Back

ⓘ កម្ពុជាក្រោម




                                               

ភូមិប្រាសាទ

សំដៅទៅដល់៖ ភូមិប្រាសាទ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ភូមិប្រាសាទ ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ភូមិប្រាសាទ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កម្ពុជាក្រោម៖ ភូមិប្រាសាទ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង

                                               

រាហូចាប់ចន្ទ្រ

រាហូចាប់ចន្ទ គឺជារឿង​និទានមួយ ដែល​ចាស់បូរាណ​តែង​និយាយ ដោយយោងទៅតាម​ជំនឿ​ សាសនា​របស់ខ្លួន ដូចជា ​សាសនាព្រះពុទ្ធ សាសនាហិណ្ឌូ សាសនាអាំងកា ជាដើម។ គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែ​មាន​ការ​បកស្រាយ​រឿង​រាហូចាប់ចន្ទ​នេះផ្សេងៗគ្នា និងបង្កើតជាផ្ទៃរឿងឡើង​ សម្រាប់ពន្យល់​ពីអ្វីដែល​ពួកគេមើលឃើញ។ ដោយយោងតាម​ការ​សិក្សាក្នុង​គម្ពីររបស់ខ្លួន ពួកអ្នកទាំងនោះ បានទាញភ្ជាប់ព្រឹត្តិការណ៍ចន្ទ្រគ្រាស ថាជារាហុចាប់ចន្ទ្រ។

                                               

កំពង់ផែអូរកែវ

កំពង់ផែអូរកែវ ស្ថិតនៅជាប់ ភ្នំបាត់ព្រះថេរ ស្រុកបាថេរ ខេត្តពាមបន្ទាយមាស កម្ពុជាក្រោម កូសាំងស៊ីន។ ជាកំពង់ផែដែលមានដើមកំណើត ចាប់ពី សតវត្សទី១ ដល់ សតវត្សទី៧។ ស្ថានីយ៍បុរេប្រវត្តិខ្មែរ

                                               

ខេត្តបាសាក់

ផែនទីកម្ពុជាក្រោម Hậu Giang became Cần Thơ Province during/after 1975. Cần Thơ was the capital of Cần Thơ Province. It is located in the Mekong Delta of southern Vietnam. In late 2004, Cần Thơ and some surrounding cities became Cần Thơ Municipality. The remainder of Cần Thơ Province became Hậu Giang Province. Vị Thanh is the capital of Hậu Giang Province. It has an industrial zone of 880.000 m² 217 acres. There are roads, National Highway 61 which leads to National Highway 1 which leads to Cần Thơ Municipality on the Hau River which leads to Ho Chi Minh City, and water connections by canal ...

                                               

ពិស្ណុលោកទេន

ចៅពញាពិស្ណុលោកទេន លោកជាស្ដេចត្រាញ់មួយអង្គក្នុងខែត្រទ្រាំង ដែលមានស្រុកចំណុះជាច្រើន ស្ថិតនៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ លោកជាស្ដេចសឹកខាងព្រះស្រីជេដ្ឋា។

                                               

សញ្ជ័យប្រជាជន

សញ្ជ័យប្រជាជន គឺជាវិធីសាស្ត្រដែលបញ្ជូនប្រជាជនខ្លួនមករស់នៅលើប្រទេសជិតខាងគ្នា រួចធ្វើការបោះឆ្នោតរើសតំណាង រឺ ប្រជាមតិផ្ដាច់ខ្លួនចេញ។ ដូចជាតំបន់គ្រីមៀ កម្ពុជាក្រោម កាតាឡូញ៉ា ជាដើម។

                                               

វិថី សុក​ហុក

វិថី សុក​ហុក ជាវិថីដែលគិតចាប់ពី វិថីព្រះជ័យជេដ្ឋា ទៅដល់ មហាវិថីព្រះសីហនុ ឆ្លងកាត់ មហាវិថីកម្ពុជាក្រោម មហាវិថីហ្សាដឺហ្គោល វិថី​ ឧកញ៉ា ទេពផន St.109 វិថីយ៉ូសែបប្រូសទីតូ មហាវិថីយូហ្គោស្លាវី St.232 St.242 ស្របនឹង វិថីឧញ៉ា នូ កន មហាវិថីព្រះមុនីវង្ស

