Back

ⓘ សឺន សាន



                                               

ស៊ីសុវត្ថិ មុនីពង្ស

ជាព្រះរាជបុត្រានៃព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាម្ចាស់មា នៃសម្តេចព្រះ នរោត្តម សីហនុ ។ សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ៖ - ប្រសូត ៖ ថ្ងៃអង្គារ ទី ២០ ខែ សីហា គ.ស. ១៩១២ - ព្រះបិតា ៖ ព្រះបាទ សម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស - ព្រះមាតា ៖ សម្តេចព្រះ អគ្គមហេសី មហាក្សត្រីយ៍ នរោត្តម កញ្ចន វិម៉ាន នរ័លក្ខណ៍ទេវី - ព្រះអង្គមាន ភរិយា ៥ អង្គ និងបុត្រាបុត្រី ១៣ អង្គ ៖ ១. អ្នកម្នាង អេនឌ្រេ ឡាំបឺត ១.១. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ២. អ្នកម្នាង ភីត សុភក្រ្ត័ សាមុសាន ឈុំយ៉ា ២.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សស៊ីរីយ៉ា ២.២. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ មុនីស៊ីសុវត្ថិ ២.៣. អ្នកអង្គម ...

                                               

រាជវង្សសុង

ក្នុងពេលជាមួយគ្នា ស្ថានការណ៍នៅភូមិភាគខាងជើងក៏ជ្រួលច្របល់មិនខុសគ្នាដែរ។ រាជសំណាក់លៀវកើតបែកបាក់សាមគ្គីផ្ទៃក្នុង ប្រព័ន្ធការគ្រប់គ្រងដួលរលំ ប្រទេសជាតិចុះខ្សោយ។ ក្រុមជនជាតិភាគខាងជើងដែលធ្លាប់ត្រូវកៀបសង្កត់នាំគ្នាងើបបះបោរបង្កចលាចល។ ជនជាតិនីចឺន នាភូមិភាគឥសានចាប់ផ្ដើមមានកម្លាំងរឹងមាំ។ ឆ្នាំគ.ស ១១១៥​ អាគូតា មេដឹកនាំកុលសម្ព័ន្ធនីចឺន ស្ថាបនានគរតាជិនឬគិម នៅហ៊ុយនិង បច្ចុប្បន្នខេត្ដហឺយឡុងចៀង ទ្រង់ព្រះនាម ជិនថៃជូ ក្រោយមកបានបរទ័ពវាយនគរលៀវ។ ភាគីនគរសុងខាងជើង ឃើញឱកាសក្នុងការដណ្ដើមដែនដី ១៦ ស្រុកដែលធ្លាប់បាត់បង់ពីមុន បានធ្វើសន្ធិសញ្ញារួមដៃជាមួយនគរជិនវាយនគរលៀវ ដោយនគរសុងផ្ទេរសួយសាអាករដែលធ្លាប់ជូននគរលៀវប្រគល់ឲ្យន ...

                                               

រាជវង្សយួន

រាជវង្សមហាយាន ជនជាតិ ម៉ុងកូល កូនចៅរបស់ សង់ ស៊ីខាន់ ដ៏អស្ចារ្យ ជនជាតិមកពីតំបន់វាលស្មៅដ៏ធំល្វឹងល្វើយ អ្នកប្រម៉ាញ់ដែលល្បីឈ្មោះថាជាអ្នកជិះសេះនិងអ្នកបាញ់ធ្នូដ៏ពូកែ បានចាប់ផ្ដើមប្រកាសអានុភាពដោយការបរទ័ពដ៏ខ្លាំងក្លាយ វាយលុកទ្វីបអឺរ៉ុប បូកបញ្ចូលដែនដីស៊ីសៀនិងជិន រហូតដណ្ដើមគ្រប់គ្រងភូមិភាគខាងត្បូងមកដល់រាជធានីរបស់រាជវង្សសុង រហូតដល់ប្រទេសចិនចូលដល់តំណាក់កាលផ្ដូរផែនដីម្ដងទៀត”។ រាជវង្សយានឬហៅក្នុងនាមថាតាយាន ស្ថាបនាដោយជនជាតិម៉ុងកូលដែលរស់នៅខ្ពង់រាបភាគខាងជើងប្រទេសចិន អាចរាប់ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រដែលមានក្រុមជនជាតិភាគតិចអាចដណ្ដើមអំណាចគ្រប់គ្រងទូទាំងផែនដីចិនបាន។​ ជនជាតិម៉ុងកូលដែលជំនាញខាងធ្វើសង្រ្គាម មិនត ...

                                               

រាជវង្សចូវខាងលិច

រាជវង្សចូវខាងលិច ស្ដេចចូវអ៊ូវ៉ាំងប្រើនយោបាយ" រដ្ឋការពារព្រំដែន”​ ដោយអនុញ្ញាតឲ្យញាតិសន្ដាននិងមន្ដ្រីដែលមានគុណសម្បតិ្ដទៅគ្រប់គ្រងនៅតាមតំបន់ជាយដែនមួយសង្កាត់ទៀត។ ពួកគេក៏ជាទីប្រឹក្សារាជសំណាក់ចូវដែរ”។ ចូវមានប្រវត្ដិសាស្ដ្ររបស់ខ្លួនជាយូរមកហើយ ពីមុនរស់នៅតំបន់សៀកាន ក្រោយមកផ្លាល់ទីទៅតាំងនៅតំបន់ចូវយួនដែលនៅភាគខាងត្បូងស្រុកស៊ីសានខេត្ដសានស៊ីរបស់ចិន។ ក្នុងឆ្នាំង ១ ១០០ មុនគ.សកុលសម្ព័ន្ធត្រកូលចូវក៏មានកងកម្លាំងរឹងមាំឡើង។ ពួកគេមួយចំនួនប្រមូលផ្ដុំគ្នាជារដ្ឋតូចៗ មួយចំនួនទៀតប្ដូររាជធានីពីចូវយួនមកតំបន់ដែនដីភាគខាងលិចនៃទន្លេហ្វឺង ឬស្រុកឆាងអាចបច្ចុប្បន្ន ដោយបង្កើតជាស្រុកហ្វឺងជិង ក្រោយមកពង្រីកឥទ្ធិពលទៅទិសខាងកើត ធ្វើ ...

                                               

សម័យ​ 5 រាជវង្ស 10 នគរ

ក្រោយពីរាជវង្សថាងដួលរលំ ផែនដីស្ថិតក្នងសភាពកលយុគ ផែនដីភូមិភាគកណ្ដាលម្ដុំទំនាបទន្លេហួងហូក្រោយមក ៥៤ ឆ្នាំទៀត​បានមានការផ្លាស់ផែនដីនៃប្រាំរាជវង្ស មានដូចជា ហូវលៀង ហូវថាង ហូវជិន ហូវហាន ហូវចូវ។ ខណៈពេលនោះដែរបណ្ដាមេទ័ពដែលគ្រប់គ្របតំបន់ទំនាប់ទន្លេឆាងចៀងឬយ៉ង់សេ ភាគខាងត្បូងនិងតំបន់មាត់សមុទ្រ បានបំបែកខ្លួនជានគរឯករាជ្យដល់ទៅដប់នគរ។ អ្នកប្រវត្ដិសាស្ដ្រចិនហៅសម័យនេះដោយរួមថា សម័យប្រាំរាជវង្សដប់នគរ”។ ម៉្យាង ដោយសារឈ្មោះនគរនិងរាជវង្សក្នុងសម័យកាលនេះ មានការសើរើឈ្មោះរាជវង្សក្នុងសម័យមុនមកប្រើច្រើនពេក ដូច្នេះ ដើម្បីភាពងាយស្រួលក្នុងការញែកភាពខុសគ្នានៃសម័យកាល ប្រវត្ដិវិទូចិនបានបន្ថែមពាក្យចូលក្នុងឈ្មោះខាងលើ ដូចជា ហូវ មាន ...

សឺន សាន
                                     

ⓘ សឺន សាន

សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន ដែល​បាន​ប្រសូត្រ​នៅ​ក្នុង​ឆ្នាំង​១៩១១ និង​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០០០ គឺ​ជាឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ជាតិ​កម្ពុជា​ក្រោម។ សម្ដេច​បវរសេដ្ឋាធិបតី បាន​បំពេញ​បេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព និង​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។

                                     

1. ប្រវត្តិ

សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច Son Sach ហើយ​មាន​មាតា​នាម នាង សន Neang San។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

                                     

2. ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា

នៅ​ពេល​សម្ដេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផានវង្ស និង​សម្ដេច​ក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ យាង​ទៅ​កម្ពុជា​ក្រោម បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺន គុយ ក៏​បាន​លោក សឺន​ សាច់ ជា​បិតា​របស់​សម្ដេច​បវរសេដ្ឋា សឺន សាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ មក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​ព្រះ ព្រះ​នរោត្ដម សុរាម្រឹត ដែល​កាល​ណោះ ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម។

                                     

3. ការសិក្សា

នៅ​ឆ្នាំ​១៩១៧ លោក សឺន សាច់ បាន​បញ្ជូន​កុមារា សឺន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​មីស្ស​ក្នុង​​រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩២៧ យុវជន សឺន សាន បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង រហូត​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ទីក្រុង​ប៉ារីស Diplôme des HautesEtudes Com merciales de Paris នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

                                     

4. តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

  • ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និង​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មណ្ឌល​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៤៧ ដល់ ១៩៤៩។
  • ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
  • ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ​ខេត្តបាត់ដំបង។ ក្នុងរយៈ​ពេល​នៃ​ការ​បំពេញ​ការងារ​ប្រហែល​ជា​ពីរ​ឆ្នាំ កង្វល់​របស់​លោក​ភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និង​ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ​ទៅ​លើ​ប្រជារាស្រ្ត​ខ្មែរក្រីក្រ។
  • ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន​ទទួលតំណែងជាភូឈួយខេត្តព្រៃវែង។

ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៥១ ដល់ ១៩៥២។ មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធនាគាប្រទេសបារាំង ដែលជារូបិយវត្ថុ​ជាតិបារាំងនោះ ឯកឧត្តម​ត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ​មានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេល​នោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។ ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ​ឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយ​ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការ​នោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺ​សាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញ​មុខតំណែងជាទេសាភិបាលធានាគាជាតិ​នៃកម្ពុជា ចាប់ពីពេល​បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនា​ឆ្នាំ​១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និង​ចាប់ផ្តើម​កាន់​សីល​ប្រាំ​រហូត​ចាប់​ពីពេលនោះមក ។ នៅ​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា "សម្តេចបវរសេដ្ឋាធិបតី" ពីសម្តេច នរោត្តម សីហនុ ។ ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទ​វ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ​១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ​១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រម​ទាំង​ការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។ សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។ នៅ​ក្នុង​ឆ្នាំ​១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់​សម្តេច នរោត្តម សីហនុ លោក​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean អ្នកស្អាតស្អំ។ នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតី​សេរីនិយម​បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយ​រដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។​​ នៅ​ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់​សង្គ្រាម​ទាំង​មូល​នៅ​ប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណង​របស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធាន​សមាគមខ្មែរនៅ​បរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការ​ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។ សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន​ចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និង​ព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ​១៩៧៨ បាន​អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូន​ជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។ ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។ ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុង​ចលនា​តស៊ូ​របស់​សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕



                                     

5. ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ រ.ជ.រ.ប.ខ

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។

ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។ សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

                                     

6. គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល

  • មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
  • មេដាយ Ordre du Nil RAU ថ្នាក់មហាសេរី វឌ្ឍ៍ ។
  • មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
  • មេដាយមាសខេមរៈកីឡាឫទ្ធិ ។
  • មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
  • មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
  • មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
  • មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។
  • មេដាយ Million d’Eléphants Laos ថ្នាក់មហា សេនា ។
  • មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។
                                     

7. លក្ខណសម្បត្តិ

សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេច​បាន​ប្រសាសន៍​មួយៗ​ទន់​ភ្លន់​ តែ​មិន​ចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ​ស្តី សម្តេចតែងតែរំលឹក​អំពី​គុណ​ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាង​លើព្រះ ឬទេវតាជា​ប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត​គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់​បាត់​បង់​ជីវិត។

សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់​ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះ​ត្រង់​យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់​ប្រជារាស្រខ្មែរ។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →