹកដ៏ធំមួយត្រូវបានបង្កើតឡើងរួមមានសំពៅដែលមានដងក្ដោងបួនដែលអាចផ្ទុកបាន១,៥០០តោន ។ កងទ័ពឈរជើងមួយលានកង តាមការប៉ានស្មានខ្លះច្រើនស្មើនឹង១.៩លាននាក់ត្រូវបានបង្កើតឡើង ។ កងទ័ពចិនបានពង្រាបប្រទេសវៀតណាម អស់រយះពេលជិត២០ឆ្នាំ កាលណោះកងសំពៅចិនបានចេញដំណើរទៅសមុទ្រចិន និងមហាសមុទ្រឥណ្ឌា ដោយធ្វើដំណើររហូតដល់ឆ្នេរអាភ្វ្រិកខាងកើត ។ ពួកជនជាតិចិនបានទទួលបានអំនាចនៅម៉ូហ្គុលីស្តង់Moghulistanខាងកើត ។ ប្រទេសជាតិអាស៊ី ដែលនៅជិតសមុទ្រជាច្រើនបានបញ្ជូនទូត ជាមួយសួយសារអាករ ឲព្រះចៅអធិរាជចិន ។ នៅក្នុងស្រុក មហាប្រឡាយ ត្រូវបានពង្រីក និងបង្ហាញឲឃើញនូវចរន្ដដ៏សកម្មចំពោះពាណិជ្ជកម្មក្នុងស្រុក ។ ជាង១០០០,០០០តោន នៃដែកក្នុងមួយឆ្នាំៗត្រូវបានផលិតឡើង ។ សៀវភៅជាច្រើនត្រូវបានគេបោះពុម្ព ដោយប្រើពុម្ពវិល ។ ព្រះបរមរាជវាំងក្នុងបុរីហាមឃាត់ប៉ីជិងបានឈាន ដល់ភាពត្រចះត្រចង់ថ្មីៗនេះ ។ រាជវាំងនៅកំឡុងប៉ុន្មានសតវត្សនេះផងដែរ ដែលកិត្យានុភាព​នៃប្រទេសចិនភាគខាងត្បូងប្រែមកជាទាញប្រយោជន៍បានយ៉ាងហូរហៀ ។ ដំណាំថ្មីៗត្រូវបានដាំដុះពោរពាស និងឧស្សាហកម្មជាច្រើន ដូចជាឧស្សាហកម្មផលិតប៉សឺឡែន និងវាយនភណ្ឌ ដែលបានលូតលាស់រីកចម្រើន ។

ក្នុងឆ្នាំ១៤៤៩ អឺសិន ថាយអ៊ីស៊ីEsen Tayisi បានដឹកនាំការលុកលុយរបស់ពួកម៉ុងហ្គោលអយរ៉េត នៅចិនភាគខាងជើងដែលឈានទៅដល់ការចាប់ខ្លួនព្រះចៅអធិរាជចឹងថុងZhengtongនៅឯធូមូ ។ ក្នុងឆ្នាំ១៥៤២ មេដឹកនាំម៉ុងហ្គោល អាល់តាន ខាន់Altan Khan បានចាប់ផ្ដើមរុកគួនប្រទេសចិនតាមព្រំដែនភាគខាងជើង ។ ក្នុងឆ្នាំ១៥៥០ គេថែមទាំងបានទៅដល់ជាយក្រុងប៉ីជិងទៀតផង ។ ចក្រភពចិនក៏ជាប់ពាក់ព័ន្ធជាមួយពួកចោរសមុទ្រជប៉ុនដោយការវាយប្រហារតាមជួរសមុទ្រភាគអាគ្នេយ៍; មេទ័ព ឈី ជីគ័ងQi Jiguangគឺជាឧបករណ៍ក្នុងការកម្ចាត់ពួកចោរសមុទ្រទាំងនេះ ។ រញ្ជួយដីដែលបណ្ដាលឲស្លាប់ច្រើនបំផុតគ្រប់ពេល គឺរញ្ជួយដីសានស៊ីនៅឆ្នាំ១៥៥៦ ដែលសំលាប់មនុស្សប្រហែល៨៣០,០០០នាក់បានកើតឡើង កំឡុងរជ្ជកាលព្រះចៅអធិរាជជាជិងJiajing ។

កំឡុងរាជវង្សមិងការសាងសង់ចុងក្រោយនៅលើមហាកំផែងត្រូវរ៉ាប់រងលើការការពារប្រទេសចិនពីបរទេសឈ្លានពាន ។ កាលណោះមហាកំផែងត្រូវបានសាងសង់ ក្នុងរយះពេលលឿនណាស់ ភាគច្រើននូវអ្វីដែលយើងបានឃើញសព្វថ្ងៃនេះគឺបានសង់ រឺក៏ ជួសជុលដោយរាជវង្សមិង ។ ការងារឥដ្ឋ និងថ្មប្រផេះត្រូវបានពង្រីក ប៉មយាមខ្លះត្រូបានរចនាឡើងវិញ ហើយកាំភ្លើងធំត្រូវបានគេដាក់តាមបណ្ដាយរបស់កំផែង ។

                                     

3.6. សម័យអធិរាជ រាជវង្សឈីង ១៦៤៤–១៩១១គ.ស.

សូមមើល: រាជវង្សឈិង បន្ថែម

រាជវង្សឈិង ១៦៤៤-១៩១១ត្រូវបានស្ថាបនាឡើងបន្ទាប់ពីការកម្ចាត់មិងជារាជវង្សជនជាតិហានចិនចុងក្រោយ ដោយពួកម៉ាន់ជូ ។ ពួកម៉ាន់ជូដើមឡើយត្រូវបានស្គាល់ថាជា ចឺឆិន ។ នៅពេលដែលប៉ីជិងត្រូវបានកាន់កាប់បានដោយ ការបះបោរពួកកសិករលី ជឺឆឹង Li Zicheng ក្នុងឆ្នាំ១៦៤៤ ព្រះចៅអធិរាជមិងចុងក្រោយ ឆុងចិន Chongzhenបានធ្វើអត្តឃាត ។ ពួកម៉ាន់ជូក្រោយមកបានចងសម្ព័ន្ធភាពជាមួយមេទ័ពរាជវង្សមិង អ៊ូ សានកួយ Wu Sangui ហើយនិងដណ្ដើមការគ្រប់គ្រងបាននៅប៉ីជិង ដែលបានប្រែក្លាយជារាជធានីថ្មីនៃរាជវង្សឈិង ។ ពួកម៉ាន់ជូបានយកលំនាំបទដ្ឋានខុងជឺ នៃរដ្ឋបាលតាមប្រពៃណីចិនក្នុងការគ្រប់គ្រងចិនភាគខាងក្នុង ។

ពួកម៉ាន់ជូបានចែងច្បាប់បញ្ជាកន្ទុយក្រោយបង្ខំឲជនជាតិហានចិនធ្វើតាមការតុបតែងសក់មានកន្ទុយក្រោយ ហើយនិងស្លៀកពាក់តាមបែបម៉ាន់ជូ ។ សម្លៀកបំពាក់តាមប្រពៃណីហាន រឺ ហានភ្វូ ត្រូវបានផ្លាស់មកវិញដោយសំលៀកបំពាក់តាមបែបម៉ាន់ជូ ឈីផាវ សំលៀកបំពាក់កងទ័ពទង់ និង ថាងជួង ។ ព្រះចៅអធិរាជខាងស៊ី បានចេញរាជបញ្ជាឲបង្កើតនូវវចនានុក្រមដែលបានបំពេញ ហើយច្រើនបំផុតនៃតួអក្សរចិនដែលធ្លាប់បានដាក់បញ្ចូលគ្នានៅពេលនោះ ។ រាជវង្សឈិងបានបង្កើតឡើងប្រព័ន្ធ ទង់ប្រាំបី ដែលបានផ្ដល់ជាគ្រោងគ្រឹះដ៏សំខាន់សំរាប់ការរៀបចំកងទ័ពឈិង ។ កងទ័ពទង់ត្រូវបានហាមឃាត់ពីការចូលរួមក្នុងជំនួញ និងការងារហត្ថកម្មលុះត្រាតែពួកគេបានសុំលាលែង ត្រូវដកចេញពីមុខតំណែង ។ ពួកគេត្រូវចាត់ទុកថាជាមានភាពជាអភិជន និងត្រូវផ្ដល់ឲនូវការថែទាំយ៉ាងផ្ចិតផ្ចង់ ដោយមានកន្លែងហូបចុក ស្នាក់នៅប្រចាំ ដីធ្លី និងចំនែកសំលៀកបំពាក់ទៀត ។

ជាងកន្លះសតវត្សបន្ទាប់មកទៀត ឈិងបានបង្រួបបង្រួមការគ្រប់គ្រងតំបន់ខ្លះដើមឡើយក្រោមការគ្រប់គ្រងរបស់មិង រួមមាន យូណានYunnanជាដើម ។ ពួកគេក៏បានពង្រីកមជ្ឈមណ្ឌលអំនាចរបស់គេទៅលើ តំបន់ស៊ិនជាងXinjiang ទីបេ និងម៉ុងហ្គោលីMogoliaដែរ ។ ក៏ប៉ុន្តែកំឡុងសតវត្សទី១៩ ការគ្រប់គ្រងរបស់ឈិង បានចុះខ្សោយ ។ គោលបំណងរបស់ចក្រភពអង់គ្លេសចង់បន្តការជួញដូរអាភៀន ជាមួយចិនបានប៉ះពាល់ជាមួយរាជបញ្ជាព្រះចៅអធិរាជ ដែលហាមឃាត់ចំពោះថ្នាំញៀន ហើយក៏មានសង្គ្រាមអាភៀនលើកទីមួយផ្ទុះឡើង ក្នុងឆ្នាំ១៨៤០ ។ ហុងកុងត្រូវបានធ្លាក់ចូល ក្នុងកណ្ដាប់ដៃចក្រភពអង់គ្លេស ក្នុងឆ្នាំ១៨៤២ក្រោមសន្ធិសញ្ញាណានគីងNanking ។