កម្ពុជាក្រោម
                                     

ⓘ កម្ពុជាក្រោម

កម្ពុជាក្រោម 下柬埔寨 ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​ កាលពី​សម័យ​ដើម​ផែនដី​នេះ ​មានឈ្មោះ​ហៅ​ថា ​កម្ពុជា​ទឹក​លិច 水真腊 ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជា​​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នក​ប្រវត្តិសាស្ត្រ​​សន្មត​ហៅថា ចក្រភព​ខ្មែរ(高棉帝国) ។

                                     

1. ប្រវត្តិ

ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ ពីព្រោះ​កាលសម័យ​នោះ ​មាន​តែ​ប្រទេស​​កម្ពុជា​កណ្ដាល​នេះ​ទេ​​ ដែល​ជា​ដែនដី​គោក ។ ចំណែក​ដែនដី​ប៉ែក​ខាងកើត កម្ពុជា​ក្រោម​សព្វថ្ងៃ មានផ្ទៃក្រឡាទំហំ ៦៧.៧០០ ​គីឡូ​ម៉ែត្រ​ក្រឡា ដោយ​រាប់​ទាំង​កោះ​ត្រល់ និង​កោះ​ត្រឡាច នៅ​ជា​ប្រជុំ​កោះ​នៅ​ឡើយ ​។ នៅ​ទី​​នោះ ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​រស់នៅ​ទេ​ ​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ត្រី​ជាប្រ​មុខ​ ​ម្ល៉ោះហើយ​ ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ត្រួតពិនិត្យ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ ។ មហា​អាណាចក្រខ្មែរ​នា​សម័យ​នោះ ​មាន​ព្រំ​ប្រទល់​ដែន​ខាងជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​ ​ចាម​ ​ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេត្ត​ប៊ិញ​​ធន់ Bình Thuận平顺, ខាងកើត​ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​សមុទ្រ​សៀម ​។​ លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក ​​ដោយ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​​ ។ ​ពេល​នោះ ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ ថែមទាំង​មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ សាយ​ហ្កន​​ ឬ ហូ​ជី​មិញ សព្វថ្ងៃនេះ ។​

នៅ​ឆ្នាំ ​១៨៥៩ អាណានិគម​បារាំងសែស បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្ប៉ាដែល​ពេលនោះ​​ស្ថិតនៅក្រោម​អំណាច​យួន ។ ក្រោយមក ​នៅ​ឆ្នាំ ​១៨៦២ រដ្ឋការ​អាណានិគម​បារាំងសែស បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិសញ្ញា​បារាំង-យួន​មួយ​ដោយ​សម្ងាត់ ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ ​ប្រគល់​ខេត្ត​ទាំង ​៣ ​នោះ​ឲ្យ​​ស្ដេច​យួនអាណ្ណាម​កាន់កាប់​តទៅ​ ដោយ​ស្ថិតនៅ​ជា​ប្រទេស​ក្រោម​អាណាព្យាបាល​បារាំង ​។ ​ ប៉ុន្តែ បារាំងសែសដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា 交趾支那 ​កូស័ងស៊ីន ។​

                                     

