Back

ⓘ ចៅ​សែន​ កុសល​ឈុំ




ចៅ​សែន​ កុសល​ឈុំ
                                     

ⓘ ចៅ​សែន​ កុសល​ឈុំ

លោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្រ្តី និងជាអ្នក​នយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គមរាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះបាទនរោត្តម ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋ​សភានៃប្រទេស កម្ពុជាត្រូវបានគេស្គាល់ ឬ ហៅថា ឈុំ​បានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ។

                                     

1. ប្រវត្តិ

លោក ចៅសែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម Khun Kim ជាអតីតអភិបាលខេត្តកណ្តាលនៃប្រទេសកម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង Pann Yung ១៨៨០-១៩៤៥ ជា អតីតកូន​ប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។

                                     

2. ការសិក្សា

ធ្លាប់ជាសិស្ស នៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។

  • ឆ្នាំ ១៩២៦ លោកបានទទួលបក្កវិញ្ញាប័ត្រ ផ្នែកទស្សនវិជ្ជា ។
  • ឆ្នាំ ១៩២៦ លោក បានបញ្ចប់វិទ្យាល័យ Collège Chasseloup-Laubatនៅ ទីក្រុងព្រៃនគរ ដែនកូសាំងស៊ីន កម្ពុជាក្រោម ។
  • ឆ្នាំ ១៩២៩ បានទៅរៀនមហាវិទ្យាល័យ ផ្នែកវេជ្ជសាស្ត្រ នៅទីក្រុងហាណូយ ភាគខាងជើង ប្រទេសយួន ។
                                     

3. ការងាររដ្ឋនៅប្រទេសកម្ពុជា

  • ចន្លោះឆ្នាំ ១៩៥៩ និងឆ្នាំ១៩៦៨ លោកបានក្លាយជាប្រធានរដ្ឋសភាជាតិនៅពេលតែមួយដែលលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីផងដែរ ។
  • រវាងចុងទសវត្សរ៍ ទី ៨០ និង ដើមទសវត្សរ៍ ទី ៩០លោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាជាតិនៃប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាទី ប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។
                                     

4. ការប្រារព្ធពិធីបុណ្យសព

ពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធ សាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៩ នៅផ្ទះរបស់សព ។

ថ្ងៃច័ន្ទទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធីបូជាសពលោកនៅសួនក្បែរ វត្តបទុមវតី នារាជធានីភ្នំពេញ ប្រទេសកម្ពុជា ។