Back

ⓘ នគររាជសីមា




                                               

ចក្រីម៉ន

ឧកញ៉ាចក្រីម៉ន លោកជាមន្ត្រីនិងមេទ័ពកងទ័ពជើងគោកក្នុងរាជព្រះបាទស្រីរាជា លោកបានទទួលអនិច្ចកម្មក្នុងសឹកសង្គ្រាមរំដោះទឹកដីខ្មែរមកវិញ។ នៅឆ្នាំ ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចំបាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យទី២ជាក្មួយ ឲ្យកំលាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកំចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសី ...

                                               

ចក្រីវង្ស

ឧកញ៉ាចក្រីវង្ស លោកមាននាទីកាន់ការណ៍ខាងកងទ័ពជើងគោក ក្នុងរាជព្រះបាទស្រីសុរិយោទ័យទី១។ លោកបានទទួលអនិច្ចកម្មក្នុងសង្គ្រាមជាមួយសៀម។ ប្រវត្តិពិស្ដារនិយាយអំពីបឋមវ័យរបស់លោកត្រូវបានគេស្គាល់ទេ គេត្រឹមតែក្នុងពេលលោកចូលបំរើរាជការស្ដេចស្រីសុរិយោទ័យប៉ុណ្ណោះ។

                                               

ស្រីសុវត្ថិ

កាលនោះ​នៅ​ឆ្នាំថោះ​ ​ព.ស​ ១៨៩៥, ម.ស​ ១២៧៣, ច.ស ​៧១៣, គ.ស​ ១៣៥១​ ​ស្ដេច​សៀម​ឧទង ​ឧទង​ ​ជា​រាជធានី​យ៉ាង​ចំណាស់​មួយ​របស់​ប្រទេស​សៀម​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សុពណ៌បុរី។​ ​នៅ​គ.ស​ ១៣៤៧ ដោយ​មាន​ជំងឺ​អាសន្នរោគ​រាលដាល​ក្នុងនគរ ស្ដេច​សៀម​អង្គ​នេះ​ក៏​រើ​ព្រះរាជធានី​ ​ហើយ​មក​បង្កើត​ទីក្រុង​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ ​ស្រីអយុធ្យា។​ ​ស្ដេច​ឧទង​ ​ឬ​ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត​ក្នុង​គ.ស ​១៣៦៩ ដែល​មាន​គោរម​នាម​ ​ព្រះរាមាធិបតី​ ​បាន​លើកទ័ព​យ៉ាង​ធំ​សំបើមអស្ចារ្យ​ ​ចេញ​មក​ចូល​វាយប្រហារ​ប្រទេស​ខ្មែរ។​ ​ស្ដេច​សៀម​បាន​តែងតាំង​ព្រះ​រាមេសូរ​ដែល​ជា​កូន​ ​ឲ្យធ្វើ​ជា​មេទ័ព​ធំ។​ ​ចៅ​របស់​ព្រះ​អង្គ​ ​ឈ្មោះ​ព្រះ ...

                                               

មហាសេនាសួស

ឧកញ៉ាមហាសេនាសួស លោកជាមន្ត្រីបំរើការក្នុងរាជ្យព្រះបាទស្រីសុរិយោទ័យទី១។ គេមិនដឹងថាលោកមានប្រវត្តិពីមុនមកយ៉ាងណាទេគ្រាន់តែលោកត្រូវបានចារក្នុងពង្សាវតារខ្មែរជាមេទ័ពរងអម ព្រះមហាឧបរាជ និង ឧកញ៉ាចក្រីវង្ស ក្នុងបេសកម្មការពារនគរពីពួកសៀមឈ្លានពាន។

                                               

ធារាវត្តី (នាងនាគ)