1.1. ប្រវត្តិ ស្ដេច​ជ័យ​ជេដ្ឋា​ទី ២

​តាម​ប្រវត្តិសាស្ត្រ​ឲ្យដឹងថា ដើមឡើយ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី ២ យក​បុត្រី​ស្ដេច​យួន​ឈ្មោះ ង៉ុក វ៉ាន់阮氏玉万 យួន៖ Nguyễn Phúc Ngọc Vạn ធ្វើ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក ។ នៅ​ឆ្នាំ ១៦២៣, ស្ដេច​យួន​បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​ មក​ក្រាបបង្គំ​សុំ​ស្ដេច​​ខ្មែរអនុញ្ញាត្តឈ​ប់យក​ពន្ធអាករ​នានា​ក្នុង​ភូមិភាគ​ក្រុងព្រៃ​​នគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យជេដ្ឋា​ទី​ ២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​ រហូត​ទាល់តែ​​ទឹកដី​កូស័ងស៊ីន​ទាំងមូល​ ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទើស​សព្វថ្ងៃនេះ ។​ ​ សស ម្យ៉ាងទៀត តាម​ប្រវត្តិសាស្ត្រ ជាតិ​យួន​នេះ ​មាន​មធ្យោបាយ​ដ៏​ប្រសិទ្ធភាព​មួយ​ ដែល​គេ​តែង​បាន​​ទទួល​ជោគជ័យ​តាំងពី​អតីតកាល​មក ​គឺ រឿងស្រី​យួន​នេះឯង មើលចុះ ​ប្រទេស​ចម្ប៉ា ដែល​ត្រូវ​រលាយបាត់​​ពី​ផែនទី​ពិភពលោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់ស្ដែង ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ ។ ​

នៅក្នុង​រាជ្យ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​ ២ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​​យួនកាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​ ។ ពី​ឆ្នាំ ​១៦២០ ដល់​ឆ្នាំ ១៦២៤, ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់ទម្លាប់​នានា ក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ ។​

                                     

1.2. ប្រវត្តិ វិបត្តិ​រាជ​បល្ល័ង្គ

ព្រះបាទ​ជ័យ​ជេដ្ឋា​ទី ២ បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​ ២ មាន​ព្រះ​រាជបុត្រ ​៣​ នាក់ ៖ ១- ព្រះ​រាជបុត្រ​ទី ​១ ​គឺ ចៅ​ពញាតូ ១៦២៥ - ១៦៣១ ។ ២- ព្រះ​រាជបុត្រ​ទី ២ ​គ្មាន​បាន​បញ្ជាក់​នៅក្នុង​ពង្សាវតា​រ​​ទេ​ ។​ ៣- ព្រះ​រាជបុត្រ​ទី ​៣ គឺ ​ព្រះអង្គ​ច័ន្ទ ហៅ​ចៅពញា​ចន្ទ ។​ នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​ ២ យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ ​​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​ ២ បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី ២ ​ការដណ្ដើម​រាជ្យ​រវាង​ក្មួយ​នឹង​មា​ បាន​ផ្ទុះ​ជា​សង្គ្រាម​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនាដកម្មដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ ​ត​រៀង​មក ។​ ​​

ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ១៦២៥ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញនៅ​ឆ្នាំ ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវបាន​ជ័យជេដ្ឋា​ទី ២ ជា​ព្រះ​រាជបិតា ​អប់​រំ​យ៉ាង​ហ្មត់ចត់ ​។ ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​ គឺ​ព្រះ​នាង​ អង្គ​វត្តី ​។ ​​ប៉ុន្តែនៅពេលដែល ចៅ​ពញាតូ ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេកព្រះ​នាង​អង្គ​វត្តី​ ។ ​​ក្រោយមក​, ចៅ​ពញាតូ​ចាក​ព្រះ​ផ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង ។ ប៉ុន្តែ ព្រះ​​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ ។ នៅ​ឆ្នាំ ១៦៤០ ព្រះ​ឧទ័យ​បាន​លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​ ។ ពីរ​ឆ្នាំ​​ក្រោយ​មក ​ចៅពញា​ចន្ទ​​កូន​ទី ​៣ របស់​ជ័យជេដ្ឋា​ទី​ ២ បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ និង​អង្គន​ន់ ។​