ការបះបោរដ៏ធំមួយ ការបះបោរថាយភិងTaiping ១៨៥១-១៨៦៤ ដែលទាក់ទិនជុំវិញការធ្លាក់ចុះ នៃប្រទេសចិនលើកទីបីក្រោមការគ្រប់គ្រង នៃថាយភិង ធានគ័រ Taiping Tianguo ជាចលនាសាសនាស្រដៀងនឹងគ្រិស្តសាសនាដែរ បានដឹកនាំដោយ ស្ដេចស្ថានសួគ៌ ហុង សៀវឈួនHong Xiuquan ។ ត្រឹមតែ១៤ឆ្នាំក្រោយមកទៀត គឺថាពួកថាយភិងបានបែកខ្ញែកខ្ទេចខ្ទីនៅទីបញ្ចប់ កងទ័ពថាយភិង ត្រូវបានកម្ទេច ក្នុងសមរភូមិណានគីងលើកទីបីNanking ក្នុងឆ្នាំ ១៨៦៤ ។ មរណភាពបានបន្លឺឡើង កំឡុងការបះបោរ១៥ឆ្នាំ គឺប្រហែល២០លាននាក់ ។

លើសពីនេះ ការបះបោរកាន់តែមានតម្លៃ ក្នុងចំនែកមួយនៃជីវិត និងសេដ្ឋកិច្ចរបស់មនុស្សដែលមានជាបន្តបន្ទាប់ ជាមួយនឹងសង្គ្រាមបក្សហាកា-ភុនទីPunti-Hakka ការបះបោរនីអិនNien ការបះបោរសាសនាឥស្លាម ការបះបោរផានថាយPanthay និងការបះបោរអ្នកគុននិយម ។ ក្នុងមធ្យោបាយខ្លះ ការបះបោរ និងសន្ធិសញ្ញាមិនស្មើភាពជាច្រើន ពួកឈិងត្រូវបង្ខំចិត្ត ដើម្បីចុះហត្ថលេខាជាមួយមហាអំនាចចក្រពត្តិនិយម គឺជារោគសញ្ញា នៃអសមត្ថភាពរបស់ឈិងទាក់ទង នឹងការប្រកួតប្រជែងថ្មីក្នុងសតវត្សទី១៩ នេះ។

នៅទសវត្សឆ្នាំ១៨៦០ រាជវង្សឈិងបានដាក់កំហិត​ដល់ការបះបោរដោយឲប្រាក់យ៉ាងសម្បើម និងដាក់ទោសប្រហារជីវិត ។ នេះបានធ្វើឲអន្តរាយដល់ភាពជឿជាក់លើរបបឈិង និងបាននាំទៅដល់ការវាយប្រយុទ្ធគ្នាដោយផ្ដើមឡើង តាមតំបន់ដោយមេដឹកនាំខេត្តមួយចំនួន និងមនុស្សមកពីវណ្ណៈខ្ពង់ខ្ពស់បានជួយ ដល់ការបង្កើតឡើងនូវស្ដេចត្រាញ់និយមក្នុងប្រទេសចិន ។ រាជវង្សឈិង ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជគ័ងស៊ូបានស្នងរាជ្យ មានជាប់ពាក់ព័ន្ធ ជាមួយបញ្ហាខាងទំនើបកម្មតាមរយះចលនាពង្រឹងខ្លួនឯង ។ យ៉ាងណាក៏ដោយ រវាងឆ្នាំ១៨៩៨ និង១៩០៨ ព្រះមហាក្សត្រយានីឆឺស៊ីមានអ្នកអភិវឌ្ឍ គ័ងស៊ូ បានដាក់ទោសចំពោះការ ពិការគំនិត ។​. ព្រះមហាក្សត្រយានី ដោយមានការជួយជ្រោមជ្រែងពីពួកអភិរក្សបានបង្កឡើង នូវរដ្ឋប្រហារយោធាដកព្រះចៅអធិរាជវ័យក្មេងចេញពីអំនាចយ៉ាងមានប្រសិទ្ធិភាព​ ហើយបានបដិសេធភាគច្រើននូវកំនែទម្រង់ថ្មីៗ ដែលសំខាន់ទាំងអស់ចោលទៀត ។​ គ័ងស៊ូបានសុគតមួយថ្ងៃមុនការចូលទីវង្គតនៃព្រះមហាក្សត្រយានី អ្នកខ្លះជឿថាទ្រង់ត្រូវបានបំពុលដោយឆឺស៊ី ។ អំពើពុករលួយរបស់មន្ត្រី ការមិនឯកភាពគ្នា និងជម្លោះរាជវង្សព្រះចៅអធិរាជបានបង្កើតឲមានកំណែទម្រង់កងទ័ពភាគច្រើនដែលឥតប្រយោជន៍ ។ ជាលទ្ធផលមួយ កងទ័ពថ្មី របស់ឈិងគឺត្រូវបានកម្ចាត់ទាំងស្រុងក្នុងសង្គ្រាម៨៨៣-១៨៨៥) និងសង្គ្រាមជប៉ុន-ចិន ១៨៩៤-១៨៩៥ ។

