Back

ⓘ ឥណ្ឌា




                                               

សមាគមអូឡាំពិកឥណ្ឌា

សមាគមអូឡាំពិកឥណ្ឌា គឺជាស្ថាប័ន​មានតួនាទីជ្រើសរើសនិងគ្រប់គ្រង​កីឡាករ​តំនាង ឥណ្ឌា ដើម្បីទៅចូលរួមការប្រកួតកីឡាអូឡាំពិក​ និង ការប្រកួតកីឡាជាអន្តរជាតិដទៃទៀត។ វាក៏មានមុខងារជា សមាគម​កីឡាខំមិនវ៉ែលឥណ្ឌា ផងដែរ។ សមាគមអូឡាំពិកឥណ្ឌា​ត្រូវបានបង្កើតឡើង​នៅឆ្នាំ១៩២៧ និងត្រូវបានគណកម្មាធិការអូឡាំពិកអន្តរជាតិ ទទួលស្គាល់ នៅឆ្នាំដដែលនោះផងដែរ។ ក្នុងប្រវត្តិកីឡាអូឡាំពិក ឥណ្ឌាធ្លាប់បានទទួលមេដាយមាសសរុប​១០។ នៅ​កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០០ នៅទីក្រុងស៊ីដនីយ ឥណ្ឌា​បានទទួលមេដាយសំរិទ្ឋ១ ក្នុងវិញ្ញាសា​លើកទំងន់ផ្នែកនារី។

                                               

អាទិច្ចវង្ស (ឥន្ទព័ទ្ធ)

ព្រះបាទ អាទិច្ចវង្ស គឺជាព្រះបិតារបស់ព្រះថោងដែលទ្រង់សោយរាជ្យនៅនគរឥន្ទព័ទ្ធ នៅប្រទេសឥណ្ឌាកាលពីបុរាណ។ ក្នុងពង្សាវតារខ្មែរ ស្ដេចនេះទ្រង់បានបំបោះបង់ព្រះថោងចេញពីព្រះនគរ ទើបព្រះថោងភៀសព្រះកាយមកដល់នគរគោកធ្លក។ សព្វថ្ងៃនគរគោកធ្លកគឺប្រទេសខ្មែរ ហើយទ្រង់បង្កើតរាជវង្សមួយនៅខ្មែរ។

                                               

ភាសាភូមា

ភាសាភូមាគឺជាភាសាផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ានិងមានមនុស្សចំនួន៣២លាននាក់ប្រើជាភាសាកំណើត។ កាលពី ៣០០-៤០០ឆ្នាំ អក្សរមនបានចាប់កំណើតឡើងដោយអភិវឌ្ឍន៍ពីអក្សរព្រហ្មី។ ហើយសិលាចារឹកចាស់បំផុតនៃដើមកំណើតភាសាមនដែលត្រូវបានគេរកឃើញនៅឆ្នាំ៦០០ គឺសិលាចារឹកវត្តពោធិ៍ មានទ្រង់ទ្រាយជាអក្សរបល្លវៈរបស់ឥណ្ឌាខាងត្បូង។ ក្រោយមកជនជាតិមនបានយកទ្រង់ទ្រាយមកច្នៃជាអក្សររបស់ខ្លួនហើយនៅពេលភូមាលើកទ័ពចូលទៅគ្រប់គ្រងអាណាចក្រមន បុរាណក៏បានយកភាសាមនបម្លែងទៅជាភាសារបស់ខ្លួន។ នៅពេលយកមកប្រៀបធៀបគ្នាឃើញថាអក្សរមននិងអក្សរភូមាដូចគ្នាខ្លាំងណាស់ដូចកញ្ចក់ឆ្លុះស្រមោលគ្នាទៅវិញទៅមក ប៉ុន្តែចំណុចខុសគ្នាគឺភាសាមនគ្មានវណ្ណយុត្ត គ្មានការបញ្ចេញសម្លេងខ្ពស់ទាបដើម្ ...

                                               

រាយព្រះនាមទេវតាចិន

ព្រហ្មញ្ញ សាសនា រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន ហិណ្ឌូសាសនា រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា

                                               

ព្រះម៉ែលក្ម្សី

ព្រះម៉ែលក្ម្សី រឺ ព្រះម៉ែឡាក់ស្មី រឺ ព្រះម៉ែរស្មី រឺ ព្រះនាងលក្ម្សី រឺ នាងលក្ម្សី ; ; ; តេបធីតានៃព្រហ្មញ្ញសាសនា ទេពនៃទ្រព្យសម្បត្តិ ព្រះម៉ែ នៃទ្រព្យ ទេវី​តំណាង​ទ្រព្យសម្បត្តិ ទេវី​តំណាង​សោភណភាព ព្រះមហេសីភរិយាទី ១ នៃព្រះនរាយណ៍. ព្រះនាងគឺព្រះសក្តិនៃព្រះនរាយណ៍., ព្រះនាងកើតឡើងដំបូងក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែលជាទីចាប់អារម្មណ៍របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។ ដោយសារសម្រស់និងកំណើតដ៏អស្ចារ្យនេះទើបគេហៅព្រះនាងថា៖ បទ្មាវត្តី ឬ បទុមវត្តី ផ្កាឈូក ព្រះនាងកាន់កេតនភណ្ឌជា ផ្កាឈូក។.,ព្រះនាងជាអាទិទេពខាងភោគទ្រព្យ និងសម្រស់។ ព្រះនាងត្រូវជាបងថ្លៃរបស់ព្រះនាងទុគ៌ាដែលជាមហេសីរបស់ ...

                                               

រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ

រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ ក្រុងរាពណ៍ នាងកាមអគ្គី អង្គទ ហិណ្ឌូសាសនា ព្រះលក្សណ៍ ព្រះភិរុត រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា ព្រហ្មញ្ញ សាសនា ព្រះរាម រាយព្រះនាមទេវតាចិន ព្រះនាងហ្គ៉ាយ៉ាទ្រី របាំព្រះរាជទ្រព្យ នាងមណ្ឌោលគីរី នាគ វត្តព្រះកែវមរកត រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ ព្រះសុត្រុត

                                               

ព្រះគណេស

ព្រះគណេស ឬព្រះនិងគនេស គឺជាទេវតានៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា.។, ព្រះអង្គទ្រង់រៀបអភិសេកនិងមានព្រះមហេសី ២ ព្រះអង្គ គឺ៖ ព្រះនាងសិតទ្ធី និង ព្រះនាងពុតទ្ធី.។, មានពាហនៈ ​កណ្តុរ សត្វតោ ក្ងោក ជាយានជំនិះ។., ព្រះសក្តិនៃ ព្រះគណេស ឬព្រះនិងគនេស គឺ ព្រះគណេសានី។

                                               

ចន្ទន

កុរុង ចន្ទន រជ្ជកាល ដល់មកក្នុងឆ្នាំ ព.ស. ៩០០ មានក្សត្រិយ៍ ១ អង្គព្រះនាមចន្ទនៈ ស្ដេចមកពីឥណ្ឌៀ បានឡើងសោយរាជ្យ បានព្រះបរមនាមថា ចន្ទន ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី ការរដ្ឋប្បសាសន៍ ទ្រង់បានចាត់ការយ៉ាងណាបានចម្រើនយ៉ាងណាខ្លះ មិនមានដំណឹងជាក់លាក់ មានតែទ្រង់ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងស៊ប់សួន។ ក្នុងឆ្នាំ ព.ស ៩៥៦ ទ្រង់បានទទួលគម្ពីរព្រះត្រៃបិដកពីលង្កាក្នុង ព.ស ៩០០ ប្លាយតែការបានមកនេះដោយទ្រង់ឲ្យទៅស្វែងរកមក ឬដោយមានអ្នកនាំយកមកថ្វាយមិនមានពោលដល់។ ទោះបីយ៉ាងណាក៏ដោយ ការបានព្រះត្រៃបិដក គ្រានេះ ជាមង្គលលាភដ៏ខ្ពស់ដល់ប្រជាជាតិខ្មែរ។ តាំងអំពីនេះទៅការណ៍ព្រះពុទ្ ...