ឃាតកម្ម​ខាងលើនេះ បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី ​៤​ ។​ ចៅពញា​ចន្ទ​ ទ្រង់​ព្រះនាម ព្រះ​រាមា​ចូលសាសន៍ ​មាន​អគ្គមហេសី​ជា​ជាតិ​ជ្វា ។ ​​ចំណែក​ព្រះ​បទុម​រាជា​វិញ​ ​កូន​របស់​ព្រះ​ឧទ័យ​ ​កាល​បើ​ឃើញ​ចៅពញា​ចន្ទ​ធ្វើ​គត់​បិតា​និង​ព្រះ​រៀម​​របស់​​ខ្លួន​​ដូច្នោះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ ។ ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​ ២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង ។ ក្ស​ត្រីជាតិ​យួន​នេះ ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​ ​ជនជាតិ​យួន​​ ដែល​ទើប​តែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង ។ លនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​ រួច​បន្ទាប់​មក​ទ្រង់​សុវណ្ណ​គត់ ។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម ​ដោយសារ​យួន​ជួយ​ ក៏​ឡើង​សោយរាជ្យ​ហើយ​​​ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ ​១៦៧២ ។ ព្រះអង្គ​ជី ជា​បុត្រ​ច្បង ឡើង​ស្នងរាជសម្បត្តិ ។ ប៉ុន្តែ ក្រោយ​មក ​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ ។ ​ ​ ពេល​ព្រះអង្គ​ជី​សុគត់ ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ ឡើង​គ្រងរាជ្យ ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​ជេដ្ឋា​ទី ៤ ។​ កម្ពុជា​ក្រោម​មិនមែន​វៀតណាម​ខាងត្បូង​ទេ​ ។​ ប្រទេស​ដែល​ហៅ​ថា ​វៀតណាម​ខាងត្បូង​​ គឺជា​ដែនដី​រាប់​ចាប់តាំងពី​ខ្សែស្រប​ទី​ ១៧ ​ឆ្ពោះ​ទៅ​ប៉ែក​ខាងជើង ។ ចំណែក​ប្រទេស​កម្ពុជា​​ក្រោម ឬ ​កូសាំងស៊ីន គឺជា​ដែនដី​ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​​ខាងត្បូង​ ចុះ​មក​ទល់​និង​សមុទ្រ​ចិន និង​ឈូង​សមុទ្រ​សៀម ។​ នៅក្នុង​សតវត្ស​ន៍​ទី ១៦, ១៧, ១៨ សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំងស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ ​គឺ​ប្រទេស​កម្ពុជា​ ។​ ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ពី​ឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​​របស់​ខ្មែរ​នេះ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដី​ បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ជនជាតិ​​យួន​ជានិច្ច​ ។ ជនជាតិ​យួន​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩ ​ក្នុង​រយៈពេល​អាណានិគមនិយម​បារាំងសែស​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម​ពេញបន្ទុក​ ។​ នៅ​ចំពោះមុខ​ការតស៊ូ​ដ៏​ខ្លាំងក្លា​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួន​បាន​ចុះ​សន្ធិ្ធសញ្ញា​មួយ​ជា​មួយអា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​ ១៥ មីនា ១៨៧៤ ដោយ​ស្ដេច​យួន​បានប្រកាសថា យួន​គ្មាន​សិទ្ធិ​លើ​ទឹកដី​​កម្ពុជា​ក្រោម​ឡើយ ។



                                     

2.1. ការ​បែង​ចែក​កម្ពុជា​ក្រោម​ កម្ពុជា​ក្រោម​ប៉ែក​ខាងកើត

ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សាយហ្គ​ន ។ ផែនដី​នេះ​ កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ ស្រុកដូន​ណៃ ។​ ភូមិភាគ​ដូ​នណៃ​នេះ ភាគ​ធំ​ សុទ្ធសឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក ​នៅពេល​ដែល​ប្រទេស​ខ្មែរ​​កើតសង្គ្រាម​ក្នុង​ស្រុក ​គឺ​ក្នុង​រវាង គ​.​ស. ១៦២៣ ។ ​ ក្នុង​ភូមិភាគ​ដែនដី ដូន​​ណៃ​នេះ​មាន​ជា​អាទិ៍​ ខេត្តកោះ​គង ​យួន​ហៅ Gò Công 鹅贡 ​ហ្ក​កុង​,​ ទួល​តា​មោក​ យួន​ហៅ​ Thủ Dầu Một 土龙木 ធូ​យ៉ូវ​ម៉ូត ឬ ធូ​យ៉ូវ​ម៉ូក​,​ ព្រះ​សួគ៌ា ​យួន​ហៅ​ Bà Rịa 巴地 បារៀ​, ​ចង្វា​ត្រពាំង ​យួន​ហៅ​ Biên Hòa 边和 បៀ​ន​ហ្វា, ​អូ​កាប់​ យួន​ហៅ ​Vũng Tàu 头顿 វុង​តៅ ឬ យុង​តៅ ។​ ​ វត្ត​ឃ្លាំង ក្នុង​ ខេត្ត​ឃ្លាំង ​ដែលជនជាតិយួន​ហៅ​ថា ​ខេត្ត​សុកត្រាំង​ ​

