Back

ⓘ គឹម សាង




                                               

ភូមិផ្នោដូង

ភូមិផ្នោដូង ជាភូមិកំណើតរបស់ ព្រះតេជព្រះគុណ​ធម្មវិរិយោ គឹម សាង នាយក​សាសនា​នៃ​គណៈ​ព្រះ​ពុទ្ធសាសនា​ថេរវាទ​មជ្ឈមណ្ឌល​ព្រៃ​នគរ​និង​​ជា​​ប្រធាន​​គណៈ​​កម្មាធិការ​​កណ្តាល​​ដឹក​នាំ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម​តស៊ូ​ទាមទារ​ឲ្យ​អាណានិគម​យួន​ផ្តល់​នាទី​ជា​ជនជាតិ​ដើម​ភាគតិច​ដល់ខ្មែរក្រោម នាឆ្នាំ ១៩៦៩ ។

                                               

ព្រះនាងយសោធរា

ព្រះនាង​ យសោធរា មាន​ព្រះ​នាម​ហៅ​ច្រើន​យ៉ាង​ ដូចជា ១) ពិម្ពា, ២) ​ពិម្ពាយសោធរា, ៣) ភទ្ទកច្ចានា, ​៤) រាហុលមាតា ។

                                               

បជាបតិគោតមី

ព្រះនាង ​បជាបតីគោតមី) ជា​ភិក្ខុនី​កំពូល​លើ​ភិក្ខុនី​ទាំងឡាយ​ខាង​ផ្នែក​មានវស្សាច្រើន។ ព្រះនាង ​គឺ​ជា ​ស្ត្រី​ដំបូង ​ដែល​បាន​​បួស​ជា​ភិក្ខុនី ​ក្នុង​សាសនា ​របស់​ព្រះមានព្រះភាគ។ ព្រះនាង​ជា​ព្រះ​មាតុច្ឆា និង ​ជា​មាតាទីពីរ​របស់​ព្រះ​ពុទ្ធ ។ ព្រះនាង​បាន​ចិញ្ចឹម​បីបាច់​ព្រះ​សិទ្ធត្ថ​កុមារ​ផ្ទាល់​ព្រះ​ហស្ថ ដោយ​ទុក​​ព្រះ​សិទ្ធត្ថ​ដូច​ជា​បុត្រ​របស់​ព្រះ​នាង ហើយ​ព្រះ​នាង​សុខ​ចិត្ត​ទុក​បុត្រ​បង្កើត​របស់​ព្រះ​នាង​ឲ្យ​​មេដោះ​ដទៃ​មើល​ថែ​រក្សា​ជំនួស​ព្រះ​នាង ។

គឹម សាង
                                     

ⓘ គឹម សាង

ព្រះតេជព្រះគុណ​ធម្មវិរិយោ គឹម សាង ​នាយក​សាសនា​នៃ​គណៈ​ព្រះ​ពុទ្ធសាសនា​ថេរវាទ​មជ្ឈមណ្ឌល​ព្រៃ​នគរ​និង​​ជា​​ប្រធាន​​គណៈ​​កម្មាធិការ​​កណ្តាល​​ដឹក​នាំ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម​តស៊ូ​ទាមទារ​ឲ្យ​អាណានិគម​យួន​ផ្តល់​នាទី​ជា​ជនជាតិ​ដើម​ភាគតិច​ដល់ខ្មែរក្រោម នាឆ្នាំ ១៩៦៩ ។ ព្រះ​អង្គ​​ប្រសូតិ​ គ.ស.១៩២២ និងសុគត គ.ស. ១៩៨៩ ក្រោយ​ពី​រដ្ឋាភិបាល​យួន​បាន​ធ្វើ​ទារុណកម្ម​អស់​ពីរ​លើក​នៅ​ក្នុង​ពន្ធនាគារ ។

                                     

1. ប្រវត្តិ

ព្រះគុណ គឹម សាង ធម្មវិរិយោ ឈ្មោះធ្លាប់ហៅថាង៉ាយ ប្រសូតិ នៅក្នុងឆ្នាំចចត្វាស័ក ព.ស.២៤៦៦ គ.ស.១៩២២ នៅភូមិផ្នោដូងឃុំផ្នោដូង ស្រុកកញ្ចោង Tiểu Cần ខេត្តព្រះត្រពាំង។ជាបុត្ររបស់លោក គឹម ចាន់ និង អ្នកស្រី គឹម ធី ចិប ព្រះអង្គមានបងប្អូនបង្កើត ៤ នាក់គឺ៖

