Back

ⓘ ថាច់ រាជ




                                               

វត្តស្វាយពក

​​​​​​ ក្នុងពុទ្ធសតវត្សរ៍ទី ២១ ព.ស. ២១១១ ត្រូវនឹងគ្រឹស្តសតវត្សរ៍ទី ១៥ នៃ គ.ស.១៥៦៧ត្រូវនឹងឆ្នាំថោះនព្វស័ក។ នៅក្នុងរយៈកាលនោះមានឧបាសក ថាច់ពុធ និងឧបាសិកានាម គឹមប្រឺ ដោយគាត់យល់ឃើញថាប្រជាពុទ្ធបរិសទ្យ មានការលំបាកក្នុងការបំពេញនូវ បុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះនៅក្នុង សម័យនោះ ផ្នែកខាងវត្តអារាមនៅមានការ ខ្សត់ខ្សោយពន់ពេកណាស់ ម្យ៉ាងទៀត ក្នុងចំណុះស្រុកទាំងមូល ក៏មានចំនួនប្រជាជន ច្រើនកុះករ ។ ដោយមានឆន្ទៈជាមូលដ្ឋាន ដើម្បីឲ្យមានទីស្ថានមួយសម្រាប់ពុទ្ធសាសនិកជន ទូទៅបំពេញនូវកុសលធម៌ទាំងពួង ទើបពួកគាត់ជាមគ្គុទ្ទេសក៍ ហើយទៅអារាធនានិមន្ត ព្រះពហ្សូតព្រះនាម ថាច់ ច័ន្ទ គង់នៅវត្តកំពង់ហ្លួង ដើម្បីធ្វើជាប្រធាន ក្នុងការកសាង ។ ...

                                               

វត្ត រំដួល

ប្រវតិ្តវត្តរំដួល បុព្វកថា អត្ថបទធំ នៃសាវតារវត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម រំដួល ដែលយើងខ្ញុំបានចងក្រងរៀបចំឡើងក្នុងឪកាសថ្ងៃនេះរួមមាន ៣ ចំណុចធំ ៗ គឺ ៖ ១. យោលទៅតាមរឿងនិទានផ្សេងៗ អំពីទឹកដីភូមិថាននៅទីនេះក្នុងសម័យអតីតកាល កន្លងហើយ ។ ២. យោលតាមឯកសារខ្លះៗ ដែលបានសល់នៅអំពីអតីតកាលកន្លងមកដោយការស្រាវ ជ្រាវឃើញនៅក្នុងក្រាំងរបស់ព្រះតេជគុណ កោសល្យបណ្ឌិត ឡាម ស្រី ខ្លះនឹងការចេះចាំរបស់ចាស់ព្រឹទ្ធាចារ្យ អ្នកមុខអ្នកការ បណ្ឌិតបញ្ញវន្តពុទ្ធសាសនាដែលធ្លាប់បួសរៀនកសាងវត្ត នេះពីមុនមករួចនៅមានជីវិតរស់នៅដល់សព្វថ្ងៃនេះក៏បានជួយផ្ដល់ហេតុផលផ្សេង ៗ ក្នុងការ ស្រាវជ្រាវធ្វើប្រវត្តិវត្តនេះ ។ ៣. តាមការព្រជុំគណៈអារាមា្មភិបាលវត ...

ថាច់ រាជ
                                     

ⓘ ថាច់ រាជ

ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតិនៅ គ.ស. ១៩២១សុគតនៅ គ.ស. ១៩៧៧ ជាអតីតព្រះមេគណខេត្តព្រះត្រពាំង ចាប់តាំងពី គ.ស. ១៩៦៤ ដល់ គ.ស.១៩៧៥ និង ជាអតីតប្រធានសមណប្បាតុករប្រចាំខេត្តព្រះត្រពាំងនាឆ្នាំ ១៩៦៩ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋយួន ផ្តល់តួនាទីជាជនជាតិភាគតិចដល់ខ្មែរក្រោមនៅកម្ពុជាក្រោម ។ ព្រះអង្គសុគតក្នុងព្រះ ជន្ម ៥៦ វស្សា នៅវត្តពោធិបឹងដោយយួនធ្វើទារុណកម្មក្នុងគុក ។

                                     

1. ប្រវត្តិ

ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតិក្នុងឆ្នាំរកាត្រីស័កព.ស. ២៤៦៤ គ.ស. ១៩២១ នៅ​ភូមិចុងព្រែក ឃុំព្រែកលប ស្រុកកញ្ចោង Tiểu Cầnខេត្តព្រះត្រពាំង។ ឱពូកឈ្មោះ ថាច់ កែវ ម្តាយឈ្មោះ ថាច់ ធី ចាន់ ។ ព្រះអង្គមានបងប្អូន ៦ នាក់ គឺ៖

  • ថាច់ ធី សម
  • ថាច់ ធី ឡាយ ប្រុស ៤ ស្រី ២។
  • ?
  • ថាច់ អោ
  • ថាច់ រាជ
  • ថាច់ ប្រាជ្ញ
                                     

2. ការបំពេញឧបសម្បទានិងទទួលនាទីជាព្រះចៅអធិការវត្ត

ឆ្នាំមមី ចត្វាស័ក ព.ស.២៤៨៥ គ.ស.១៩៤២​ពេលព្រះអង្គមានព្រះជន្មបាន ២១ ឆ្នាំ ក៏បានបំពេញ ឧបសម្បទាកម្មនៅក្នុងវត្តពោធិបឹង ហៅថា វត្តបឹង ឋិតនៅក្នុងភូមិបឹង ឃុំចាប់ភ្លើងTập Sơn ស្រុកថ្កូវ​ខេត្តព្រះត្រពាំង ក្រោមសំណាក់ព្រះឧបជ្ឈាយ៍ព្រះ​នាមថាច់កេស ហើយក៍បានពុទ្ធបរិស័ទនៅ ក្នុងចំណុះជើងវត្តពោធិបឹង តែងតាំងឲ្យព្រះអង្គឡើងធ្វើជាព្រះចៅអធិការវត្តនេះនាឆ្នាំនោះតែម្តង ។

                                     

3. ការតស៊ូដើម្បីការពារពូជសាសន៍ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម

  • ថ្ងៃសុក្រ ១៤​រោច ខែភទ្របទ ឆ្នាំ រកា ឯកស័កត្រូវនឹងថ្ងៃទី ១០ ខែតុលា គ.ស.១៩៦៩ ប្រធានគណៈ កម្មការព្រះសង្ឃអំបូរខ្មែរនៅសាធារណរដ្ឋយួន ព្រះអង្គបានដឹកនាំព្រះសង្ឃខ្មែរក្រោមជាងមួយពាន់អង្គ ធ្វើបាតុមកម្មអហិង្សាដើម្បីទាមទារសិទ្ធិជាជនជាតិភាគតិច ។
  • ថ្ងៃសុក្រ ១៤ កើត ខែអស្សុជ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា គ.ស.១៩៦៩ ព្រះអង្គបានទទួលនាទីជាប្រធានសមណប្បាតុករ ប្រចាំ

ខេត្តព្រះត្រពាំង tỉnh Vĩnh Bình ក្នុងរចនាសម្ព័ន្ធនៃ "គណៈកម្មធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរកំណើត​នៅ​យួន​ខាងត្បូង​តស៊ូ​ដើម្បី​ទាមទារ​នាទី​ជា​ជនជាតិ​ដើម​ភាគតិចនៅកម្ពុជាក្រោមក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណធម្មវិរិយោ គឹម សាង នាយកសាសនា នៃគណៈពុទ្ធសាសនាថេរវាទ មជ្ឈមណ្ឌលព្រៃនគរ ។ សូមបញ្ជាក់ថាការធ្វើបាតុកម្មនេះ ព្រោះរដ្ឋាភិបាលយួនសម័យនោះបានអនុម័តដាក់ឈ្មោះឲ្យខ្មែរក្រោមថា "ប្រជាជនយួនកំណើតកម្ពុជា" Người Việt Gốc Miên គឺរដ្ឋាភិបាលយួនបញ្ជាក់ថា "ខ្មែរក្រោមមិនមែនជាជនជាតិដើមនៅកម្ពុជាក្រោមទេ គឺជាជនជាតិខ្មែរដែលបានភៀសខ្លួនពីកម្ពុជា​ទៅ​ពឹង​អាស្រ័យ​នឹង​យួន​នៅ​កម្ពុជាក្រោមវៀតណាមខាងត្បូង" ។



                                     

4. ការរងទារុណកម្មក្នុងគុកយួនកុម្មុយនិស្ត

  • ថ្ងៃអង្គារ៍ ៣ កើត ខែជេស្ឋ ឆ្នាំ ថោះសប្តស័ក ព.ស. ២៥១៩ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា គ.ស.១៩៧៥ព្រះអង្គត្រូវបាន

សង្ឃា​ភិបាល​តំណាង​យួនយៀកកុងចាប់ផ្សឹក ។

  • ថ្ងៃអាទិត្យ ០៦ រោច ខែអស្សុជ ឆ្នាំថោះ សប្តស័ក ព.ស.២៥១៩ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា គ.ស.១៩៧៥ ព្រះអង្គត្រូវបានយួនយកទៅលត់ដំ នៅគុកបេនយ៉ា Ben Giaខេត្តព្រះត្រពាំង ។