                                     

2.2. ការ​បែង​ចែក​កម្ពុជា​ក្រោម​ កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​

ជា​ដែន​ដី​ស្ថិត​​នៅ​ភាគ​​ខាង​លិច កំពង់​ផែ​​ព្រៃ​នគរ ​គឺ ​ត្រើយ​​ខាង​ឆ្វេង​​ទន្លេ​សាយ​ហ្ក​ន​, ​សព្វ​​ថ្ងៃ ​គេ​​ចូល​ចិត្ត​​ហៅ​ថា ដែន​ដី​​សណ្ដ​​ទន្លេ​មេគង្គ ។ ​ភូមិភាគ​នេះ​ មាន​​បណ្ដារាស្ត្រ​​ខ្មែរ​​រស់​នៅ​​យ៉ាង​កុះ​ករ​,​ សម្បូរណ៍​​ដោយ​ព្រែក​ ទន្លេ ​អូរ ជ្រលង ​បឹងបួរ ។ ដី​​នៅ​​តំបន់​នេះ​ មាន​​ជី​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប ​។ នៅក្នុង​សម័យ​នោះ​ ភូមិភាគ​​នេះ ចែក​ចេញ​តែ ៣ ខែត្រ​ធំៗ គឺ ​៖

១- ខេត្ត​លង់​ហោរ ​ ។

២- ខេត្ត​​មាត់​ជ្រូក​ ។

៣- ​ខេត្ត​ពាម ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ​យួន​ចែកជា​ខេត្ត ហា​ទៀង​, ​រ៉ា​ច​យ៉ា និង​បាក​លៀវ​ ។​ សូមបញ្ជាក់​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង គឺ កោះ​ត្រឡាច ​យួន​ហៅ Côn Sơn 昆山 ​កូន​សឺន​ និង កោះ​​ត្រល់​ យួន​ហៅ Phú Quốc 富国 ​ភូ​ក្វុក​ ។​ ​

                                     

3. អាណាខេត្ត​នៅ​កម្ពុជា​ក្រោម​

នៅ​កម្ពុជា​ក្រោម​ទាំងមូល កាលពី​សម័យមុន ចែកចេញ​ជា​អាណាខេត្ត​ធំៗ ៤ ​គឺ ​៖

  • ​អាណាខេត្ត​ដូន​ណៃ​
  • អាណា​ខេត្តពាម
  • អាណា​ខេត្តលង់​ហោរ
  • ​អាណា​ខេត្តមាត់​ជ្រូក

ក្រោយ​មក ​អាណាខេត្ត​ទាំង​នោះ​​ត្រូវ​បាន​បែង​ចែក​ជា​ខេត្ត​​តូចៗ​ ចំនួន ២១ ​ខេត្ត ដែល​នៅ​ប្រើ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ។ ឈ្មោះ​ខេត្ត​ទាំង​ ២១ នោះ គឺ ៖​

                                     

4. ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ ង៉ោ​ ឌិញ​​យៀម 吴廷琰 ង៉ូ ឌិញ​យៀម

១- ព្រះ​ត្រពាំង ​Vĩnh Bình 永平 = ​វិញ​ប៊ិញ ។​ ​ ​

២- ​ស្រុក​ឃ្លាំង​ Sóc Trăng 滀臻 = ​សុក​ត្រាំ​ង​, Bạc Liêu 北辽 = ​បាក​លៀវ ។

៣- មាត់​ជ្រូក ​ ។

៤- ក្រមួន​ស ​ ។

៥- ​ពល​លាវ ​Ba Xuyên 巴川= ​បា​ស្វៀន ឬ បា​ស្វៀង​, An Xuyên 安川 = ​អាន​ស្វៀន ឬ អាង​ស្វៀង ។​ ​ ​