                                               

ទន្លេគង្គា

ទន្លេគង្គា ជាទន្លេដ៏សំខាន់របស់ឥណ្ឌា ដែលបានប្រសិទ្ធិនាមជាទន្លេសក្តិសិទ្ធិរបស់ជនជាតិហិណ្ឌូ។ ទន្លេនេះមានប្រភពពីភាគខាងជើងរបស់ឥណ្ឌា បរិវេណជួរភ្នំហិមាល័យ ហូរកាត់ភាគឦសានរបស់ឥណ្ឌារួចឆ្ពោះទៅទិសខាងកើត និងរួមជាមួយទន្លេព្រហ្មបុត្រនៅប្រទេសបង់ក្លាដេស មុននឹងហូរចាក់ទៅឈូងសមុទ្របេងកាល់។ទន្លេគង្គាមានប្រវែងប្រហែល 2.510 គីឡូម៉ែត្រ។

                                               

ព្រះស្កន្ទ

ព្រះ​កត្រិកេយ ឬ ព្រះ​ស្កន្ទ​កុមារ គឺជាទេវតានៃព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ។., បុត្រ​ព្រះឥសូរនិងព្រះម៉ែឧមា ។, បងប្អូនព្រះគណេស.។, ព្រះអង្គទ្រង់រៀបអភិសេកនិងមានព្រះមហេសី ២ ព្រះអង្គ គឺ៖ ព្រះនាងទេវសេណា និង ព្រះនាងវ៉ានលី.។, ព្រះភក្ត្រមួយ ពេលខ្លះអាចបែងភាគជាមុខ៦.។, មានពាហនៈ ​ក្ងោក ជាយានជំនិះ។ព្រះ​ស្កន្ទ​កុមារ ឬ ព្រះ​កត្រិកេយ នៃព្រះពុទ្ធសាសនាមហាយាន, ព្រះពុទ្ធសាសនាវិជ្រយាន គឺ៖ ព្រះវេទពោធិសត្វ។

                                               

ល្ខោនស្បែកធំ

វិច្ឆិកា 25, 2005 ​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។ ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ ។​ ​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​ ...

                                               

ព្រះម៉ែបវ៌តី

ព្រះនាងឱមាភគវតី ឬ ព្រះម៉ែបវ៌តី ឬ ព្រះម៉ែអុម៉ាថេវី ឬ ព្រះម៉ែផារ៉ាវ៉ាទីទេវី ឬ ព្រះនាងឱមាភោគវតី ឬ ព្រះម៉ែគោរី តេបធីតានៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ ។ ព្រះមហេសីភរិយាទី ១ នៃព្រះសិវៈ ។ ព្រះនាងគឺព្រះសក្តិនៃព្រះឥសូរ.,មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស និង​ ព្រះ​កត្រិកេយ ​ ។. មាន​សត្វតោ, ខ្លា និង គោ​ឧសភៈ​ឈ្មោះ​នន្ទិយៈ ជា​ពាហនៈ.,ស្ថិតនៅ​ក្នុង​វិមាន​លើ​ភ្នំកៃលាស​។

                                               

ត្រៃត្រិង្ស

ត្រៃត្រិង្ស ឬតាវតិង្សក្លាយមកពីបាលី ឬសំស្រឹ្កតមានន័យថាសាមសិបបី៣៣ ជាចំនួនទេវតា៣៣អង្គ គ្រប់គ្រងដោយព្រះឥន្ទ្រ នៅឋានកាមាវចរសួគ៌ទី២។ ឋាននេះមានឈ្មោះផ្សេងទៀតថា តាវតឹ្តសា ឬតាវតឹ្តង្សវាមានទ្វីបធំមួយដែលលោកកំណត់ហៅថា ដោយសារមានដើមព្រីងធំសម្បើមដុះនៅលើភ្នំសុមេរុជាគោលចារឹកហៅថាព្រីងប្រចាំទ្វីបក្នុងប្រទេសឥណ្ឌា ស្ថិតនៅលើកំពូលភ្នំសុមេរុដែលកាលពីដើមឡើយ ជាអសុរៈស្ថានរស់នៅ។

                                               

ព្រះបាទហ៊ុនទៀន

នៅក្នុងចន្លោះ គ.ស ៦៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន ជាជនជាតិក្លិង្គនៅប្រទេសឥណ្ឌាប៉ែកអគ្នេយ៍បានលើកទ័ពតាមផ្លូវសមុទ្រចូលមកច្បាំងយកនគរហ្វូណន។លុះច្បាំងឈ្នះហើយក៏ឡើងសោយរាជសម្បត្តិ

                                               

ទ្រឹស្តីបទប្រាម៉ាហ្គឹបតា

ប្រសិនបើអង្កត់ទ្រូងទាំងពីរនៃចតុកោណចារឹកក្នុងរង្វង់កែងគ្នា គេបានគ្រប់អង្កត់កែងទៅនឹងជ្រុងមួយនៃចតុកោណគូសកាត់ចំនុចប្រសព្វ​នៃអង្កត់ទ្រូង​ទៅកាន់ជ្រុងឈមរបស់វា តែងតែចែក​ជ្រុងឈមនោះ​ជាពីរអង្កត់មានរង្វាស់ស្មើគ្នាជានិច្ច។ ទ្រឹស្តីបទនេះត្រូវដាក់ឈ្មោះថា ទ្រឹស្តីបទប្រាម៉ាហ្គឹបតា ដោយផ្តល់កិត្តិយសដល់គណិតវិទូជនជាតិឥណ្ឌាឈ្មោះ ប្រាម៉ាហ្គឹបតា Brahmagupta ។ ការពិពណ៌នាបន្ថែម ៖ តាង A B C និង D ជាបួនចំនុចនៅលើរង្វង់ ដែលបន្ទាត់ AC និង BD កែងគ្នា។ តាង M ជាចំនុចប្រសព្វរវាង AC និង BD ។ គូសទំលាក់ចំនោលកែងពី M មកលើបន្ទាត់ BC តាងដោយ E ។ តាង F ជាចំនុចប្រសព្វជាចំនុចប្រសព្វនៃបន្ទាត់ EM និង AD ។ នោះគេបានទ្រឹស្តីបទពោលថា F ជាចំន ...

                                               

ផ្កាអង្គាបុស្ប

ផ្កាអង្គាបុស្ប ដើមរបស់វាដុះលូតលាស់ចន្លោះពី ១៨ម៉ែត្រ ទៅ២៥ម៉ែត្រ ដែលវាអចសម្របខ្លួននៅអាកាសធាតុដែលមានសំនើម ដើមរបស់វា ងាយពុកផុយបើទទួលរងនូវសំនឹកខ្យល់ខ្លាំង វាមាន​ស្លឹក​ឆែក​ៗ ស្រួច​ៗ រង្វើល​ៗ ចេញ​ពី​ធាង ផ្កា​ព័ណ៌​ស​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ច្រនៀង មាន​ក្លិន​ក្រអូបប្រហើរ គេច្រើនដាំវា ដើម្បីលំអ ។

                                               

ឡាន

ទំព័រគំរូ:ឡាន "ឡាន"គឹជាកង់ម៉ូតូប្រើសំរាប់ដឹកអ៊ីវ៉ាន់ ដឹកអ្នកដំណើរ ឬ វាអាស្រាយនៃម៉ាស៊ីនម៉ូតូ។ មាននិយមន័យជាច្រើនដែលពួកគេបានកំណត់ ដូចនោះឡានត្រូវបានអ្នកធ្វើបែបផែនច្រើន រត់លើផ្លូវ ។ វាមានគូទពីក្រោយមួយសំរាប់មនុស្សប្រាំបីនាក់ជិះ បែបផែនវាមានកង់បួនហើយសាងសង់ល្អបំផុតសម្រាប់អោយមនុស្សដាក់អ៊ីវ៉ាន់ បានល្អ ។ ម៉ូតូក៏មានន័យប្រហាក់ប្រហែលគ្នាដោយប្រើបញ្ជូលភ្លើងអគ្គីសនីប្រព័ន្វបង្កាន់ដៃសម្រាប់បង្ហាញ ឡានមួយជាមួយមុខតំណែង តូចនៃចលកម្មប៉ុន្តែវាបានផ្តាល់វិសាលភាពដល់អ្នកដំណើរហើយគ្មានការញញើត ។ ឡានមានសកម្មភាពយ៉ាងខ្ញៀវខ្ញារនៅលើផ្លូវជិតទីក្រុង ឆ្នាំ២០១០វាមានឡានចំនួនប្រហែល០១រយកោដិគ្រឿងជាមួយនិងតំលៃ៥០០លានរាលដាលក្នុងឆ្នាំ១៩៨៦ច ...

                                               

HAL Tejas

300px|រូបភាពតូច 300px|រូបភាពតូច HAL Tejas គឺជា 4 + + ជំនាន់ ន័យថា "Radiance" ដោយបន្ទាប់មកនាយករដ្ឋមន្រ្តី Atal Bihari Vajpayee ។

                                               

ទន្លេព្រហ្មបុត្រ

ទន្លេព្រហ្មបុត្រ ជាទន្លេដ៏សំខាន់មួយរបស់ទ្វីបអាស៊ី មានបណ្ដោយ 2.900 គីឡូម៉ែត្រ មានប្រភពពីទិសអាគ្នេយ៍នៃខេត្តស្វយ័តទីបេ សាធារណរដ្ឋប្រជាជនចិន ដោយមានឈ្មោះជាភាសាទីបេថា "ទន្លេយ៉ារ៍ឡុងសាងប៉ូ ។បន្ទាប់មកហូរកាត់តំបន់ភាគខាងត្បូងទីបេ មានឈ្មោះហៅថា "ទន្លេឌីហាង រួចហូរកាត់ជួរភ្នំហិម៉ាល័យ ក្នុងជ្រោះដ៏ធំ ហូរបត់ទៅទិសនិរតីឆ្លងកាត់ជ្រលងភ្នំអ័សស័ម ហូរទៅខាងត្បូងកាត់ប្រទេសបង់ក្លាដេសដែលត្រូវបានហៅថា "ទន្លេយមុនា រួចហូរមករួមជាមួយទន្លេគង្គា បង្កើតបានជាដីសណ្ដរដ៏ធំ ដែលគេចាត់ទុកជាតំបន់ស្រោចស្រប់ និងគមនាគមន៍ដ៏សំខាន់មួយ។ ទន្លេភាគច្រើនរបស់ឥណ្ឌា និងបង់ក្លាដេសតែងតែមានឈ្មោះជាភេទស្រី តែទន្លេព្រហ្មបុត្រមានឈ្មោះជាភេទប្រុស ក្នុងភាសា ...

                                               

ភ្នំសេមេរូ

ភ្នំសេមេរូ គឺជាភ្នំខ្ពស់ជាងគេនៅកោះជ្វា និងជាភ្នំភ្លើងដែលមានសកម្មភាពខ្លាំងក្លាមួយ។ វាក៏ត្រូវបានគេស្គាល់ថាជា ម៉ាហាមេរូ ផងដែរ។ វាដុះឡើងនៅឆ្នេរភាគខាងកើតកោះជ្វា។ ប្រវត្តិនៃការផ្ទុះរបស់ភ្នំសេមេរូគឺវែងអន្លាយណាស់។ មានកំនត់ត្រាពីការផ្ទុះចំនួន៥៥រួចមកហើយ គិតតាំងពីឆ្នាំ ១៨១៨ ដែល១០ដងក្នុងចំនោមនោះបង្កជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ភ្នំសេមេរូស្ថិតក្នុងសភាព ហៀបនឹងផ្ទុះ តាំងពីឆ្នាំ ១៩៦៧ មកទល់បច្ចុប្បន្ន។ ពេលខ្លះមានបន្ទុះរៀងរាល់១០នាទីម្ដង។ ភ្នំសេមេរូត្រូវបានអ្នកទេសចរណ៍ឡើងមកជាទៀងទាត់។ ការឡើងភ្នំនេះជាការប្រថុយគ្រោះថ្នាក់។ លោកសូហុកហ្គីដែលជាអ្នកនយោបាយដ៏សកម្មនៅទសវត្សរ៍៦០ បានបាត់បង់ជីវិតនៅឆ្នាំ១៩៦៩ ដោយសារបានដកដង្ហើមស្រ ...

ឥណ្ឌា
                                     

ⓘ ឥណ្ឌា

ប្រទេស​ឥណ្ឌា មានឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋ​ឥណ្ឌា ​ ឈ្មោះ​ជា​ភាសាអង់គ្លេស Republic of India ។ ប្រទេស​នេះបានទទួល ឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ ហើយ​ក្លាយជា សាធារណរដ្ឋ នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៥០​។

                                     

1. ភូមិសាស្ត្រ

សណ្ឋានដី

តំបន់​ខ្ពង់រាប​ស្ថិតនៅ​ភាគ​ខាងត្បូង ខ្ពង់រាប​ដេកង់ តំបន់​ទំនាប​ស្ថិតនៅ​តាមទន្លេ​គង្គា តំបន់​វាលខ្សាច់​រហោឋាន​នៅ​ភាគ​ខាងលិច និង​ខាងជើង​គឺ​ជួរភ្នំហិមាល័យ។

គ្រោះធម្មជាតិ

ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី. ។

                                     

1.1. ភូមិសាស្ត្រ ព្រំប្រទល់

ឥណ្ឌា មាន​ព្រំដែន​គោក​សរុប​ប្រវែង ១៤.១០៣ គីឡូម៉ែត្រ ជាប់នឹង​ប្រទេស បង់ក្លាដេស ៤.០៥៣ គីឡូម៉ែត្រ ប្រទេសប៊ូតាន ៦០៥ គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣ គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០ គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០ គីឡូម៉ែត្រ និង​ប្រទេសប៉ាគីស្ថាន ២.៩១២ គីឡូម៉ែត្រ។ លើស​ពី​នេះ​ឥណ្ឌា នៅ​មាន​ឆ្នេរសមុទ្រ​ជាង ៧.៥១៧ គីឡូម៉ែត្រ​ទៀត។

                                     

1.2. ភូមិសាស្ត្រ សណ្ឋានដី

តំបន់​ខ្ពង់រាប​ស្ថិតនៅ​ភាគ​ខាងត្បូង ខ្ពង់រាប​ដេកង់ តំបន់​ទំនាប​ស្ថិតនៅ​តាមទន្លេ​គង្គា តំបន់​វាលខ្សាច់​រហោឋាន​នៅ​ភាគ​ខាងលិច និង​ខាងជើង​គឺ​ជួរភ្នំហិមាល័យ។

                                     

1.3. ភូមិសាស្ត្រ ធនធានធម្មជាតិ

ប្រទេស​ឥណ្ឌា សំបូរ​នូវធនធានធម្មជាតិ យ៉ាង​ច្រើន​ដូច​ជា៖ ធ្យូងថ្ម រ៉ែដែក ម៉ង់ហ្កាណែស មីកា រ៉ែ​បុកស៊ីត ទីតាន ក្រូម ឧស្ម័នធម្មជាតិ ប្រេងកាត ពេជ្រ ថ្មកំបោរ និង​​ដី​ដាំ​ដំណាំ​ដែល​មាន​ជីរ​ជាតិ។

                                     

1.4. ភូមិសាស្ត្រ គ្រោះធម្មជាតិ

ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី. ។

                                     

2. ប្រវត្តិសាស្ត្រ

ពួកអារ្យ ឬអារ្យន ដែល​មក​ពី​ប៉ែក​ពាយព្យ បាន​លុកលុយ​ចូល​ប្រទេស​ឥណ្ឌា​នៅ​ប្រហែល​ឆ្នាំ ១៥០០ មុន​គ្រិស្ត​សករាជ​។ ការ​បូក​បញ្ចូល​គ្នា​រវាងពួក​អារ្យ និង​ពួក​ដ្រាវីត ដែល​រស់នៅ​មុន​បង្កើត​បាន​ជា​វប្បធម៌​ឥណ្ឌា​បុរាណ​។ ចក្រភពមោរ្យា Maurya Empire នៃ​សតវត្ស​ទី​៤ និង​ទី​៣​មុន​​គ្រិស្ត​សករាជ​​បាន​ស្គាល់​ភាព​រុងរឿង​ដល់​កំពូល​ក្នុង​រជ្ជកាល ព្រះបាទ អសោក ​ ASHOKA ដោយ​គ្រប​ដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​ភូមិភាគ អាស៊ីខាងត្បូង។ ក្រោយ​ការ​​សោយទីវង្កត​របស់​ព្រះបាទ អសោក ឥណ្ឌា​បាន​ធ្លាក់ចុះ​ខ្សោយ​ ដោយ​ចក្រភព​ឥណ្ឌា​ត្រូវ​បែក​ទៅ​ជា​រដ្ឋ​តូចៗ​ជាច្រើន​។

ឥណ្ឌា​បាន​​ស្គាល់​ភាពរុងរឿង​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​ចាប់​បើក​នូវ​យុគមាស​របស់​ខ្លួន ដោយ​រាជវង្ស​កុប្តៈ Gupta នៅ​រវាង​សតវត្ស​ទី​៤ និង​ទី​៦ នៃ​គ្រិស្ត​សករាជ ដែល​នៅ​​សម័យ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​រីកចំរើន​ទាំង វិទ្យាសាស្ត្រ សិល្បៈ និង​វប្បធម៌។

នៅ​សតវត្ស​ទី​១៩ ចក្រភពអង់គ្លេស​បាន​កាន់កាប់​ទឹកដី​ឥណ្ឌា​ទាំងមូល​។ កងទ័ព​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្នុង​ជួរកងទ័ព​ជើងគោក​ចក្រភពអង់គ្លេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាមលោក​ទាំង​ពីរលើក​ ជួយ​អង់គ្លេស​ប្រឆាំង​នឹង​សត្រូវ។ ការ​តស៊ូ​ដោយ​អហិង្សា​ប្រឆាំង​អាណានិគម​អង់គ្លេស ដឹកនាំ​ដោយ មហាត្មៈ​ គន្ធី Mahatma Gandhi និង ចាវាហាឡាល នេរុ Jawaharlal Nehru បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧។ ក្រោយ​ការ​ទទួល​បាន​ជ័យជំនះ​ ឧបទ្វីបឥណ្ឌា​ត្រូវ​បាន​បែងចែក​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ដោយ​បុព្វហេតុ​ទំនាស់​សាសនា​គឺៈ ឥណ្ឌា និង​រដ្ឋឥស្លាម​ប៉ាគីស្ថាន ហើយ​មហាត្មៈ​ គន្ធី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ពួក​ហិណ្ឌូនិយម​ជ្រុល​ នៅ​​ថ្ងៃ​​ទី​​ ៣០ មករា​ ឆ្នាំ​ ១៩៤៨ ក្រោយ​​ពេល​​ដែល​​ឥណ្ឌា​​ទើប​តែ​​បាន​​ទទួល​​ឯករាជ្យ​​ពី​​អង់គ្លេស​​។ ការ​ចាកចេញ​ទៅ​របស់​ពួក​អង់គ្លេស​បាន​បន្សល់​ទុក​ឲ្យ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​នូវបញ្ហា​ទំនាស់​ដណ្ដើម​ដែនដី​កាស្មៀរ។ សង្គ្រាម​​លើក​ទី​៣ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧១ បាន​បណ្តាល​ឲ្យ​ប្រទេសប៉ាគីស្ថានខាងកើត​ក្លាយ​ជា​រដ្ឋ​បង់ក្លាដេស​ឯករាជ្យ ពី​ប្រទេស​ប៉ាគីស្ថាន​ខាងលិច ប្រទេស​ប៉ាគីស្ថាន​សព្វថ្ងៃ។



                                     

3. ប្រព័ន្ធ​នយោបាយ

រដ្ឋធម្មនុញ្ញ​ឥណ្ឌា គឺជា​រដ្ឋធម្មនុញ្ញ​ ដែល​ចំណាស់​ជាងគេ និង​ទូលំទូលាយ​បំផុត​ក្នុងចំណោម​ប្រជាជាតិ​ឯករាជ្យ​នៅ​លើ​ពិភពលោក ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ ១៩៥០ ​មក​ម៉្លេះ​។ បុព្វ​កថា​ នៃ​រដ្ឋធម្មនុញ្ញ នេះ​បាន​ចែងថា​ ឥណ្ឌា​ គឺជា​ សាធារណរដ្ឋ ដែល​មាន​ អធិបតេយ្យភាព​ សង្គមនិយម​ មិន​អាស្រ័យ​​ជំនឿ​សាសនា​ និង​ប្រជាធិបតេយ្យ​។ ឥណ្ឌា​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ និង​សភា​ពីរ​ ដែល​យក​តាម​របៀប​លោក​ខាងលិច​ ដែល​ចែក​អំណាច​បី​ផ្សេង​គ្នា​គឺ៖ អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ​ និង​​តុលាការ ។ ប្រធានាធិបតី​ ជា​ប្រមុខរដ្ឋ​ ដែល​ត្រូវ​បាន​បោះឆ្នោត​តាម​វិធីមិនទូទៅ សកល​ ដែល​រួមមាន​ សមាជិក​នៃ​សភា​ទាំងពីរ​ សម្រាប់​អាណត្តិ​ រយៈពេល​ប្រាំ​ឆ្នាំ​ ដោយ​ពុំ​មានការ​កម្រិត​អាណត្តិ​ទេ​។ ប្រធានាធិបតី​ឥណ្ឌា​គឺជា​និមិត្តរូប​ ពុំ​មាន​អំណាច​ទូលំទូលាយ​ទេ​ ប៉ុន្តែ​មាន​សិទ្ធិ​ប្រកាស​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ប្រសិនបើ​មាន​ការចាំបាច់​។ នាយករដ្ឋមន្ត្រី​ ជា​ប្រមុខ​រដ្ឋាភិបាល មាន​អំណាច​យ៉ាង​ទូលំទូលាយ​ ក្នុង​អង្គ​នីតិប្រតិបត្តិ ។ នាយករដ្ឋមន្ត្រី​ ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី និង​ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ ពី​គណបក្ស​ ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​។



                                     

3.1. ប្រព័ន្ធ​នយោបាយ អង្គ​នីតិ​បញ្ញត្តិ​

អង្គ​នីតិ​បញ្ញត្តិ​ នៃ​ប្រទេស​ឥណ្ឌា​ មាន​សភា​ពីរ​ផ្សង​គ្នា​គឺ៖ សភា​ជាន់​ខ្ពស់​​ហៅថា​​ Rajya Sabha ​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​សភា​ជាន់​ទាប​​ហៅថា​ ​Lok Sabha សភា​ប្រជាជន​​។ សភា​ជាន់​ខ្ពស់​ត្រូវ​មាន​សមាជិក​មិន​លើស​ពី​ ២៥០​ រូប​ឡើយ​ ​សមាជិក​អចិន្ត្រៃយ៍​មាន​ ២៤៥​ រូប​ ក្នុង​នោះ​មាន​ ១២ រូប​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី ក្រៅ​ពី​នេះ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​សភា​រដ្ឋ​ និង​សភា​អាណា​ខេត្ត​ ទៅ​តាម​សមាមាត្រ​ នៃ​ចំនួន​ប្រជាជន​សម្រាប់​អាណត្តិ ០៦ ឆ្នាំ​។ នៅ​សភា​ថ្នាក់​ទាប​ មាន​សមាជិក​សរុប​ ៥៤៥ រូប​ ក្នុង​នោះ​ ៥៤៣ រូប​ត្រូវ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន​ និង​ ២ រូប​ទៀត​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ ០៥ ឆ្នាំ​។

                                     

3.2. ប្រព័ន្ធ​នយោបាយ អង្គ​នីតិ​ប្រតិបត្តិ

អង្គ​នីតិ​ប្រតិបត្តិ ​រួម​មាន​ ប្រធានាធិបតី អនុ​ប្រធានាធិបតី​ និង​គណៈរដ្ឋមន្ត្រី​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រី​គ្រប់​រូប​នៃ​គណៈរដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​ នៃ​សភា​ណាមួយ​ក្នុង​ចំណោម​សភា​ទាំង​ពីរ​។ ក្នុង​ប្រព័ន្ធ​សភា​ឥណ្ឌា​ អង្គ​នីតិ​ប្រតិបត្តិ អាស្រ័យ​ទៅ​នឹង​ អង្គ​នីតិ​បញ្ញត្តិ ។ ដូច្នេះ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ របស់​គាត់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សភា​ជាន់​ទាប​។

                                     

3.3. ប្រព័ន្ធ​នយោបាយ តុលាការ

ឥណ្ឌា​មាន​តុលាការ បី​ថ្នាក់​រួមគ្នា​គឺ​មាន​ តុលាការ​កំពូល​ ដឹកនាំ​ដោយ​ប្រធាន​ចៅក្រម​ម្នាក់​ និង​ចៅក្រម​ ២៥​ រូប​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រធានាធិបតី ដែល​ត្រូវ​បំពេញ​តួនាទី​រហូត​ដល់​អាយុ​ ៦៥​ ឆ្នាំ​ ឬ​ក៏​អាច​ដក​ហូត​តួនាទី​ ប្រសិនបើ​រក​ឃើញ​ភស្តុតាង​ថា​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​សមរម្យ​ ឬ​ខុស​ពី​ក្រមសីលធម៌​ និង​តុលាការ​ថ្នាក់​ខ្ពស់​ចំនួន​ ២១ ព្រម​ទាំង​តុលាការ​ថ្នាក់​ទាប​ជាច្រើន​ទៀត​។ តុលាការ​កំពូល​ មាន​សមត្ថកិច្ច​ លើ​ករណី​ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មូលដ្ឋាន​ និង​លើ​ជម្លោះ​រវាង​រដ្ឋ​ និង​ អំណាច​កណ្ដាល​ ព្រម​ទាំង​បណ្ដឹង​ឧទ្ធរណ៍​ពី​តុលាការ​ថ្នាក់​ខ្ពស់​។ តុលាការ​ត្រូវតែ​ឯករាជ្យ​ ហើយ​មាន​អំណាច​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ និង​អាច​ច្រាន​ចោល​ផង​ដែរ​នូវ​ច្បាប់​របស់​សហព័ន្ធ​ ឬ​ច្បាប់​រដ្ឋ​ទាំងឡាយ​ណា​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ច្បាប់​ចុង​ក្រោយ​ នៃ​រដ្ឋធម្មនុញ្ញ​ គឺ​ជា​មុខងារ​មួយ​យ៉ាង​សំខាន់​ របស់​តុលាការ​កំពូល ។

                                     

4. វិស័យ​នយោបាយ​

ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ តាម​ប្រវត្តិ​នៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា ហៅគណ​បក្ស​សមាជ​ Indian National Congress។ ចំពោះ​នយោបាយ​ថ្នាក់​រដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ថ្នាក់​ជាតិ​ជាច្រើន​រួមមាន​ គណបក្ស​សមាជ គណបក្ស​ Bharatiya Janta BJP គណបក្ស​កុម្មុយនិស្ត​ឥណ្ឌា​ ​ម៉ាក្ស​និយម​ និង​គណបក្ស​ថ្នាក់​តំបន់​ជាច្រើន​ទៀត​។ ចាប់​ពី​ឆ្នាំ​ ១៩៥០ ដល់​ ឆ្នាំ​ ១៩៩០ លើក​លែង​តែ​រយៈ​ពីរ​ខ្លីៗ​ចេញ​នោះ​ គណបក្ស​សមាជ​តែង​តែ​មាន​សំលេង​ភាគ​ច្រើន​ក្នុង​សភា​​។ គណបក្ស​សមាជ បាន​ស្ថិត​នៅ​ក្រៅ​អំណាច​ពី​ឆ្នាំ​ ១៩៧៧ ដល់​ឆ្នាំ​ ១៩៨០ នៅ​ពេល​ដែល​គណបក្ស​ BJP បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​ប្រកាស​ភាព​អាសន្ន​ របស់​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​ អ៊ីនដ្រា​ គន្ធី​ Indira Gandhi នៅ​ឆ្នាំ​ ១៩៨៩​។ នៅ​ឆ្នាំ​ ១៩៨៩ គណបក្ស Janta Dal បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​ Nation front រួមគ្នា​បក្ស​ឆ្វេង​និយម The left front បាន​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​តែ​ ២​ ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​ ១៩៩៦ ដល់ ឆ្នាំ ១៩៩៨ គឺ​ជា​កំឡុង​ពេល​ដ៏​វឹកវរ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ ជាមួយ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជា​ច្រើន​ ដែល​មាន​រយៈពេល​ខ្លី​ ដោយ​ការ​មាន​ទំនោរ​នយោបាយ​រេ​ចុះ​រេ​ឡើង​ពុំ​មាន​ជំហរ​ច្បាស់លាស់​។ គណបក្ស ​BJP បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ នៅ​ឆ្នាំ​ ១៩៩៦ តែ​មាន​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទេ​ តាមរយៈ​ United Front Collation ។ នៅ​ឆ្នាំ​ ១៩៩៨ គណបក្ស BJP បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ NDA ហើយ​បាន​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ដំបូង​បង្អស់​ពុំ​មែន​បក្ស​សមាជ​ ដែល​បាន​កាន់​អំណាច​ពេញ​មួយ​អាណត្តិ​រយៈពេល​ ៥​ ឆ្នាំ​។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៤ គណបក្ស​សមាជ​ បាន​ឈ្នះ​សំលេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយ​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា​ United Progressive Alliance ដោយ​មាន​ការ​គាំទ្រ​ពី​បក្ស​ឆ្វេង​និយម​ជា​ច្រើន​ និង​សមាជិក​ខ្លះ​ ដែល​ប្រឆាំង​នឹង​គណបក្ស​ BJP។



                                     

5. ទំនាក់ទំនង​អន្តរជាតិ និង​យោធា​

ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ មក ឥណ្ឌា​ បាន​ថែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រជាជាតិ​ជា​ច្រើន​។ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​ ឥណ្ឌា​បាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ការ​គាំទ្រ​ដល់​ការ​ទាមទារ​ឯករាជ្យ​នៃ​បណ្ដា​អាណានិគម​​អឺរ៉ុបនៅ​ទ្វីប​​​អាស៊ី និង​​​អាហ្វ្រិក។ ឥណ្ឌា​គឺ​ជា​សមាជិក​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ។ ក្រោយ​ពី​សង្គ្រាម​រវាង​ ចិន-ឥណ្ឌា​ និង​ ឥណ្ឌា-ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៦៥ មក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ ឥណ្ឌា​ និង​​​សហភាព សូវៀត បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ បាត់បង់​នូវ​ទំនាក់ទំនង​ជាមួយ​ ​សហរដ្ឋ​អាមេរិក ​ ហើយ​បាន​បន្ត​សភាព​បែប​នេះ​រហូត​ដល់​ការ​បញ្ចប់​នូវ​សង្គ្រាម ត្រជាក់​។ ឥណ្ឌា​ បាន​ធ្វើ​សង្គ្រាម​ ៤​ ដង​ជាមួយប៉ាគីស្ថាន​បញ្ហា​ចម្បង​គឺ​ជម្លោះ​ដណ្ដើម​ដែនដី​​កាស្មៀរ ។ ឥណ្ឌា​ បាន​ឈ្នះ​សង្គ្រាម​ជាមួយ​​ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៧១ ដោយ​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​រំដោះ​ជាតិ​​បង់ក្លាដេស ​អតីត​ប្រ​ទេស​ប៉ាគីស្ថាន​ខាងកើត​។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន SAARC និង​ WTO ។ ឥណ្ឌា​គឺ​ជា​សមាជិក​ និង​ជា​អ្នក​ទ្រទ្រង់​ដ៏​យូរ​លង់​ នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ចំនួន​ ៣៥ ទូទាំង​ទ្វីប​ទាំង​ ៤ ដោយ​មាន​កងទ័ព​ជាង​ ៥៥.០០០ នាក់​ និង​កម្លាំង​នគរបាល​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ទោះបី​ជា​មាន​ការ​រិះគន់​ និង​មាន​ការ​ផ្ដល់​សច្ចាប័ន​យោធា​ក៏ដោយ​ ឥណ្ឌា​ នៅ​តែ​រក្សា​ជំហរ​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ CTBT និង NTP ជំនួស​ការ​ថែ​រក្សា​អធិបតេយ្យភាព​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ថ្មីៗ​នេះ​គំនិត​ ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ឥណ្ឌា​ បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ ​សហរដ្ឋ​អាមេរិក ចិន និងប៉ាគីស្ថាន​។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​អាមេរិក​ខាងត្បូង​ ​​​អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​ ជា​ប្រទេស​ ដែល​មាន​កងទ័ព​ច្រើន​ជាង​គេ​ទី​៣ នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ទាំង កងទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស​។ កងទ័ព​​ជំនួយមាន​ដូច​ជា​ទាហាន​ប៉ារ៉ា​ Paramilitary Forces ឆ្មាំ​សមុទ្រ​ Coast Guard និង​កង​កំម៉ង់ដូ​យុទ្ធសាស្ត្រ​ Strategic Forces Command សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​ទាំងអស់​។ ប្រធានាធិបតី​ គឺជា​មេ​បញ្ជាការ​កំពូល​ នៃ​កងទ័ព​ឥណ្ឌា​។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា មហាអំណាច​នុយក្លេអ៊ែរ នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​មក​ ដោយ​ពុំ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ទេ​។ ២៤​ ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​ ១៩៩៨ បាន​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរម្ដង​ទៀត​ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ នូវ​សក្ដានុភាព​របស់​ខ្លួន​ជា​ មហាអំណាច​នុយក្លេអ៊ែរ ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ដ៏​យូរ​អង្វែង​ របស់​ឥណ្ឌា​ ក៏​បាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ របស់​ខ្លួន​ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​ឥណ្ឌា​ បាន​ធ្វើ​សហ​ប្រតិការ​ជាមួយ​​សហរដ្ឋ​អាមេរិក ​ លើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ទោះ​ជា​ឥណ្ឌា​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។

== បំណែង​ចែក​ប្រព័ន្ធ​រដ្ឋបាល ឥណ្ឌា គឺជា​សាធារណរដ្ឋ​សហព័ន្ធ​នៃ ២៨ រដ្ឋ States និង ០៧ ទឹកដីសហភាព Union Territories ហើយ​មាន​រដ្ឋធានី នៅ​ទីក្រុង​ញូដេលី New Delhi ។ គ្រប់​រដ្ឋ​ទាំងអស់ និង អាណាខេត្ត​ចំនួន​ពីរ​គឺ​៖ Producherry និង រដ្ឋធានី​ជាតិ​ដេលី National Capital Territory of Delhi បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ និង អាណាខេត្ត​ផ្ទាល់ខ្លួន​។ អាណាខេត្ត​ចំនួន ០៥ ផ្សេងទៀត​ត្រូវ​បាន​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋបាល និង គ្រប់គ្រង​ដោយផ្ទាល់​ពី​ប្រធានាធិបតី​។ នៅ​ឆ្នាំ​១៩៥៦ តាមរយៈ​ច្បាប់​ស្ដី​អំពី​ការរៀបចំ​រដ្ឋ​ឡើងវិញ States Reorganisation Act រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅតាម​មូលដ្ឋាន​នៃ​ភាសា​។ រចនាសម្ព័ន្ធ​ថ្មី​នេះ​មិន​មាន​បំលាស់ប្ដូរ​អ្វី​ជា​ធំដុំ​ទេ​។ រដ្ឋ ឬ អាណាខេត្ត​នីមួយៗ ត្រូវ​បាន​ចែកទៅជា ៦១០ ស្រុក Districts សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ ស្រុក​ត្រូវ​បាន​ចែកទៅជា tehsils និង​បន្ត​ចែកទៅជា​ភូមិ villages ។

រដ្ឋ:

                                     

6. សេដ្ឋកិច្ច

ចាប់​តាំង​តែ​ពី​បាន​ទទួល​ឯករាជ្យ​មក​ ឥណ្ឌា​បាន​ប្រកាន់​ភ្ជាប់​នូវ​ទិសដៅ​សឹង​តែ​សង្គម​និយម​ ជាមួយ​នឹង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ ដូចជា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចាប់​ពី​ឆ្នាំ​ ១៩៩១ មក​ ឥណ្ឌា​បាន​បើក​ចំហ​ទីផ្សារ​ របស់​ខ្លួន​ ដោយ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​បន្ធូរបន្ថយ​ការ​គ្រប់​គ្រង​ របស់​រដ្ឋ​ទៅ​លើ​ ការ​ធ្វើ​​ពាណិជ្ជកម្ម​​ និង​ការ​វិនិយោគទុន​បរទេស​។ ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ពី ៥.៨ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ទី ៤ កក្កដា ឆ្នាំ ២០០៨​ នៅ​ខណៈ​ដែល​ថវិកា​រដ្ឋ​ និង​សហព័ន្ធ​បាន​ធ្លាក់​ចុះ​ ការ​ធ្វើ​ឯកជនូបនីយកម្ម​លើ​សហគ្រាស​សាធារណៈ​ត្រូវ​បាន​បន្ត​។ ជាមួយ​អត្រា​កំណើន​ ៩.៤% នៅ​ឆ្នាំ ២០០៦-២០០៧ សេដ្ឋកិច្ច​​ឥណ្ឌា​ ស្ថិត​នៅ​ក្នុង​បណ្ដា​សេដ្ឋកិច្ច​ ដែល​មាន​កំណើន​ខ្លាំង​បំផុត​ក្នុង​លោក​។ ផលិតផល​ក្នុង​ស្រុក​​ដុល GDP ​របស់​ឥណ្ឌា​ គិត​ជា​ដុល្លារ​មាន ១.០៨៩ លាន​លាន​ដុល្លារ​ ខណៈ​ដែល អំណាច​ទិញ​ PPP មាន​ដល់​ ៤.៧២៦ លាន​លាន​ដុល្លារ​ជាប់​លំដាប់​ទី​៤​ ក្នុង​លោក​។ ចំណូល​របស់​ប្រជាជន​ម្នាក់ៗ មាន​ ៩៧៧ ដុល្លារ ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជាជន​ម្នាក់ៗ​មាន​ ២.៧០០ ដុល្លារ​។