នាងនាគ រឺ ព្រះនាងធារាវត្តី ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាងគឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះពើបប្រទះជាមួយព្រះថោងនៅលើកោះគោកធ្លក។ ព្រះនាមពេញសំរាប់រាជ្យ សម្ដេចព្រះវគវត្ដី ក្សត្រី​គាប់​លក្ខណ៍ ​ឯក​អគ្គ​ទេវី​ ។

                                               

ចម្បាធិរាជ

គេមិនបានដឹងប្រវត្តិរបស់ព្រះវង្សធំចម្បាធិរាជពិស្ដារទេ គេត្រឹមតែដឹងក្នុងពង្សាវតារដូចតទៅនេះថា៖ ក្រោយពីសវនាការចប់ហើយ ព្រះករុណាស្ដេចទ្រង់ឱ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឱ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុកនៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចម្បាធិរាជជាមេទ័ពមុខឱ្យមុខមន្ត្រីក្រុមទាហានរៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។ លុះដល់ថ្ងៃ ១ កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស.២១១៤, គ.ស.១៥៧០, មស.១៤៩២, ចស. ៩៣២ ព្រះអង្គនាំទាំងអស់ចេញទៅទិសបស្ចិម។ ឯព្រះចម្បាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួចរត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឱ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយវាយស្រ ...

                                               

លំពង្សរាជា

​ ព្រះបាទ លំពង្សរាជា គ.ស ១២៩២-១៣៥១ រឺ ១៣១៩-១៣៤៩ រជ្ជកាល គ.ស ១៣៤៦-១៣៤៩ រឺ ១៣៤៦-១៣៥១ ថ្ងៃ ​១១​កើត​ ​ខែជេស្ឋ​ ​ឆ្នាំច​ ​ព.ស ​១៨៩០, ម.ស ​១២៦៨, ច.ស​ ៧០៨ និង​ត្រូវជា​ គ.ស ​១៣៤៦ ពិធី​អភិសេក​ត្រូវ​បាន​រៀបចំ​ឡើង​ ​ដើម្បី​តែងតាំង​ព្រះ​លំពង្ស​ ​បុត្រ​ព្រះសិទ្ធានរាជា​ ​ជា​ព្រះមហាក្សត្រ​ទី​២៨។​ ​កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ២៧​ វស្សា។​ ​ព្រះ​បរម​នាម​ព្រះ​អង្គ​គឺ​ ​ ព្រះបាទ​សម្ដេច​ ​ព្រះ​លំពង្សរាជា​ ​រាមាធិបតី ។​ ​ព្រះ​បរមរាជវាំង​ស្ថិត​នៅ​មហានគរ​ដដែល។ ​ព្រះ​អង្គ​បាន​តែងតាំង​ព្រះ​ស្រីសុរិយោទ័យ​ជា​ព្រះ​មហាឧបរាជ។ មុន​នឹង​ឡើង​ធ្វើ​ ជា​ព្រះមហាក្សត្រ​ ​ក្នុង​ឆ្នាំមមី ​ព្រះ​អង្គ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រ ...

                                               

ពិជ័យគជេន្ទ្រយុទ្ធ

ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធ ជាព្រះទីនាំងមួយក្នុងចំណោមព្រះទីនាំងរបស់ព្រះបាទចន្ទរាជា ត្រូវបានថ្វាយដោយហ្មជ័យ ដូច្នេះព្រះអង្គក៏ឱ្យខ្នាន់ឈ្មោះថា ពិជ័យគជេន្ទ្រយុទ្ធ យកតាមឈ្មោះរបស់ហ្មជ័យ។ បានប្រើជាដំរីសឹកក្នុងចំបាំងចាប់ពីឆ្នាំគ.ស ១៥១៦-១៥៣៦។

នគររាជសីមា
                                     

ⓘ នគររាជសីមា

នគររាជសីមា គឺជា ទេសបាលនគរ នៅភាគឦសាននៃប្រទេសថៃនិងផ្លូវចូលទៅឦសាន ។ វាគឺជាទីរួមចង្វាតនគររាជសីមា និងស្រុកនគររាជសីមា ។ កាលពីថ្ងៃ១៦សីហា២០១០ តំបន់ក្រុងមានប្រជាជន១៤២,៦៤៥ ។

ទេសបាលនគរក៏ត្រូវបានគេស្គាល់ជាសាមញ្ញថាជា គោរាជ រ.ប.ទ.ថ. គោរាជ, โคราช, គឺជាកំណែខ្លីនៃឈ្មោះពេញ ។ វាមានទីតាំងស្ថិតនៅមាត់ច្រកនៃខ្ពង់រាបគោរាជ និងបានកត់ចំណាំជាប្រវត្តិសាស្ត្រតាមព្រំដែនរវាងទឹកដីឡាវនិងសៀម ក៏ប៉ុន្តែឥឡូវត្រូវបានចាត់ទុកថាជាផ្លូវចូលទៅកាន់ភាគឦសាន ឥសាន ។ ទីតាំងភូមិសាស្ត្រគឺ 14°58.5′N 102°6′E ។

នគររាជសីមាក៏នៅកណ្ដាលនៃតំបន់ទីក្រុងមេនគររាជសីមា ។

                                     

1. ប្រវត្តិសាស្ត្រ

ភស្តុតាងបុរាណវិទ្យាផ្ដល់ព័ត៌មានថាមានទីប្រជុំជនពីរ​ដែលក្រោយមកបានប្រែឈ្មោះថា សីមា និង នគរាជ ដែលថ្មីៗនេះគឺនៅក្នុងស្រុកស៊ុងណឺន ៣២ គ.ម. ខាងលិចនៃនគររាជសីមាសម័យបច្ចុប្បន្ននេះ គោរាជ ។ នគរ មានន័យថា ធានី, ក្រុង, បុរី, រាជ មានន័យថា ស្ដេច, ក្សត្រិយ រឺ រដ្ឋ, រាស្ត្រ ជាភាសាហិណ្ឌី ។ សូមមើលផងដែរ បៃសីមា ។

កាលពីមុនមកទល់នឹងសតវត្សទីដប់បួន តំបន់នគររាជសីមាគឺស្ថិតនៅក្រោមអធិរាជ្យភាពរបស់អធិរាជាណាចក្រខ្មែរ ដែលគេស្គាល់ជាភាសាខ្មែរថា នគររាជសីមា/នគររាជបុរី និង គោរាជ កាលណោះដែលទីប្រជុំជនមួយទៀតនៅភាគខាងជើង គឺពិមាយ ក៏កាន់តែសំខាន់ដូចគ្នាដែរ ។

ព្រះនារាយណ៍ ស្ដេចនៃអយុធ្យាចាប់ពី១៦៥៦ដល់១៦៨៨ បានចេញរាជបញ្ជាអោយសាងទីក្រុងថ្មី ប្រើដើម្បីជាតំបន់ការពារនៅជាយដែនភាគឦសាននៃអយុធ្យា ។ នគររាជសីមាត្រូវបានវែកញែកជាបន្តបន្ទាប់ក្នុងរាជពង្សាវតាសៀម និងឯកសារនីត្យានុកូលភាពខ្លះថាជាទីក្រុង លំដាប់ថ្នាក់ទីពីរ នៃនគរ ។ អភិបាលម្នាក់ត្រូវបានឈរឈ្មោះ​ដែលជាអ្នកបានគ្រប់គ្រងទីក្រុងនេះជារាជវង្ស សន្តតិវង្សមួយ ។