៦- ​ទឹកខ្មៅ​ An Xuyên 安川 = ​អាន​ស្វៀន ឬ អាង​ស្វៀង​, ។​

១៤- ផ្សារ​ដែក​ Kiến Phong = ​建丰 កៀន​ផុង​ ។

១៥- ​ចង្វា​ត្រពាំង​ Phước Thành 福成 = ភឿក​ថាញ់​, Phước Long 福隆 = ​ផឿក​ឡុង​ ។

១៦- មេ​-ស ​Định Tường 定祥 = ​ឌិញ​ទឿង​ ។

១៧- ​កោះគង ​Định Tường 定祥 = ​ឌិញ​ទឿង​, Long An 隆安 =​ឡុង​អាន ឬ​ ឡុង​អាង ។​ ​ ​

១៨- ព្រះ​សួគ៌ា​Phước Tuy 福绥 = ​ផឿក​ទ្វី​, Bình Tuy 平绥= ​ប៊ិញ​ទ្វី ។

១៩- ផ្សំ​អំបើស ​Kiến Hòa 建和 = ​កៀន​ហ្វា ឬ កៀង​ហ្វា​​ ។

២០- ​ឈ្មោះ​ថ្មី ​Long An 隆安 = ឡុង​អាន ឬ ឡុង​អាង​ ។

២១- អូ​រកាប់ ​Vũng Tàu 头顿 =​វុង​តៅ​ ឬ​ យុង​តៅ ។

                                     

5. ការភ្ជាប់ដែនដីកម្ពុជាក្រោមទៅនឹងប្រទេសវៀតណាមយួន

សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង វៀតណាម​ខាង​ជើង អណ្ណាម វៀតណាម​កណ្តាល និង​ កូសាំងស៊ីន កម្ពុជាក្រោម ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​ អណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​Territoire d’Outre-mer។

កូសាំងស៊ីន ​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរអណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២។

នៅ​ឆ្នាំ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា" សហព័ន្ធ​ឥណ្ឌូចិន” ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង។

ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ Modus vivendi ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជីមិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង វៀតណាម​ខាងជើង បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូសាំងស៊ីន ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណាខេត្ត។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី៦​ ខែមីនា ឆ្នាំ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ Fontainebleau ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry d’Argenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន Haut-commissaire de France en Indochine ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូសាំងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូសាំងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូសាំងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម។

នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry d’Argenlieu បាន​ប្រកាស​​ឲ្យ​កូសាំងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថា ​" សាធារណរដ្ឋ​កូសាំងស៊ីន” និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន ព្រៃនគរ។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូសាំងស៊ីន។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូសាំងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង។ ​នៅ​ខែ​ធ្នូឆ្នាំ​១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ សង្រ្គាមឥណ្ឌូចិន ​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រជាប្រិយភាព​របស់​ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង។

លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​១៩៥៤ និង​អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ នៅឆ្នាំ​១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​នូវ​ដែនដី​ទាំង៣ គឺ​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ​ហូជីមិញ។ រដ្ឋាភិបាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។

  • នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គនព្រៃនគរ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ៕


                                     
  • ទង ជ ត កម ព ជ ក រ ម ម ន ពណ ខ វ ល ង ក រហម ដ លម ន ទ ហ ស ម គ ន ន ង ម ន ពណ ផ ស ងគ ន ហ យ ម ន ខ ន ត ទទ ង ព រភ គប បណ ត យ ប ភ គប កម ព ជ ក រ ម ពណ ខ វ
  • មហ វ ថ កម ព ជ ក រ ម St.128 គ ជ មហ វ ថ ដ លគ តច ប ព ក រ យ ផ ស រធ ថ ម ខ ងល ច ទ ដល មហ វ ថ ម ស ទ ង ខ ងជ ង ស ព នអ ក សត ចណ ទ ដល ស ព នអ ក ស មករ
  • ក ត រឡ ច កម ព ជ បន តវ គ ភ ឌ ស នស រ យអ ប រស ម ម ត ជ រ ក ជ ខ ត តខ ម រម យន កម ព ជ ក រ ម ឋ តក ន ងត បន វ លទ ន បន ដ នដ សណ តទន ល ម គង គ ន ង ម នព រ កម យ ឈ ម ព រ កជ ក
  • រហ ត ដល ព ល ទទ ល ប ន ឯករ ជ យ ន ឆ ន ន ឆ ន កម ព ជ ក រ ម រជ ជក លរបស ព រ ប ទនរ ត តមប នប រ ក ល យប រទ សរបស ទ រង ឱ យស ថ តន ក រ មអ ណ ព យ ប លប រ ង
  • ន យ យព ទ កដ ន ប រទ ស កម ព ជ ក រ ម ដ មឡ យទ កដ កម ព ជ ក រ ម ដ លម នទ ហ ដ ប រម ណជ 000គ ឡ ម តក រ ឬប រទ សយ កណ មខ ងត ប ងសព វថ ង ន គ ជ កម មស ទ ធរបស ព រ រ ជ ណ ចក រកម ព ជ
  • ក ត រឡ ច កម ព ជ ខ ត តរ ងដ រ យ ន Tây Ninh ជ ខ ត ក ខ ម រ ម យ ន ដ នដ កម ព ជ ក រ ម ក ស ងស ន ឋ ត ន ក ន ង ត បន ដ ន ណ ឬ ភ គ ខ ងក ត ដ នដ សណ ត ទន ល ម គង គ
  • ស ដ ទ ត បន ខ ងក រ មន ដ សណ ដម គង គ ខ ម រក រ មគ ជ ជនជ ត ខ ម រ ដ លរស ន កម ព ជ ក រ ម ត បន ម យន វ តណ មខ ងត ប ងដ លម ដងន ជ ផ ន កម យន អ ណ ចក រខ ម រ
  • ខ ត តក រម នស ក ត រល ក ត រឡ ច កម ព ជ ក រម នស គ ជ ខ ត ត ម យ ន ដ នដ កម ព ជ ក រ ម ត រ វប ន រដ ឋ ភ ប ល យ ន ប ត រ ឈ ម ទ ជ ភ ស យ ន ថ ខ ត ត ក ង យ ង
  • ខ ត តក គង ក ត រល ក ត រឡ ច កម ព ជ ខ ត តក គង យ ន: Gò Công ជ ខ ត ត ម យ ន ដ នដ កម ព ជ ក រ ម
  • ខ ត តទ លត ម ក ក ត រល ក ត រឡ ច កម ព ជ ខ ត តទ លត ម ក ជ ខ ត តដ លស ថ តន ដ នដ កម ព ជ ក រ ម ក ស ងស ន ខ ត តទ លត ម ក ត រ វប នប ងច កជ ស រ ក គ
                                               

ណូយ វ៉ាន់ណេត

ណយ វ៉ាន់ណេត គឺជាអ្នកចម្រៀងខ្មែរ ដែលបានសម្តែងអស់រយៈពេលជាងម្ភៃឆ្នាំមកហើយ។ គាត់ច្រៀងសឱ្យផលិត រស្មីហង្សមាស និងផលិតកម្មផ្សេងៗទៀត។ ប្រភេទចម្រៀងរបស់គាត់គឺជាចម្រៀងប្រជាប្រិយដូចជា រាំរង់, ឆាច់ឆាឆា, ឡាំលាវ ជាពិសេសចម្រៀងរបស់លោកតាស៊ីនស៊ី សាមុត. ណូយ វ៉ាន់ណេត នាពេលបច្ចុប្បន្នក៏ច្រៀងឱ្យសម្លេងខ្មែរកម្ពុជាក្រោម

Users also searched:

ខ្មែរ កម្ពុជា, ប្រវត្តិ ទឹកដី កម្ពុជា, ព្រឹត្តិការណ៍ សម័យ ឧដុង្គ, រឿង ក្រុង ឧដុង្គ,

...
...
...