Back

ⓘ មន-ខ្មែរខាងកើត



                                               

ព្រះបាទនរោត្តម

នៅពេលដែលព្រះបាទហរិរក្សារាមាឥស្សរាធិបតីសោយទីវង្គតទៅ ពួកព្រហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បង ព្រះនាម អង្គច្រឡឹង ឬអង្គវតីឱ្យឡើងគ្រងរាជ្យសម្បត្តិពីព្រះរាជបិតានៅរាជធានីឧដុង្គ។ កិច្ចការ ដែលព្រះអង្គត្រូវបំពេញជាដំបូង គឺជាការថ្វាយដំណើងទៅព្រះចៅសៀមពីការជ្រើសរើសឱ្យព្រះអង្គឡើងគ្រងរាជ្យ។ ព្រះចៅសៀមបានបញ្ជូនមន្ត្រីម្នាក់មករាជធានីឧដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមឱ្យព្រះអង្គ និងដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យព្រះរាជសពព្រះបាទអង្គឌួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះបាទអង្គឌួង ក៏បានយាងត្រឡប់ទៅស្រុកវិញ។

                                               

យមរាជព្រាប

នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ ...

                                               

ព្រះគជេន្ទ្រយាវុធ

ព្រះទីនាំងព្រះគជេន្ទ្រយាវុធ ជាដំរីសឹករបស់ព្រះបាទស្រីជេដ្ឋា ហ្លួងខាងកើតដែលមានរាជធានីនៅឯស្រឡប់ដូនតីពិជ័យព្រៃនគរ ខែត្រត្បូងឃ្មុំ។ គ្រាកសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កំពស់ ១០ ​ហត្ថ។ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ។ បានបំរើក្នុងសឹកចាប់ពីឆ្នាំគ.ស ១៥១៦-១៥២៥។

                                               

ស័ង្ខរង្សី

ព្រះ​ទីនាំង​ស័ង្ខរស្មី ជាព្រះទីនាំងអស្សតររបស់ព្រះស្ដេចកន។ ​កាលណោះ ព្រះអង្គបាន​លើកទ័ព​ដេញ​ព្រះឝ្រីឝៅគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ។ បន្ទាប់ពីចាញ់សង្គ្រាមរត់ភៀសព្រះកាយកាត់ឆ្លងទឹកព្រះទីនាំងនេះក៏បានសុគតស្លាប់បាត់ទៅ ដែលជាសញ្ញានៃជោគជាតារបស់ស្ដេចកនក៏ជិតអស់ទៅដែរ។ រយៈពេលបំរើការចាប់ពីឆ្នាំគ.ស ១៥១២-១៥២៥។

                                     

ⓘ មន-ខ្មែរខាងកើត

ប្រាសាទខ្មែរពូតានៅខេត្តសុខោទ័យ

ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ខេត្តសុខោទ័យដើមឡើយជាខេត្តរបស់ខ្មែរ ហើយខេត្តនេះត្រូវបានជនជាតិថៃដណ្ដើមបានពីអាជ្ញាធរខ្មែរ នៅពាក់កណ្ដាលសតវត្សរ៍ទី១៣ រវាងឆ្នាំ ១២២០ និង ១២៣៨ នៃគ.ស ហើយនៅឆ្នាំ ១២៨៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់ព្រះរាមកំហែង ខេត្តនេះក៏បានក្លាយទៅជារាជធានីថៃមួយយ៉ាងសំខាន់បំផុត ។ ប្រាសាទឥដ្ឋតាពូ ស.វ.ទី ១១, ខេត្ត សុខោទ័យ ឯកសារក្រុមសិល្បៈករថៃ ការបាត់បង់ខេត្តនេះបណ្ដាលមកពីថ្នាក់ដឹកនាំថៃ ដែលបានមកជ្រកកោន ក្នុងទឹកដីខ្មែរខាងលើនេះ បានវាយដណ្តើមខេត្តនេះពីខ្មែរហើយ បង្កើតរដ្ឋថៃមុនដំបូងគេបង្អស់

គឺព្រះរាជាណាចក្រសុខោទ័យ ប្រកបដោយវឌ្ឍនភាពខ្ពង់ខ្ពស់បំផុត ។

ការកាន់កាប់ខេត្ដនេះ ដោយជនជាតិថៃបានធ្វើឲ្យភូមិសាស្ត្រ ជាប្រវត្តិសាស្ត្ររបស់កម្ពុទេសត្រូវប្រែប្រួល រីឯលក្ខណៈសង្គមខ្មែរក៏ដូច្នេះដែរ ។ ជនជាតិខ្មែរដែរជាម្ចាស់ស្រុកដើម