នៅពេលចាប់ផ្ដើមនូវសតវត្សទី២០ ការបះបោរអ្នកគុននិយម បានគំរាមកំហែងដល់ប្រទេសចិនភាគខាងជើង ។ នេះគឺជាចលនារបស់ពួកអ្នកអភិរក្សប្រឆាំងចក្រពត្តិនិយម ដែលទាមទារឲប្រទេសចិនមកកាន់ប្រពៃណីបុរាណវិញ ។ ព្រះមហាក្សត្រយានី ប្រហែលជាកំពុងនឹងស្វែងរការក្ដោបក្ដាប់អំនាចបន្តរបស់ទ្រង់វិញ ដោយទ្រង់បានចូលដៃខាងពួកអ្នកគុននិយមនៅពេលដែលពួកគេបានរុលចូលមកដល់ប៉ីជិង ។ ក្នុងការឆ្លើយតបមកវិញ ចំនាត់ការធ្វើឲធូរស្រាល របស់សម្ព័ន្ធមិត្តប្រទេសទាំងប្រាំបី ដែលបានឈ្លានពានប្រទេសចិនដើម្បីជួយសង្គ្រោះពួកបេសកជនបរទេស ដែលត្រូវបានគេឡោមព័ទ្ធ ។ ក្នុងនោះរួមមានកងកម្លាំងអង់គ្លេស ជប៉ុន រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ បារាំង អាមេរិក និងអូទ្រីស ពួកសម្ព័ន្ធមិត្តបានកម្ចាត់ពួកអ្នកគុននិយម ហើយនិងទាមទារឲការបន្ធូបន្ថយបន្ថែមទៀតពីរាជការឈិង ៕

                                     

4.1. សម័យទំនើប សាធារណរដ្ឋចិបារាំង-ចិ១ន

សូមមើល: ប្រវត្តិសាស្ត្រសាធារណរដ្ឋចិន បន្ថែម

ដោយអស់ចិត្តនឹងការតស៊ូក្នុងរាជវាំងឈិង ដើម្បីធ្វើការកែទម្រង់ នឹងភាពកម្សោយរបស់ចិន ពួកមន្ត្រីវាំងក្មេងៗ មន្ត្រីយោធា និងពួកសិស្សនិស្សិតបានចាប់ផ្ដើមគាំទ្រ ដល់ការផ្ដួលរំលំរាជវង្សឈិងហើយបង្កើត សាធារណរដ្ឋមួយឡើង ។ ពួកគេត្រូវបានជំរុញ និងលើកទឹកចិត្តដោយគំនិតបដិវត្តន៍របស់ស៊ុន យ៉ាតសេនSun Yat-sen ។ នៅពេលដែល ស៊ុន យ៉ាតសេន ត្រូវបានស្នើសុំ ដោយមនុស្សម្នាក់ក្នុងចំណោមពួកមេទ័ពបដិវត្តន៍លើអ្វី ដែលលោកបានអះអាង លើហេតុផលជោគជ័យលោកបាននិយាយថា ដើម្បីគ្រិស្តសាសនាជាជាងហេតុផលមួយណាផ្សេងទៀត ។ តាមរយះឧត្ដមគតិសេរីភាពសាសនា និងតាមអ្វីទាំងនេះវាបានបណ្ដុះគំនិតគ្រប់ទីកន្លែងនូវទ្រឹស្ដីក្ដីស្រលាញ់ និងសន្តិភាពសកល ។ ឧត្ដមគតិទាំងនេះអំពាវនាវដល់ជនជាតិចិន ពួកគេបានបង្កឡើងនូវបដិវត្តន៍ដ៏ធំមួយ ហើយពួកគេបានបូជាព្រោះតែលក្ខណៈសន្តិភាពរបស់បដិវត្តន៍នេះ ។"

ទាសភាព ក្នុងប្រទេសចិនត្រូវបានលុបបំបាត់ក្នុងឆ្នាំ១៩១០ ។

ការបះបោររបស់កងទ័ពបដិវត្តន៍ គឺការបះបោរអ៊ូឆាង Wuchang បានចាប់ផ្ដើមនៅ ថ្ងៃ១០ ខែតុលា ឆ្នាំ១៩១១នៅអ៊ូហានWuhan ។ រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅណានជិង Nanjing ថ្ងៃ១២ មិនា ឆ្នាំ១៩១២ ដែលមាន ស៊ុន យ៉ាតសេន ជាប្រធានាធិបតីក៏ប៉ុន្តែលោកស៊ុន ត្រូវបង្ខំឲផ្ទេរអំនាចមកឲ យាន ស៊ឺខាយ Yuan Shikaiវិញជាអ្នកបញ្ជាការកងទ័ពថ្មី និងធ្លាប់ជាអគ្គសេនាបតីក្រោមរាជការឈិង ជាផ្នែកនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲស្ដេចឈិងចុងក្រោយដាក់រាជ្យ ការសម្រេចចិត្តមួយ ដែលធ្វើឲលោកស៊ុនស្ដាយក្រោយ ។ ជាងពីរបីឆ្នាំបន្ទាប់មកទៀត លោកយាន បានចាត់ចែងលុបចោលរដ្ឋសភាខេត្ត និងរដ្ឋសភាជាតិចោល ហើយបានប្រកាសខ្លួនឯងជា ព្រះចៅអធិរាជក្នុងចុងឆ្នាំ១៩១៥ ។ មហិច្ឆតារបស់អធិរាជយាន ត្រូវប្រឆាំងយ៉ាងដាច់អហង្ការដោយអ្នកក្រោមបង្គាប់របស់គាត់ ដោយប្រឈមមុខ ជាមួយនឹងទិដ្ឋភាពនៃការបះបោរ គាត់ក៏បានដាក់រាជ្យក្នុងខែមិនា ១៩១៦ ហើយស្លាប់ក្នុងខែ មិថុនាឆ្នាំដដែលនោះ ។ មរណភាពរបស់គាត់បានបន្សល់ទុក នូវភាពគ្មានអ្នកគ្រប់គ្រងអំនាច ក្នុងប្រទេសចិន រដ្ឋាភិបាលសាធារណរៈទាំងមូលផ្ទុយមកវិញត្រូវបានបែកខ្ចាយអស់ ។ នេះហើយបាននាំទៅដល់សម័យស្ដេចត្រាញ់កំឡុងពេលនោះដែរភាគច្រើននៃផ្ទៃប្រទេសត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចំរុះផ្លាសប្ដូរជាញឹកញាប់ ព្រោះដោយសារតែការប្រកួតប្រជែង របស់មេដឹកនាំយោធាតាមខេត្តមួយចំនួន ។

ក្នុងឆ្នាំ១៩១៩ ចលនាថ្ងៃទីបួនឧសភា បានចាប់ផ្ដើមតបតនឹងលក្ខ័ណ្ឌដោយរំលោភលើប្រទេសចិនតាមរយះសន្ធិសញ្ញាវ៉ឺសៃដែលបញ្ចប់សង្គ្រាមលោកលើកទី១ប៉ុន្តែភ្លាមៗប្រែក្លាយជាចលនាប្រឆាំងនឹងស្ថានភាពក្នុងស្រុករបស់ចិនទៅវិញ ។ ការគ្មានជំនឿលើទស្សនវិជ្ជាអឺរ៉ុបសេរីក្នុងចំណោមបញ្ញវន្តចិន ដោយពួកគេត្រូវដើរតាម ពីក្រោយការជ្រើសរើស មាគ៌ាមនោគមវិជ្ជានយោបាយដាច់ខាតទៅវិញ ។ នេះជាពេល ដែលសាបព្រួសនូវគ្រាប់ពូជជម្លោះមិនអាចផ្សះផ្សារបានរវាងពួកឆ្វេង និយមនិងស្ដាំនិយមក្នុងប្រទេសចិន ដែលបាននឹងគ្របដណ្ដប់ប្រវត្តិសាស្ត្រចិនអស់ពេញ មួយសតវត្សមកហើយ ។

ក្នុងទសវត្ស ឆ្នាំ ១៩២០ ស៊ុន យ៉ាតសេន បានបង្កើតឡើងនូវមូលដ្ឋានបដិវត្តន៍ ក្នុងប្រទេសចិនភាគខាងត្បូង ហើយប្រកាសបង្រួបបង្រួមប្រទេស ដែលបានបែកបាក់គ្នា ។ ជាមួយការជួយពីសូវៀត លោកបានចូលជាសម្ព័ន្ធមិត្ត ជាមួយគណប្សកុម្មុយនិស្តចិន ដែលទើបនឹងដុះស្លាប ។ ក្រោយមរណភាព លោកស៊ុន ដោយជំងឺមហារីក ក្នុងឆ្នាំ១៩២៥ កូនសិស្សវ័យក្មេងរបស់លោក ឆៀង ខាយចៀក Chiang Kai-shek បានក្ដោបក្ដាប់អំណាច កួមិងថាង គណបក្សជាតិនិយម រឺ ខេអ៊ែមធី KMT ហើយបន្តក្នុងការនាំយកមកវិញនូវភាគធំ នៃប្រទេសចិនកណ្ដាល និងខាងត្បូងក្រោមអំនាចរបស់បក្ស ក្នុងយុទ្ធនាការយោធាមួយ ដែលគេបានស្គាល់ថាជាបេសកកម្មភាគខាងជើង ។ កំពុងតែកម្ចាត់ពួកស្ដេចត្រាញ់នៅភាគខាងត្បូង និងចិនកណ្ដាល ដោយកងកម្លាំងយោធា លោកឆៀង អាចទទូលបានមកវិញនូវភក្ដីភាពដ៏តិចតួច របស់ពួកស្ដេចត្រាញ់ភាគខាងជើង ។ ក្នុងឆ្នាំ១៩២៧ លោកឆៀងតម្រង់ទៅរកពួកស៊ីភីស៊ី CPC ហើយដោយចាំមិនភ្លេចទេលោកបានបណ្ដេញកងទ័ពស៊ីភីស៊ី និងមេរបស់វា គឺពីមូលដ្ឋានទ័ពពួកវាទៅកាន់ភាគខាងត្បូង និងខាងកើតប្រទេសចិន ។ ក្នុងឆ្នាំ ១៩៣៤ ដោយបានបណ្ដេញពីមូលដ្ឋានទ័ពតាមតំបន់ភ្នំរបស់ពួកគេដូចជា សាធារណរដ្ឋសូវៀតចិន កងកម្លាំងស៊ីភីស៊ី បានចេញដំណើរជាចលនាទ័ពវែងៗកាត់តាមតំបន់ ដែលមានភូមិសាស្ត្រស្មុគស្មាញបំផុតក្នុងប្រទេសចិន នៅឯខាងជើងឆៀងខាងលិច ជាកន្លែង ដែលបង្កើតឡើង នូវមូលដ្ឋានទ័ពព្រៃ នៅយានអានក្នុងខេត្តសានស៊ី ។

កំឡុងពេលចលនាចល័តទ័ពវែងពួកកុម្មុយនិស្ត បានរៀបចំឡើងវិញក្រោមមេដឹកនាំថ្មី ម៉ៅ សេទុងMao Zedong|Mao Tse-tung ។ ការតស៊ូដ៏ជូរចត់ រវាង ខេអ៊ែមធី និងស៊ីភីស៊ី បានបន្តដោយបើកចំហ រឺក៏លួចលាក់ឆ្លងកាត់ការកាន់កាប់របស់ជប៉ុន ១៩៣១-១៩៤៥ នូវផ្នែកផ្សេងៗនៃប្រទេសអស់រយះកាល១៤ឆ្នាំមក ។ គណបក្សចិនទាំងពីរបានបង្កើតរណសិរ្សរួបរួមដែលមានត្រឹមតែឈ្មោះដើម្បីប្រឆាំងពួកជប៉ុនក្នុងឆ្នាំ១៩៣៧ កំឡុងសង្គ្រាមជប៉ុន-ចិន ១៩៣៧-១៩៤៥ ដែលប្រែក្លាយជាផ្នែកមួយនៃសង្គ្រាមលោកលើកទី២ ។ បន្តបន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងឆ្នាំ១៩៤៥ សង្គ្រាមរវាង ពួកខេអ៊ែមធី និងពួកស៊ីភីស៊ី បានបន្ត បន្ទាប់ពីបរាជ័យលើកិច្ចប្រឹងប្រែង នៅក្នុងការផ្សះផ្សារគ្នា និងកិច្ចព្រមព្រៀង ដែលបានចរចារគ្នារួចហើយ ។ មកទល់ឆ្នាំ១៩៤៩ ពួកស៊ីភីស៊ី បានកាន់កាប់ភាគច្រើននៃផ្ទៃប្រទេស ។ សូមមើល សង្គ្រាមផ្ទៃក្នុងប្រទេសចិន

នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ ជាផ្នែកមួយនៃការចុះចាញ់របស់ជប៉ុនទាំងស្រុង កងទ័ពជប៉ុន នៅតៃវ៉ាន់បានចុះចាញ់កងទ័ពសាធារណរដ្ឋចិន ដោយប្រគល់អំនាចក្នុងការគ្រប់គ្រងតៃវ៉ាន់ពេញទីដល់ ឆៀង ខាយចៀក ។ នៅពេលដែលលោកឆៀង​ បានបរាជ័យដោយសារកងទ័ពស៊ីភីស៊ីនៅចិនដីគោកក្នុងឆ្នាំ ១៩៤៩ លោកបានដកថយទៅកោះតៃវ៉ាន់ ជាមួយរដ្ឋាភិបាលរបស់លោក និងកងទ័ពដែលគោរពវិន័យបំផុតរបស់លោក នាំមកជាមួយដែរ ភាពសំខាន់បំផុតនៃភាពជាអ្នកដឹកនាំខេអ៊ែមធី និងអ្នកគាំទ្រដ៏ច្រើនរបស់ពួកគេទៀត ។

                                     

4.2. សម័យទំនើប ឆ្នាំ១៩៤៩ ដល់ បច្ចុប្បន្ន

សូមមើល: សាធារណរដ្ឋប្រជាមានិតចិន បន្ថែម, សាធារណរដ្ឋចិន, លក្ខណៈច្បាប់តៃវ៉ាន់, និង លក្ខណៈនយោបាយតៃវ៉ាន់