ឥណ្ឌា​ មាន​កម្លាំង​ពលកម្ម​ ៥១៦.៣ លាននាក់​ជាប់​លំដាប់​ទី​២​ក្នុង​លោក ដែល​ក្នុង​នោះ​ ៦០% បម្រើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ ២៨%​ បម្រើ​វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ និង​ ១២%​ទៀត​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ដំណាំ​កសិកម្ម​សំខាន់ៗ​រួមមាន​ ស្រូវ​ ស្រូវសាលី​ ធញ្ញជាតិ​ប្រេង​ កប្បាស ក្រចៅ តែ អំពៅ និង​ដំឡូង​បារាំង​។ វិស័យ​កសិកម្ម​រួម​ចំណែក​ ២៨% នៃ​ផលិតផល​ក្នុង​ស្រុក​ដុល​ វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​មាន​រហូត​ដល់​ ៥៤% ហើយ​ ១៨%ទៀត​ តំណាង​ឲ្យ​ឧស្សាហកម្ម​សំខាន់​រួមមាន​ ឧស្សាហកម្ម​យានយន្ត​ ស៊ីម៉ងត៍​ គីមី អេឡិចត្រូនិក​ ម្ហូបអាហារ​ គ្រឿងយន្ត​ អាជីវកម្ម​រុករក​រ៉ែ​ ប្រេងកាត​ ឱសថ​ ដែកថែប​ សម្ភារៈ​ដឹកជញ្ជូន​និង​វាយនភណ្ឌ​។ អាស្រ័យ​ដោយ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ឥណ្ឌា​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ថាមពល​ដ៏​ច្រើន​ផង​ដែរ​។ ដោយ​ផ្អែក​តាម​អង្គការ​គ្រប់គ្រង​ព័ត៌មាន​ស្ដីពី​ថាមពល​ Energy Information Administration ឥណ្ឌា​ជា​ប្រទេស​ ដែល​ប្រើប្រាស់​ប្រេង​ច្រើន​ជាង​គេ​ទី​៦ និង​ទី​៣ ខាង​ធ្យូង​ថ្ម​។

ទោះជាសេដ្ឋកិច្ច​ឥណ្ឌា​មាន​ការ​កើន​ក្នុង ២​ទសវត្ស​ចុងក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ការ​រីកចម្រើន​ពុំ​មាន​ភាព​ស្មើ​គ្នា​ទេ ទៅតាម​ សង្គម​ សហ​គម​សេដ្ឋកិច្ច​ ភូមិសាស្ត្រ​តំបន់​ ជា​ពិសេស​ភាព​ខុស​គ្នា​រវាង​ទីក្រុង​ និង​ជនបទ​។ សមភាព​ នៃ​ចំណូល​នៅ​ប្រទេស​ឥណ្ឌា​ មាន​ទំនាក់ទំនង​គ្នា​តិច​ណាស់​ Gini Coefficient: 36.8 នៅ​ឆ្នាំ ២០០៤ ទោះជា​មាន​ការ​កើន​ឡើង​នៅ​រយៈកាល​ចុង​ក្រោយ​នេះ​ក៏ដោយ​។ បំណែង​ចែក​ភោគផល​ Wealth Distribution នៅ​ឥណ្ឌា ពុំ​មាន​សមភាព​ឡើយ​ ដោយ​អ្នក​មាន​ចំណូល​ខ្ពស់​ ១០% នៃ​ក្រុម​ចំណូល​ ទទួល​បាន​ផល​រហូត​ដល់ ៣៣%​ នៃ​ចំណូល​។ ថ្វីបើ​ដំណើរ​ការ​សេដ្ឋកិច្ច​​សំខាន់​ ១/៤ នៃ​ប្រជាជន​រក​ចំណូល​បាន​ក្រោម​បន្ទាត់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ ០.៤ ដុល្លារ ក្នុង​មួយ​ថ្ងៃ​។ នៅ​ឆ្នាំ​ ២០០៤-២០០៥​ ​ប្រជាជន​ ២៧.៥% បាន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។

ថ្មីៗ​នេះ​ ឥណ្ឌា​បាន​ផ្ដល់​មូលនិធិ​យ៉ាង​ច្រើន​ ដល់​វិស័យ​អប់រំ​ ឲ្យ​ប្រជាជន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយ​ជា​ Outsourcing Destination ដ៏​សំខាន់​ សម្រាប់​សហ​ប្រតិបត្តិការ​ពហុភាគី​ និង​ Popular Destination សម្រាប់​ Medical Tourism ។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា​ អ្នក​នាំចេញ​ដ៏​សំខាន់​នូវ​ ផលិតផល​ផ្នែក​ទន់​ Software ក៏ដូចជា​ ហិរញ្ញវត្ថុ​ ការ​ស្រាវជ្រាវ​ និង​សេវាកម្ម​ផ្នែក​បច្ចេកវិជ្ជា​។

នៅ​ឆ្នាំ​ ២០០៧ តាម​ការ​ប៉ាន់ស្មាន​ការនាំចេញ​មាន​ប្រហែល​ ១៤០ ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​ប្រហែល​ ២២៤.៩ ពាន់​លាន​ដុល្លារ​។ វាយនភណ្ឌ គ្រឿង​អលង្ការ សម្ភារៈ​វិស្វកម្ម​ និង​ផលិតផល​ផ្នែក​ទន់​ គឺជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​។ ក្រៅ​ពី​នេះ​ ប្រេង​ឆៅ យានយន្ត​ ជីរ​កសិកម្ម​ ផលិតផល​គីមី​ ក៏​ជា​ផ្នែក​នាំ​ចេញ​ដ៏​សំខាន់​ផង​ដែរ​។ ដៃគូ​ពាណិជ្ជកម្ម សំខាន់​បំផុត​របស់​ឥណ្ឌា​មាន សហរដ្ឋ​អាមេរិក ​​ សហភាពអឺរ៉ុប ​ប្រទេស​ចិន រុស្ស៊ី និង​ជប៉ុន​។

                                     

7. លក្ខណៈ​ប្រជាសាស្ត្រ​

ឥណ្ឌា​ មាន​ប្រជាជន​ប្រហែល​ ១.១៤ លាន​នាក់​ ជា​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ​២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ ចិន ​។ ប្រជាជន​ប្រហែល​ ៧០% រស់​នៅ​តាម​ទី​ជនបទ​ ទោះជា​នៅ​ទសវត្ស​ ចុងក្រោយ​ប្រជាជន​ ដែល​មាន​ជីវភាព​តោកយ៉ាក​ខ្លាំង​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង ​ក្នុង​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក៏ដោយ​ ​។ ទីក្រុង​ធំៗ​ នៃ​ប្រទេស​ឥណ្ឌា​មាន​ ៖ មុមបៃ Mumbai ឬ បុមបៃ Bombay, ញូ​ដេលី New Delhi, កុលកាតា Kolkata ឬ កាល់កាត់តា Culcutta, ចេនណៃ Chennai ឬ ម៉ាដ្រាស Madras, បិង្គាលុរុ Bengaluru ឬ បែងហ្គាឡ័រ Bangalore, ហៃដេរ៉ាបាដ Hyderabad និង អាំមេដាបាដ Ahmedabad ។

ឥណ្ឌា​មាន​ជាតិ​សាស្ត្រ និង ​ភាសា​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយ​ ។ ឥណ្ឌា ​គឺជា​ទី​កំណើត​ នៃ​អំបូរ​ភាសា​ពីរ​ធំៗ​គឺ៖ ឥណ្ឌូ-អារ្យ័ន មាន​​ប្រជាជន​ ៧៤% ជា​អ្នក​និយាយ និង​ទ្រាវីទ មាន​ប្រជាជន​ ២៤% ជា​អ្នក​និយាយ​។ ក្រៅ​ពី​នេះ​ភាសា​ផ្សេង​ទៀត​មាន​កំណើត​ចេញ​ពី​ អំបូរ​ភាសា អូស្ត្រូ-អាស៊ី​ និង​ទីបេ-ភូមា​។

ភាសា​ហិណ្ឌី​ ត្រូវ​បាន​និយាយ​ដោយ​ប្រជាជន​ ច្រើន​ជាង​គេ​ ​ប្រហែល​ ៣០​% នៃ​ប្រជាជន​សរុប​ គឺជា​ភាសា​ផ្លូវការ​សម្រាប់​សហព័ន្ធ​។ ភាសាអង់គ្លេស​ ត្រូវ​បាន​គេ​និយម​ប្រើ​ ក្នុង​ការងារ​ធ្វើ​ជំនួញ​ និង​រដ្ឋបាល ជា​ភាសា​ផ្លូវការ​សម្រាប់​ជំនួយ​។ រដ្ឋធម្មនុញ្ញ​ ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ ២១ ភាសា​ផ្សេង​ទៀត​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ ឬ​តំណាង​ភាព​ពី​សម័យ​បុរាណ​។ ឥណ្ឌា​មាន​ភាសា​រហូត​ដល់​ ១៦៥២​ ភាសា​ គឺ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

ប្រជាជន​ជាង​ ៨០០ លាន​នាក់​ ត្រូវ​ជា​ ៨០.៥​% កាន់​សាសនា​ហិណ្ឌូ ឬ​ លទ្ធិព្រាហ្មណ៍ ​។ សាសនា​ផ្សេងៗ​ទៀត​មាន ​៖ សាសនា​ឥស្លាម​ ១៣.៤​%, គ្រិស្ត​សាសនា​ ២.៣​%, សាសនា​ ស៊ីក​ ១.៩​%, ព្រះពុទ្ធសាសនា ០.៨​% និង ​សាសនា​ជា​ច្រើន​ទៀត​ ។ ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ​ មាន​ប្រហែល​ ៨.១​% នៃ​ប្រជាជន​សរុប ​។

ប្រជាជន​ឥណ្ឌា​ ប្រមាណ​ ៦៤.៨​% ចេះ​អាន​ និង​​ សរសេរ​អក្សរ​ ក្នុង​នោះ​ បុរស​ ៧៣.៣​% ចេះ​អាន​ និង​សរសេរ​អក្សរ​ ចំណែក​ឯ​ស្ត្រី​មាន​តែ ៥៣.៧​%​ ប៉ុណ្ណោះ ​។

                                     
  • មហ សម ទ រ ឥណ ឌ Indian Ocean ជ មហ សម ទ រធ ទ ន ល ផ នដ ដ លគ របដណ ដប ប រម ណ ន ផ ទ ទ កល ផ នដ វ ល តសន ឋ ងខ ងជ ងទល ន ងទ វ បអ ស រ មបញ ច លទ ងឧបទ វ ប ឥណ ឌ
  • ត ឥណ ឌ ជ មហ អ ណ ច ត បន ឬ ជ មហ អ ណ ច ព ភពល ក? ត ម ព ត ទ មហ ច ឆត របស ឥណ ឌ ទ ល ត បន អ ស ខ ង ត ប ង ន ង មហ ច ឆត របស ឥណ ឌ
  • សម គមអ ឡ ព ក ឥណ ឌ ជ ភ ស អង គ ល ស Indian Olympic Association ជ ភ ស ឥណ ឌ भ रत य ऑल प क स घ គ ជ ស ថ ប ន ម នត ន ទ ជ រ សរ សន ងគ រប គ រង ក ឡ ករ ត ន ង ឥណ ឌ
  • ប រទ ស ឥណ ឌ ម នភ ស ន យ យប នខ សគ ន ជ ច រ ន ន ក ន ងក រ មមន ស សផ ស ងគ ន ម នភ ស យ ងហ ចណ ស ភ ស រ មទ ងគ រ មភ ស ភ ស ទ ត រដ ឋធម មន ញ ញ ឥណ ឌ
  • ដ រ ឥណ ឌ Elephas maximus indicus ជ ដ រ ម យក ន ងច ន មប ន ដ រ អ ស ដ លម នដ មក ណ តន អ ស ដ គ ក ច ប ត ងព ឆ ន អ ភ មហ វ ម សត រ វប នច បញ ជ ជ ប
  • ន ព រ ព ទ ធស សន ដ លន គង វង ដល សព វថ ង ន ថ រវ ទ ប នច ប ក ណ ត ន ប រទ ស ឥណ ឌ សម យ ប រ ណ ដ ល រក ស ទ ក ន វ លក ខណ ដ ច ដ ម ហ យជ ទ ទ
  • ណ យ រអង វ ង ល ស ស សន ទ ងអស ក ន ង ល ក ច ប ក ណ ត ក ត ឡ ង ក ន ង ប រទ ស ឥណ ឌ ព ក ព រ ហ មណ ប ន ប ងច ក មន ស ស ក ន ង វណ ណ ប ន ផ ស ងគ ន គ វណ ណ ព រ ហ មណ
  • ហ យម យព កទ តច លទ ន ក ន ង ប រទ ស ឥណ ឌ ប នធ វ សង រ គ មឈ ន ព កម ច ស ស រ ក គ ព កម ល ក ខ ហ យក ប នគ រប គ រង ឥណ ឌ ព កជនជ ត អ រយ ណដ លប នច លមកគ រប គ រង ឥណ ឌ ជ ព កជនជ ត ដ លម នច ណ ដ ង
  • ឥណ ឌ រ មជ ម យន ងត ល ក រត មប បប រព ណ ខ ម រ របបគ រប គ រងរដ ឋប លខ ម រអន វត តត មរបបរ ជ ន យមប ប ឥណ ឌ ប ន ត ម នប ងច កវណ ណ ន ក ន ងសង គមត មប ប ឥណ ឌ ទ
                                               

ចំនោទប្រាម៉ាហ្គឹបតា

ចំនោទប្រាម៉ាហ្គឹបតា ត្រូវបានដាក់ជា​ចំនោទ​នៅក្នុង​ប្រទេសឥណ្ឌាក្នុងឆ្នាំ៦២៨ ដោយគណិតវិទូជនជាតិឥណ្ឌាគឺលោក ប្រាម៉ាហ្គឹបតា ។ ដោះស្រាយសមីការប៉ែល x 2 − 92 y 2 = 1 {\displaystyle \ x^{2}-92y^{2}=1} ក្នុងសំនុំចំនួនគត់។ ប្រាម៉ាហ្គឹបតាបានផ្តល់នូវដំណោះស្រាយតូចបំផុត x = 1151, y = 120 {\displaystyle \ x=1151,\quad y=120}

                                               

ម៉ាទ្រីសប្រាម៉ាហ្គឹបតា

ម៉ាទ្រីសខាងក្រោមនេះគឺត្រូវបានរកឃើញដោយលោក ប្រាម៉ាហ្គឹបតាដែលជាគណិតវិទូជាតិឥណ្ឌា នៅឆ្នាំ៦២៨ ។ B x, y = ≡ B − n {\displaystyle B^{-n}={\begin{bmatrix}x&y\\ty&x\end{bmatrix}}^{-n}={\begin{bmatrix}x_{-n}&y_{-n}\\ty_{-n}&x_{-n}\end{bmatrix}}\equiv B_{-n}\,}

Users also searched:

...
...
...