Back

ⓘ សញ្ញាជាតិប៊្រុយណេ




សញ្ញាជាតិប៊្រុយណេ
                                     

ⓘ សញ្ញាជាតិប៊្រុយណេ

សញ្ញាជាតិប៊្រុយណេ បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៣២ ដោយយករចនាបថតាមលំនាំ​រូបសញ្ញា​របស់ព្រះបរមរាជវាំង​ប៊្រុយណេ។ សញ្ញាជាតិនេះមានប្រើនៅលើទង់ជាតិប៊្រុយណេដែរ។

                                     

1. រចនានិងអត្ថន័យ

  • នៅក្រោមដងទង់ជា​រូបអឌ្ឍច័ន្ទ​មានចារឹកបាវចនាជាតិជាអក្សរអារ៉ាប់ដែលមានន័យថា "នៅចាំបំរើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច" ។ រូបអឌ្ឍច័ន្ទជា​តំណាងសាសនាឥស្លាម​ដែលជាសាសនារបស់រដ្ឋ។
  • នៅក្រោមរូបអឌ្ឍច័ន្ទ មានរូបខ្សែបូរដែលមានចារឹកជាអក្សរអារ៉ាប់អានថា "ប៊្រុយណេដារូសាឡឹម" ដែលមានន័យថា "ប៊្រុយណេទឹកដីសន្តិភាព" ។
  • ផ្នែកកណ្ដាលជាដងទង់ ដែលរាប់ពីលើមកមាន ទង់ជាតិ ឆត្ររាជ និង ស្លាប។ ទង់ជាតិ និង ឆត្ររាជ ជាតំណាងអោយព្រះរាជា។ ស្លាបមានរោម៤ជាតំណាងអោយការរក្សាយុត្តិធម៌ ភាពសុខសាន្ត វិបុលភាព និង​សន្តិភាព។
  • នៅអមសងខាង មានរូបដៃ២ ដែលតំណាងអោយរដ្ឋាភិបាល​ដែលប្ដេជ្ញាបំរើប្រជាជនដោយស្មោះត្រង់។