បានរលត់រលាយហើយក្លាយទៅជាជនជាតិ ថៃដោយ គ្រាន់តែបន្សល់ទុកនូវសំណង់ស្ថាបត្យកម្មស្ថាននាមមួយចំនួនតែប៉ុណ្ណោះ ។ ប៉ុន្មានឆ្នាំបន្ទាប់មកនេះ ការសិក្សាស្រាវជ្រាវរបស់ បុរាណវិទូថៃ បានបង្ហាញបញ្ជាក់នូវវត្តមាននៃស្ថាបត្យកម្មខ្មែរយ៉ាងច្រើន នាសម័យមុនអង្គរ និងអង្គរ ដែលដូនតាខ្មែរបានសាងសង់ ក្នុងអតីតកាលដ៏យូរលង់ មុនការមកដល់នៃជន ជាតិថៃក្នុងភូមិភាគនេះ ។ ដូចករណីរបស់ប្រាសាទមួយឈ្មោះ ប្រាសាទពូតា ។

ស្ថិតនៅលើភ្នំតូចមួយ ក្នុងសង្កាត់គីរីមាស ភ្នំមាស ស្រុកគីរីមាស មានចម្ងាយប្រមាណជា ៤៣ គីឡូម៉ែត្រពីខេត្តសុខោទ័យ។ ភ្នំពូតា មានកម្ពស់ពីទឹកសមុទ្រប្រមាណ ៩៦ គីឡូ

មែត្រ ហើយខ្ពស់ជាងផ្ទៃដីធម្មតាសព្វថ្ងៃពី ៤០ ទៅ ៥០ ម៉ែត្រ ។

បច្ចុប្បន្នប្រាសាទឥដ្ឋនេះមានការខូចខាតច្រើន ដោយសារការជីកកកាយរកវត្ថុបុរាណ ។ ផ្ទៃជញ្ជាំងមានរាងចតុកោណ ដោយមានទទឹងប្រមាណ ៥,៨០ ម៉ែត្រ ។ រីឯតួអង្គនៃប្រាង្គ

ទាំងមូលទៅដល់ ១០ ម៉ែត្រ ។ ដូចប្រាសាទខ្មែរដទៃៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាបុរាណប្រាសាទនេះមានទ្វារបញ្ឆោតបីនិង ទ្វាពិតមួយបែទៅទិសខាងកើត ក៏ប៉ុន្ដែត្រូវបានគេ គាស់បំផ្លាញអស់ ២ ផ្នែក ។ ប្រាសាទបុរាណនេះ ធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដូចជាសំណល់ ទេវរូបនិងព្រះសិវលិង្គជាសក្ខីកម្មស្រាប់ ។

ការពិនិត្យទៅលើសាច់ឥដ្ឋនៃប្រាសាទ យើងអាចសន្និដ្ឋានថា ឥដ្ឋប្រាសាទលាយឡំដោយគ្រាប់ខ្សាច់គ្រើមជាច្រើន ដែលត្រូវគេរៀបដោយខាត់ឥដ្ឋឲ្យរាបស្មើ ដោយដាក់ចូលចិត្ត

ជិតគ្នា ដោយផ្ដុំប្រដេញឡើងរកគ្នាទាំង ៤ ផ្នែក រហូតដល់កំពូលតែម្ដង ។ បច្ចេកទេសរៀបឥដ្ឋនេះ ត្រូវគេកត់សម្គាល់នាសម័យវប្បធម៌នគរភ្នំ និងចេនឡា ។ ដូចពោលខាងលើក្រៅពី នេះគេបានរកឃើញផ្ទាំងយោនីសម្រាប់ដាក់បន្តុបនូវ ព្រះសិវលិង្គពីលើ ព្រមទាំងព្រះកេសទេវរូប ដែលសព្វថ្ងៃត្រូវបានយកតម្កល់នៅសរមន្ទីរខេត្តសុខោទ័យ។ ដោយការប្រៀបធៀប លក្ខណៈសិល្បៈ យើងអាចដឹងថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន ពោលគឺសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ ក្នុងខណៈដែលតំបន់នោះស្ថិតក្នុងឥទ្ធិពលព្រហ្មញ្ញសាសនានៅឡើយ ។

តាមរយៈភស្តុតាងប្រវត្តិសាស្ត្រខាងលើ យើងអាចបញ្ជាក់ថា ជនជាតិខ្មែរនៅខេត្តសុខោទ័យនាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ មានជំនឿលើលទ្ធិព្រហ្មញ្ញនិកាយសិវៈ ច្រើនជាងលទ្ធិ

ព្រះពុទ្ធសាសនា ហើយបន្ទាប់មកក៏បាននិយមនិកាយមហាយាន ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។

គួរបញ្ជាក់ថា ជនជាតិថៃពុំបានកាន់ព្រាហ្មញ្ញសាសនាដូចខ្មែរទេ ហើយសាសនារបស់រដ្ឋសុខោទ័យ គឺព្រះពុទ្ធសាសនា ថេរវាទ ឬហិនយាន ដែលមានភាពរុងរឿងថ្កុំថ្កើនអស្ចារ្យនាសម័យនោះ ៕
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →