Back

ⓘ សឺង វង់




សឺង វង់
                                     

ⓘ សឺង វង់

ព្រះតេជព្រះគុណ មហា សឺង វ៉ង់ អតីត​ព្រះបាឡាត​គណខេត្តព្រះត្រពាំង ជាអនុ​ប្រធាន​នៃ​គណៈកម្មការ​ការពារ​សន្តិភាព​ពិភព​លោក​នៅ​កម្ពុជាក្រោម ។ ព្រះអង្គ​ប្រសូត្រ​ឆ្នាំ ១៨៨៦ សុគត ឆ្នាំ ១៩៦៣ ជា អ្នកចលនាអក្សរសាស្ត្រខ្មែរ និងជាអ្នកប្រឆាំងនឹងរបបអាណានិគមយួន និងបារាំង ក្នុង​ការ​ទាម​ទារ​សិទ្ធិ​ជូន​ខ្មែរ​ក្រោម​នៅកម្ពុជាក្រោម ។

                                     

1. ប្រវត្តិសង្ខេប

ព្រះតេជព្រះគុណ មហា សឺង វ៉ង់ ប្រសូត្រឆ្នាំ គ.ស.១៨៨៦ នៅភូមិចេកជ្រុំấp Kim Hòa ឃុំ ចេកជ្រុំ Xã Kim Hòa ស្រុកផ្នោដាច់ huyện Cầu Ngang ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តីម្តាយឪពុកបាននាំព្រះអង្គចូល ទៅស្នាក់នៅក្នុងវត្តជយសត្ថារតនឧត្តម ចេកជ្រុំ ឋិតនៅក្នុងភូមិឃុំស្រុកខាងលើ ហើយបានសាងផ្នួសជាសមណេរនាឆ្នាំគ.ស.១៩០១ ពេលព្រះអង្គអាយុបាន ១៥ ឆ្នាំ ។ ក្រោយពីបានសាងផ្នួស ព្រះអង្គបាននិមន្តចេញពីវត្តកំណើតរបស់ខ្លួនទៅគង់នៅក្នុងវត្តមួយចំនួន នៅខេត្តព្រះត្រពាំងដូចជាវត្តពោធិស្យារាម កាន់ស្នម ស្រុកផ្នោដាច់វត្តពោធិវង្សកំពង់ដូង ស្រុកកញ្ចោង វត្តអង្គររាជបុរី អង្គនិងវត្តពោធិសាលរាជ កំពង់ ជាដើម ដើម្បីស្វែងរកចំណេះវិជ្ជាផ្សេងៗ ដូចជាអក្សរសាស្ត្រខ្មែរ និងក្បួនគម្ពីរធម៌អាថ៌ នៅក្នុងព្រះពុទ្ធសាសនា ។ឆ្នាំ ១៩២៦ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវបានពុទ្ធបរិស័ទខ្មែរក្រោម ចំណុះងវត្តចេកជ្រុំតែងតាំងឲ្យធ្វើជាព្រះចៅអធិការវត្ត ។

                                     

2. ចលានាអក្សរសាស្ត្រខ្មែរ

ក្រោយមក ព្រះអង្គបានផ្តើមឲ្យមានចលនាការសិក្សាអក្សរសាស្ត្រខ្មែរ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកសិក្សា នៅតាមវត្តនានាទូទាំងខេត្តព្រះត្រពាំង ។ ចលនាសិក្សាអក្សរសាស្ត្រនេះបានរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយបណ្តុះបណ្តាលបានព្រះសង្ឃខ្មែរក្រោមឲ្យក្លាយ​ទៅ​ជា​អ្នក​ស្នេហា​ជាតិ​និង​បញ្ញវន្ត​ជា​ច្រើន​អង្គនិងរូប ។

                                     

3. ចលនាប្រឆាំងយួនសេរីរណបអាមេរិចកាំងដើម្បីការពារពូជសាសន៍ខ្មែរក្រោម

ឆ្នាំ ១៩៥៧ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវ បានព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តព្រះត្រពាំង តែងតាំងឲ្យធ្វើជាមេគណខេត្ត។ គោលនយោបាយរំលាយពូជសាសន៍ខ្មែរនៅកម្ពុជាក្រោមឲ្យក្លាយទៅជាជនជាតិយួន និងការបិទសិទ្ធិខ្មែរក្រោមគោរពព្រះពុទ្ធសាសនា តាមអនុក្រិត្យលេខ ១០/៥៩ របស់រដ្ឋាភិបាលផ្តាច់ការយួន ង៉ូ ដិញយ៉េម Ngô Đình Diệm បានធ្វើឲ្យព្រះសង្ឃនិង​ពលេដ្ឋខ្មែរក្រោមមានការឈឺចាប់យ៉ាងខ្លាំង ។

ខែកញ្ញា ឆ្នាំ ១៩៦០ ក្នុងឪកាសបុណ្យសែន ដូនតា បុណ្យភ្ជុំបិណ្ឌព្រះតេជព្រះគុណ មហា សឺង វង្ស បានដឹកនាំក្រុមបាតុករជាព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាង ៤០.០០០ អង្គនិងរូបធ្វើមហាបាតុកម្មមួយនៅមុខការិយាល័យ ប្រធានខេត្តព្រះត្រពាំង ក្នុងការទាមទារឲ្យរដ្ឋាភិ បាលអាណាគមយួនបញ្ឈប់ការ ចាប់ព្រះសង្ឃផ្សឹកទៅធ្វើទាហាន និងសុំកុំឲ្យមានការទម្លាក់គ្រាប់បែកនៅតាមវត្តអារាមខ្មែរក្រោមនានាជា ដើម ។ ការធ្វើមហាបាតុកម្មនេះរបស់ ខ្មែរក្រោម ដើម្បីប្រឆាំងនឹងការរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរក្រោម ពីសំណាក់អាណា និគមយួនខាងត្បូង ដែលជារដ្ឋាភិបាលមួយអាយ៉ងរបស់អាមេរិចកាំង នោះពួកយួនកុម្មុយនិស្តខាងជើងបានកេងប្រវ័ញ្ចផលប្រយោជន៍ន យោបាយពីការតស៊ូ របស់ខ្មែរក្រោមមិនតិចឡើយដោយពួកគេបានស្រែក និងប្តឹងដល់អន្តរជាតិថាសហរដ្ឋអាមេរិចបានរំលោភសិទ្ធិ សេរី ភាពសាសនាខ្មែរនៅកម្ពុជាក្រោមយួនខាងត្បូង ។



                                     

4. តួនាទីនៅក្នុងបក្សកុម្មុយនិស្តយួន

ក្រោយពីការធ្វើមហាបាតុកម្មនោះមក បក្សកុម្មុយនិស្តយួនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ និងដើម្បីទទួលបានផល​ប្រយោជន៍​ដ៏​មហិមា​នេះ​តទៅទៀត នៅខែមីនា ឆ្នាំ ១៩៦១ព្រះតេជព្រះគុណមហា សឺង វ៉ង់ ត្រូវបានបក្សកុម្មុយនិស្តយួនតែងតាំងឲ្យព្រះអង្គធ្វើជាទីប្រឹក្សានៃរណ សិរ្សជាតិរំដោះភាគខាងត្បូងMặt Trận Dân Tộc Giải Phóng Miền Nam ។ ក្រោយមកព្រះអង្គត្រូវ បានជាប់ឆ្នោតជាអនុប្រធាននៃគណៈ កម្មការការពារ សន្តិភាពពិភពលោកនៅកម្ពុជាក្រោមយួនខាង ត្បូង Phó chủtịch Hội đồng bào hòa bình thếgiới miền nam Việt Nam ។

                                     

5. ព្រះអង្គត្រូវបានយួនកុម្មុយនិស្តធ្វើឃាតនៅខេត្តទឹកខ្មៅ

ដោយបក្សកុម្មុយនិស្តយួនបារម្ភ​ពីឥទ្ធិពល របស់ព្រះអង្គក្នុងការ ចលនាឲ្យខ្មែរក្រោមប្រឆាំងនឹង ពួកគេវិញ នៅពេលអនាគតដើម្បី សិទ្ធិសេរីភាពជូនខ្មែរក្រោមនោះ នៅ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៦៣ ពួកយួនបានធ្វើឃាតព្រះអង្គនៅក្នុងតំបន់តស៊ូមួយឋិតនៅក្នុងខេត្ត ទឹកខ្មៅ ។ ក្រោយពីបញ្ចប់សង្គ្រាមនៅប្រទេសយួន និងក្រោយពី រដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានចូលត្រួតត្រាខ្មែរក្រោមនៅដែនដី កម្ពុជាក្រោមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះចលនាអក្សរ សាស្ត្រខ្មែរបានបន្តស្នាព្រះហស្ថរបស់ព្រះអង្គដោយព្រះតេជព្រះ គុណ គឹម តុក ចើង ។ ពេលព្រះតេជព្រះ គុណ មហា សឺង វ៉ង់ បានសគតទៅសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានយកព្រះនាមព្រះអង្គ ដាក់ឈ្មោះសាលាពុទ្ធកវិទ្យាល័យទូទាំងខេត្តព្រះត្រពាំង ថា "សាលា ពុទ្ធិកវិទ្យាល័យ សឺង វ៉ង់" ។ បច្ចុប្បន្ន សាលានេះមិនបានប្រើជាផ្លូវ ការទៀតទេព្រោះមានការផ្លាស់ប្តូរកម្មវិធីសិក្សា ។

                                     

6. វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង្គ

នៅខេត្តព្រះត្រពាំង ប្រជាពលរដ្ឋខ្មែរក្រោមគ្រប់ស្រទាប់សឹងគ្រប់ គ្នាតែង តែចេះសូត្របទគោរពដួងវិញ្ញាណក្ខ័ន្ធវីរបុរសដែលជាស្នា ព្រះហស្ថនិពន្ធរបស់ព្រះអង្គ ។ បទនេះសម្រាប់សូត្រក្នុងវត្តអារាមផ្ទះពុទ្ធបរិស័ទខ្មែរក្រោមមុនពេល ផ្តើមធម៌នមស្សការក្នុងពិធីបុណ្យទានផ្សេងៗ ឬមុនពេលគោរពទង់ ព្រះពុទ្ធសាសនានៅក្នុងវត្ត ។