  • គឹម ង៉ាយ ព្រះអង្គ
  • គឹម ធី ឆាយ ស្រី
  • គឹម ធី ឈិប ស្រី
  • គឹម ង៉ែ ប្រុស
                                     

2. ការសាងផ្នួស

ពេលធំដឹងក្តីម៉ែឳបានឲ្យទៅរៀននៅសាលាបឋមសិក្សាកំពង់ដូង។ រៀនបានបីបួនឆ្នាំក៏បានវិលមកផ្ទះជួយធ្វើការឳពុកម្តាយវិញ ។ អាយុបាន ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ នៅវត្តពោធិវង្សកំពង់ដូងឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង ដែលមានព្រះមហាបរិយត្តិវិជ្ជា ថាច់ លឿក ជាព្រះ ឧបជ្ឈាយ៍ ហើយដាក់នាមបញ្ញត្តិថា ធម្មវិរិយោ ។

                                     

3. ការសិក្សាអប់រំ

  • ឆ្នាំឆ្លូវឯកស័ក ព.ស.២៤៩៣ គ.ស.១៩៤៩ បាននិមន្តទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ និងនៅ
  • ឆ្នាំមមីឆស័ក ព.ស.២៤៩៨ គ.ស.១៩៥៤ បានប្រឡងចេញពីសាលាបាលីជាន់ខ្ពស់​នៅក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជាហើយក៏បាននិមន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។
  • ឆ្នាំកុរនព្វស័ក ព.ស.២៤៩១ គ.ស.១៩៤៧ បាននិមន្តទៅរៀននៅវត្តនិគ្រោធកំពង់ក្សាន្ត ហៅវត្តកំពង់ក្សាយស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ។
                                     

4. តួនាទីរបស់ព្រះអង្គក្នុងសង្គមជាតិខ្មែរក្រោម និងពុទ្ធសាសនានៅកម្ពុជាក្រោម

ពេល​បាន​ត្រឡប់មកដល់វត្តកំណើតក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ ព្រះមហាថាច់ លឿកត្រូវជាព្រះឧជ្ឈាយ៍បានបញ្ជាឲ្យបង្រៀននៅ​ពុទ្ធិក​សិក្សា សាលាបាលីរង ថ្នាក់ទី ១ ទី ២ និងទី ៣ ។ ឆ្នាំមមែសប្តស័ក ព.ស.២៤៩៩ គ.ស.១៩៥៥ ព្រះមេគណខេត្តព្រះត្រពាំង សឺង ធន ដែលមានព្រះមហាផាត់ជាលេខាធិការបានខ្នះខ្នែងបើកអនុ វិទ្យាល័យឯកជនមួយនៅខាងលិច វត្តនិគ្រោធកំពង់ក្សាន្តឈ្មោះ "អនុវិទ្យាល័យរស្មីចរិយា" និងបង្រៀនតាមកម្មវិធីបារាំង-ខ្មែរ សាស្ត្រាចារ្យមាន អស់ លោក ថាច់ ផែន ថាច់ ស្វី និង មហាថាច់ សាប៊ុត ។ល។អនុវិទ្យាល័យបើកបានដល់ឆ្នាំ ១៩៥៨ មាន ៤ ថ្នាក់ គឺ ថ្នាក់ទី ៧ ទី ៦ទី ៥ និង ទី ៤ មានកូនសិស្ស ចំនួន ២០០ រូប ។ អនុវិទ្យាល័យនេះត្រូវ បាន បិទទ្វារនៅឆ្នាំ ១៩៥៨គឺជាខែដែលប្រធានាធិបតីយួនឈ្មោះ ង៉ោ ឌិញ យ៉េម ប្រកាសបិទអក្សរខ្មែរទូទាំងប្រទេសនៅតាមសាលាសាធារណៈ ។ ឆ្នាំខាលចត្វាស័កព.ស.២៥០៦ គ.ស.១៩៦២ព្រះ អង្គបានទទួលនាទីជាអាគាធិការពុទ្ធិកគរុសល្យ មានការិយាល័យនៅវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។ ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំ ថោះបញ្ច ស័ក ព.ស.២៥០៧ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ គ.ស. ១៩៦៣ មហាសន្និបាតទូទៅនៅកម្ពុជាក្រោម បានប្រារព្ធ ឡើងនៅវត្តចន្ទរង្សីទីក្រុងព្រៃនគរដើម្បីជ្រើស តាំងថ្នាក់ដឹកនាំគណៈពុទ្ធសាសនាថេរវាទ ។ លទ្ធផលនៃការបោះឆ្នោតមានដូចតទៅ៖ ក្រុមវិនយធរ និង ក្រុមប្រឹក្សា

  • ព្រះគ្រូ ថាច់ ងោស ព្រះត្រពាំង
  • ព្រះគ្រូ ឡឹម អែម ឃ្លាំង

នាយកសាសនា

  • ព្រះធម្មវិរិយោ គឹម សាង ព្រះត្រពាំង

នាយកសាសនារង

  • ព្រះតេជព្រះគុណ ថាច់ ពេច ឃ្លាំង
  • ព្រះតេជព្រះ យ៉ាញ បាវ ក្រមួនស

អគ្គពិនិត្យ

  • ព្រះតេជព្រះគុណ ថាច់ គង់ ព្រះត្រពាំង

ប្រធានខាងគ្រហស្ថ

  • លោក សឺង ថាយ ង្វៀង ព្រះត្រពាំង

អនុប្រធាន

  • លោក ថាច់ សង្ហា

អគ្គលេខាធិការ

  • សឺង ម៉ី ហៅ មហា ផាត់

អគ្គពិនិត្យ

  • ថាច់ ខេមរិន្ទ


                                     

5. ការតស៊ូដើម្បីសិទ្ធិសេរីភាពជូនខ្មែរក្រោម

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥០២ ត្រូវថ្ងៃទី ១៦ តុលា គ.ស.១៩៥៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតចលនាខ្មែរសេរី នៅភូមិធំ ខេត្តនាគគិរី កម្ពុជាក្រោម មានគ្នាប្រ ហែល ១៤០ នាក់ ។ ពេលនោះ ព្រះមហាធម្មវិរិយោ គឹម សាង ឬ អាចារ្យ ង៉ាយ បានទទួល ងារជា ឃោសនិកនៃចលនាខ្មែរសេរីប្រចាំខេត្តព្រះត្រពាំង ។ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ព្រះអង្គបាន ទទួល ទីជាព្រះប្រធាន គណៈកម្មាធិការកណ្តាល ដឹកនាំព្រះសង្ឃខ្មែរកំណើតនៅយួនខាងត្បូង តស៊ូទាមទារដើម្បីរក្សានូវនាទីជាជនជាតិភាគតិច ។ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះអង្គបានចលនាឲ្យមានការធ្វើបាតុកម្មនៅ ទីក្រុងព្រៃនគរ ដែលមានការចូលរួមពីព្រះសង្ឃ ខ្មែរក្រោម និមន្តមកពីខេត្តនានាទូទាំងដែនដី កម្ពុជាក្រោម ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន សេរីផ្តល់តួនាទីជាជនជាតិភាគតិចដល់ខ្មែរ ក្រោម ។ ល ។

                                     

6. កិច្ចការអន្តរជាតិ

ព.ស.២៥១០គ.ស.១៩៦៦ ព្រះអង្គតំណាង ឲ្យគណៈពុទ្ធសាសនាថេរវាទបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោក នៅទីក្រុងកូឡូមបួ នៃប្រទេសសិរីលង្កា ។ នៅក្នុងមហាសន្និបាតនេះ ព្រះធម្មវិរិយោ គឹម សាង បានប្រកែកយកឈ្នះព្រះសង្ឃ ពុទ្ធសាសនាមហាយានជនជាតិយួន ឈ្មោះ ថិត ហូ យ៉ាក Thịch Hộ Giác អំពីនាមស័ព្ទ "គណៈពុទ្ធ សាសនាថារវាទ" ។ ហើយក៏បានធ្វើទស្សនកិច្ចជាផ្លូវការនៅបណ្តា ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួនដូចជា កូរ៉េខាងត្បូង,ជប៉ុន, តៃវ៉ាន់, ឥណ្ឌា, នេប៉ាល, ភូមា, ម៉ាឡេស៊ី, សឹង្ហបូរី ហើយនិងបានចូលរួមមហាសន្និ បាតលើកទី ៥ នៃពុទ្ធិកសមាគម ពិភពលោក នៅក្រុងឈៀងម៉ៃ ប្រទេសសៀម ។

                                     

7. ព្រះអង្គសុគតដោយជាប់គុកពីរលើក

លើកទីមួយអស់ ៥ ឆ្នាំ ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៨០ បានត្រ ឡប់មកដល់វត្តកំណើតក្រោយចេញពីគុក ។ លើកទីពីរពីឆ្នាំ ១៩៨៥ ដល់ ខែធ្នូ ឆ្នាំ១៩៨៧ យួនបាន ចាក់ថ្នាំឲ្យព្រះឡប់សតិ ។ ព្រះអង្គសុគត ថ្ងៃព្រហស្បតិ៍ ១២ រោច ខែបុស្ស ឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៥៣២ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ១៩៨៩ ៕