Back

ⓘ ថាច់ ភោគ




                                               

ភូមិព្រែកឈូក(ឃុំកំពង់ប៉េង)

ភូ​មិព្រែកឈូក ស្ថិតនៅ ឃុំកំពង់ប៉េង ស្រុកផ្សារថ្មី ខេត្តលង់ហោរ កម្ពុជាក្រោម។ ភូមិព្រែកឈូក ជាភូមិកំណើតរបស់ព្រះតេជគុណ ថាច់ ភោគ ជាអតីតនាយករងនៃគណៈពុទ្ធសាសនាថេរវាទ ត្រូវយួនចាប់ដាក់គុក ពីរលើក ធ្វើទារុណកម្ម រហូតដល់សុគតនៅក្នុងគុកខេត្តលង់ហោរ នៅឆ្នាំ ១៩៨៧។

ថាច់ ភោគ
                                     

ⓘ ថាច់ ភោគ

ព្រះតេជព្រះគុណ ថាច់ ភោគ ជាអតីតនាយករងនៃគណៈពុទ្ធសាសនាថេរវាទ ប្រសូតិ ឆ្នាំ ១៩៤២ ត្រូវយួនចាប់ដាក់គុកពីលើកធ្វើទារុណកម្ម រហូតដល់សុគតនៅក្នុងគុកខេត្តលង់ហោរ នៅឆ្នាំ ១៩៨៧ ។

                                     

1. ប្រវត្តិ

ព្រះតេជព្រះគុណ ថាច់ ភោគ ប្រសូតិឆ្នាំ ១៩៤២ នៅភូមិព្រែកឈូកCần Súc ឃុំកំពង់ប៉េង Loan Mỹ ស្រុកផ្សារថ្មី Tam Bình ខេត្តលង់ហោរ Vĩnh Long កម្ពុជាក្រោម ។

                                     

2. ការតស៊ូដើម្បីបុព្វហេតុជាតិសាសនាខ្មែរក្រោមនៅកម្ពុជាក្រោម

  • ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦៩ គណៈប្រតិភូ ពុទ្ធសាសនិកចំនួន២០០ អង្គនិងរូបបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោកបំរើសង្គមកិច្ច នៅ ទីក្រុង​ព្រៃ​នគរមកពីប្រទេសកាន់ពុទ្ធសាសនាមួយចំនួនដូចជា ឥណ្ឌា, សេរីលង្កា, នេប៉ាល, កូរ៉េខាង​ត្បូង, ជប៉ុន,តៃវ៉ាន់, សៀម, លាវ និង ភូមា ហើយបាននិមន្តនិងអញ្ជើញចូលធ្វើទស្សនកិច្ចជាផ្លូវការនៅវត្តចន្ទរង្សី ព្រះតេជព្រះគុណ ថាច់ ភោគ ជាតំណាងឲ្យព្រះសង្ឃខ្មែរក្រោម ប្រចាំខេត្តលង់ហោរ ដើម្បីទទួលគណៈប្រតិភូព្រះពុទ្ធសាសនា ទាំងនេះនៅវត្តចន្ទរង្សី ។
  • ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ ព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមបានបង្កើតគណៈកម្មាធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរ កំណើតនៅវៀតណាម
  • ពីឆ្នាំ ១៩៦៦ ដល់ ឆ្នាំ ១៩៦៩ ព្រះអង្គបានក្លាយជាសមាជិកនៃគណៈកម្មាធិការព្រះពុទ្ធសាស នាថេរវាទ ប្រចាំខេត្តលង់ហោរ ។

ខាងត្បូងតស៊ូទាមទារដើម្បីរក្សានូវតួនាទីជាជនជាតិភាគតិច មានទីស្នាក់ការកណ្តាលនៅវត្តចន្ទរង្សី ក្រុងព្រៃនគរ ដោយមានព្រះតេជព្រះគុណ ធម្មវិរយោ គឹម សាង ជា ព្រះប្រធាន ព្រះភិក្ខុ ថាច់ សឹង ជាអគ្គលេខាធិការ ព្រះ គ្រូ ថាច់ គង់ ជាហេរញ្ញិកនិងមានមេដឹកនាំខ្មែរក្រោម ជាព្រះ សង្ឃនិងគ្រហស្ថទាំង ១២ខេត្តក្រុងនៅកម្ពុជាចូលរួម ព្រះតេជព្រះគុណថាច់ ភោគ ពេលនោះគឺជាសមាជិក ។

  • ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៩ព្រះអង្គបានចូល រួមធ្វើបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមប្រមាណ ២៦៥ អង្គ ដឹកនាំដោយព្រះគ្រូ ឡឹម អែម ជា

តំណាងឲ្យខ្មែរក្រោម ២ លាន នាក់ និង ព្រះសង្ឃ ២០.០០០ ម្ភៃពាន់អង្គ បានធ្វើបាតុកម្មដោយ សន្តិវិធីនិងអហិង្សា នៅមុខវិមានឯករាជ្យប្រធានា ធិបតី ង្វៀង វ៉ាំង ធេវ ទាមទារនាទីជាជន ជាតិភាគ តិច ។

  • ក្រោយថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេល​ពួកអាណានិកមបក្សកុម្មុយនិស្តយួនចូលលុកលុយ​កម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ភោគ ត្រូវ​បានបក្សកុម្មុយនិស្តយួនចាប់យកទៅលត់ដំនៅជំរុំ​លត់ដំខេត្តព្រែកឫស្សីTrại Cải Tạo Hậu Giang ខេត្តព្រែកឫស្សី ពេលនោះ រដ្ឋាភិបាល
  • ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ព្រះអង្គត្រូវបានជ្រើសតាំងជា សង្ឃនាយកពុទ្ធសាសនាគណៈថេរវាទ នៅទីក្រុងព្រៃនគរ ។

យួន​បាន បូកបញ្ចូលខេត្តព្រែកឫស្សីនិងខេត្តឃ្លាំងចូលគ្នា ។

  • ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គត្រូវ បានបក្សកុម្មុយនិស្តយួនបញ្ជូនទៅឃុំឃាំងនៅជំរុំ​លត់ដំខេត្តព្រែកឫស្សី Trại Cải Tại Cần Thơ

និងត្រូវបានដោះលែងវិញនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨០ ។

                                     

3. ការជាប់គុកជាលើកទីពីរ

ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ លោក ថាច់ ភោគ ត្រូវបានយួនចាប់ដាក់ពន្ធនាគារជាលើទីពីរ ដោយចោទពីបទ KC ៥០ ជាមួយករណីព្រះតេជ ព្រះគុណ គឹម តុក ចើង ព្រះមេគណខេត្តព្រះត្រ ពាំង ។ ការជាប់ពន្ធនាគារលើកនេះ លោក ថាច់ ភោគ ត្រូវបានបក្សកុម្មុយនិស្តយួនដាក់ក្នុងជំរុំលត់ដំខេត្កលង់ហោរ Trại Cải Tạo Vĩnh Long ។ នៅក្នុងជំរុំលត់ដំនេះ លោកត្រូវបានគេដឹង​ថា បក្សកុម្មុយនិស្តយួនបានខ្ចោះសសៃកែងជើង ហើយយកខ្សែទាញជើងឡើងលើ ក្បាលដាំចុះក្រោមដើម្បីសួរចម្លើយ ។

                                     

4. ជីវិតស្លាប់នៅក្នុងគុកយួន

ខែកញ្ញា ឆ្នាំ ១៩៨៧ ដោយមិនអាចទ្រាំ​បាននឹងការធ្វើទារុណកម្មពីសំណាក់បក្សកុម្មុយ និស្តលោក ថាច់ ភោគ បានស្លាប់នៅក្នុង ពន្ធនាគារ​ដោយអយុត្តិធម៌ ។

សពរបស់លោក ថាច់ ភោគ បាននាំយកមកធ្វើពិធីបុណ្យឈាបនកិច្ចនៅក្នុងវត្តសាលាវនឧទ្យាន ព្រែកឈូក ឋិតក្នុង ភូមិព្រែកឈូកស្រុក ផ្សារថ្មីខេត្តលង់ហោរ ៕