ជាមួយជ័យជំនះរបស់បក្សកុម្មុយនិស្តចិន ហើយនិងការប្រកាសរបស់ពួកគេ នូវសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃ ១ តុលា ឆ្នាំ១៩៤៩ តៃវ៉ាន់ត្រូវបានបែកបាក់នយោបាយម្ដងទៀត ពីចិនដីគោក​ និងត្រូវគ្រប់គ្រងបន្តទៅទៀតដោយសាធារណរដ្ឋចិនមកដល់សព្វថ្ងៃនេះ ។ គ្មានសន្ធិសញ្ញាសន្តិភាព ដែលធ្លាប់បានចុះហត្ថលេខា រវាងគូបដិបក្សទាំងពីរឡើយ ។ ចំពោះប្រវត្តិនៃសាធារណរដ្ឋប្រជាមានិតចិនតាំងពីឆ្នាំ១៩៤៩ សូមមើលប្រវត្តិសាធារណរដ្ឋប្រជាមានិតចិន ។ ចំពោះប្រវត្តិនៃសាធារណរដ្ឋចិនតាំងពីឆ្នាំ១៩៤៩ សូមមើលសាធារណរដ្ឋចិននៅតៃវ៉ាន់ ១៩៤៩-បច្ចុប្បន្ន ។

                                     

5. អានបន្ថែម

  • Fairbank, John King, China: a new history, Cambridge, Mass.: Belknap Press of Harvard University Press, 1992. ISBN 0674116704
  • Terrill, Ross, 800.000.000: the real China, Boston, Little, Brown, 1972
  • Murray, Hugh ; Crawfurd, John; Gordon, Peter, An historical and descriptive account of China, Edinburgh & London: Oliver & Boyd, 1836. 3 volumes.
  • Giles, Herbert Allen. The Civilization of China. Project Gutenburg e-text. A general history, originally published around 1911.
  • Feis, Herbert, The China Tangle: The American Effort in China from Pearl Harbor to the Marshall Mission, Princeton University Press, 1953.
  • Laufer, Berthold. 1912. JADE: A Study in Chinese Archaeology & Religion. Reprint: Dover Publications, New York. 1974.
  • Creel, Herrlee Glessner. The Birth of China. 1936.
  • Wilkinson, Endymion Porter, Chinese history: a manual, revised and enlarged. - Cambridge, Mass.: Harvard University, Asia Center for the Harvard-Yenching Institute, 2000, 1181 p., ISBN 0-674-00247-4; ISBN 0-674-00249-0
  • Ankerl, G. C. Coexisting Contemporary Civilizations: Arabo-Muslim, Bharati, Chinese, and Western. INU PRESS Geneva, 2000. ISBN 2-88155-004-5.
  • Korotayev, A. 2006 "Chapter 2: Historical Population Dynamics in China" Introduction to Social Macrodynamics: Secular Cycles and Millennial Trends URSS.ru ISBN 5-484-00559-0 ដកស្រង់នៅថ្ងៃ 23 មករា 2011
  • Abramson, Marc S. 2008. Ethnic Identity in Tang China. University of Pennsylvania Press, Philadelphia. ISBN 978-0-8122-4052-8.
  • CLASSICAL HISTORIOGRAPHY FOR CHINESE HISTORY
  • Hammond, Kenneth J. From Yao to Mao: 5000 Years of Chinese History. The Teaching Company, 2004. A lecture on DVD.
  • Giles, Herbert Allen. China and the Manchus. Project Gutenberg e-text. Covers the Qing Manchu dynasty, published shortly after the fall of the dynasty, around 1912.
                                     

6. តំនភ្ជាប់ខាងក្រៅ

  • Chinese Text Project Texts and translations of historical Chinese works.
  • China Chronology World History Database
  • Chinese Database by Academia Sinica ចិន
  • History of Ancient China
  • History Forum - Discuss Chinese history at History Forums Asian History section
  • Early Medieval China is a journal devoted to academic scholarship relating to the period roughly between the end of the Han and beginning of the Tang eras.
  • Cultural Revolution Propaganda Poster
  • Ancient Asian World History, culture and archaeology of the ancient Asian continent. Many articles and pictures
  • Li 2010 "Evidence that a West-East admixed population lived in the Tarim Basin as early as the early Bronze Age" PDF BMC Biology 8:15
  • Yin Yu Tang: A Chinese Home Explore the historical contents of domestic architecture during the Qing dynasty and its pertinence to Chinese heritage and historical culture.
  • A universal guide for China studies
  • Resources for Middle School students Readable resources for students in grades 5-9 - more than 250 links.
  • China from the Inside - 2006 PBS documentary. KQED Public Television and Granada Television for PBS, Granada International and the BBC
  • Manuscript and Graphics Database by Academia Sinica ចិន
  • China Rediscovers its Own History 100 minute lecture on Chinese history given by renowned scholar/author Yu Ying-shih, Emeritus Professor of East Asian Studies and History at Princeton University.
  • Oriental Style The Genuine Soul of Ancient Chinese People
  • Wolfram Eberhard, A history of China online, February 7, 2006, ISO-8859-1
  • Chinese Siege Warfare - Mechanical Artillery and Siege Weapons of Antiquity - An Illustrated History bought to you by History Forum
  • History of China: Table of Contents - Chaos Group at University of Maryland
                                     
  • ប រទ ស ច ន ច ន សម យ 中国 ច ន ប រ ណ 中國 ភ ងអ ង Zhōngguó ដ យម នឈ ម ជ ផ ល វក រថ ស ធ រណរដ ឋប រជ ម ន ត ច ន ច ន សម យ 中华人民共和国 ច ន ប រ ណ 中華人民共和國 ភ ងអ ង
  • ច ន រដ ឋន ប នបង ក តឡ ងន ក ន ងខ មករ ឆ ន បន ទ ប ព បដ វត តស នហ ដ លន ឲដ លរល ន រ ជវង សឈ ង, ដ លជ រ ជវង សច ក រ យគ បង អស ក ន ង ប រវត ត ស ស រ ត ច ន
  • ប រវត ត ស ស ត រ វ តណ មច ប ផ ដ មជ ង ឆ ន កន លងមកហ យ ជ យ ណ ស មកហ យទ ន ក ទ នងអន តរជ ត ជ ប រវត ត ស ស រ ត ដ ស ខ ន ប ផ ត របស ប រទ សវ តណ មគ ប រទ ស ច ន
  • ន ងក ន ង ប រវត ត ស ស ត រ ន ទ កដ ន ប លក ន ក ន ងប រត ទ នគ រ ក រ ប រត ទ នដ លប រ ក ន ងប រទ សកម ព ជ យ ង ន ងន ប រទ សម យច ន នធ ទ ត ប ណ យច លឆ ន ច ន ស ថ តន ថ ង ខ សៗគ ន
  • ន ងម ខង រន ស សន ប រវត ត ទ វ បអ ស អ ចន យ យថ ជ ស ណ ម យន ប រវត ត ស ស ត រ ច រ នត បន ឆ ន រន ដ ច ព គ ន អ ស ខ ងក ត, អ ស ខ ងត ប ង
  • ន ងស ថ ន យ បន ទ យគ ន ភ គខ ងក តកម ព ជ មន ស សទ ងន ទ នងជ ប នធ វ ទ សន តរប រវ សន ព ច ន ភ គអ គ ន យ មកក ន ទ បក ឥណ ឌ ច ន ព កអ នកប រ ជ ញរកឃ ញថ ក រធ វ ស រ វ
  • historian n ប រវត ត វ ទ អ នកប រវត ត វ ទ យ អ នក ប រវត ត ស ស ត រ អ នកប រវត ត វ ទ history n ប រវត ត ស ស ត រ ប រវត ត វ ទ យ ប រវត ត Infanta n អ នកអង គម ច ស
  • គ ជ ឈ ម ជ ភ ស ច ន ន នគរប រ ណម យដ លស ថ តន ត បន ដ សណ ដទន ល ម គង គ ក រក ណត ឈ ម ន ត រ វប នគ រកឃ ញ ន ក ន ងអត ថបទ ប រវត ត ស ស ត រ ច ន ជ ច រ នដ លព ពណ ន ព រដ ឋន ប ត ម ច ន ប រ ណអ នថ
  • ប រវត ត ស ស ត រ ថ ដ ប ងដ លគ ប នដ ងច ប ផ ដ មជ ម យស ថ ន យ ប រ ណវ ទ យ ដ ស ខ ន ម យន ប នជ ង ក រក ណត ក លបរ ច ឆ ទន ប រ ណវត ថ ព ស ថ ន យ ន ម នភ ពចម រ ងចម រ ស
  • ដ លប រហ លស ថ តន ទ ប រជ ជនប ណ មន ខ ត តព រ វ ង ឯកស រយ ង ប រវត ត ស ស ត រ ដ ប ងបង អស របស វ ន គ ជ ក រព ពណ ន អ ព ប សកកម មន ជនជ ត ច ន ដ លមកទស សនក ច ចប រទ សន ក ន ងសតវត សទ
ផ្វាងស្ឈែនលិង
                                               

ផ្វាងស្ឈែនលិង

ហ្ផ្វាងឈ្ហ្រាំវ ឈ្មោះគួរសម ហ្ស្ឈែនលិង គេស្គាល់ច្រើនជាងគេគឺ ហ្ផ្វាងហ្ស្ឈែនលិង ស្គាល់ក្រោយស្លាប់ជា អ្នកឧកញ៉ាហ្លាំងហ្វ្អឹនហ្ចោ ជារដ្ឋបុរស និងកវីនិពន្ធចិនដែលបានបំរើការជាសភាបតីក្រោមអធិរាជថែយសុងនៅដើមរាជវង្សថាង។ លោកគឺជាអ្នករៀបរៀងនាំមុខនៃតំរាប្រវត្តិសាស្ត្រ ក្រាំងជិន និង ជាសភាបតីមួយរូបក្នុងចំណោមសភាបតីរាជវង្សថាងដ៏ល្បីៗបំផុត។ លោកនិងសហជីវិនរបស់លោកទូហ្លូហ្ហួយ ជាញឹកញាប់ត្រូវបានគេពិពណ៌នាថាជាបុគ្គលគំរូសំរាប់ពួកសភាបតីនៅក្នុងប្រទេសចិនសម័យអធិរាជ។

Users also searched:

...
...
...