ជាលទ្ធផលនៃដំណាក់កាលចុងក្រោយនៃនគរអយុធ្យាដែលបានបញ្ចប់ជាមួយ ការបំផ្លិចបំផ្លាញទាំងស្រុងដោយពួកភូមានៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ថេពពីពិត ព្រះរាជបុត្រនៃព្រះបាទបរមកោដ្ឋ បានប៉ុនប៉ងលើកព្រះអង្គឯងឡើងជាអ្នកគ្រប់គ្រងពិមាយ ដែលក្ដោបក្ដាប់ឥទ្ធិពលលើ គោរាជ និងខេត្តភាគខាងកើតផ្សេងៗទៀត ។ ព្រះចៅតាក់ស៊ិននៃអ្នកស្នងរាជ្យបន្ត នគរធនបុរី ១៧៦៨-១៧៨២បានបញ្ជូនមេទ័ពពីររូបរបស់ទ្រង់ គឺបងប្អូន ថោងដួង និងប៊ូនម៉ាទៅកម្ចាត់ព្រះអង្គម្ចាស់ ដែលទ្រង់ក្រោយមកទៀតត្រូវប្រហារជីវិតនៅឆ្នាំ១៧៦៨ ។ ថោងដួងបានក្លាយជាព្រះបាទរាមាទីមួយនៃនគរនៅឆ្នាំ១៧៨២ ហើយគោរាជបានក្លាយជាតំបន់ការពារយុទ្ធសាស្ត្រតាម ជាយដែនភាគឦសានត្រួតពិនិត្យពួករដ្ឋសួយឡាវនិងខ្មែរ ។

នៅឆ្នាំ១៨២៦ ស្ដេចវាំងចន្ទន៍ចៅអនុវង្សបានសង្កេតឃើញថាសៀមពេលនោះបានចុះអន់ខ្សោយ ហើយក៏បានវាយប្រហារគោរាជនៅក្នុងឧទ្ទាមកម្មឡាវប្រឆាំងនឹងព្រះបាទរាមាទី៣ដែលបានខឹងសម្បាលអស់រយៈពេលពីរឆ្នាំហើយ ។ លោកស្រីម្ចាស់ម៉ូ ប្រពន្ធនៃអភិបាលរងនៅពេលនោះ ត្រូវបានគេគោរពសរសើរជាមួយការរំដោះទីក្រុងពីកងទ័ពអនុវង្ស ហើយនិងត្រូវបានផ្ដល់កិត្តិយសជាមួយរូបសំណាក​នៅចំកណ្ដាលនៃដើមក្រុងគោរាជ ។ កាលពីមុន ទីប្រជុំជនមានជញ្ជាំងនៅខាងកើតនៃបូជនីយដ្ឋានត្រូវបានរចនា​និងកសាងឡើងដោយវិស្វករបារាំងម្នាក់​ដែលត្រូវគេជឿថាជាមនុស្សម្នាក់ដែលបានសាងរាជវាំងនារាយណ៍មហារាជនៅលវបុរី លពបុរី ។ ការរចនាតាមបែបបារាំងឆ្លុះបញ្ចាំងជាប្រព័ន្ធគូរទឹក​ដែលព័ទ្ធជុំវិញភាគខាងក្នុងបំផុតនៃទីក្រុង ។

នគររាជសីមាបានបន្តក្លាយជាមជ្ឈមណ្ឌលនយោបាយ​និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់ឦសានក្រោមកំណែទម្រង់រដ្ឋបាលមណ្ឌលនៅចុងសតវត្សទីដប់ប្រាំបួន ។ នៅ ខែវិច្ឆិកា ឆ្នាំ១៩០០ ផ្លូវដែករាជរដ្ឋសៀមបានចាប់ផ្ដើមដំណើរការខ្សែនគររាជសីមាចាប់ពីបាងកករួមជាមួយនិងស្ថានីយគោរាជជាចុងផ្លូវរបស់ខ្លួន ។ ខ្សែពីឧប្បលរាជធានីទៅកាន់ទីប្រជុំជនវារិនបានបើកសម្ភោធនៅថ្ងៃ១វិច្ឆិកា១៩២២ ។ ។ ជុំថ្នល់ជីរៈទៅកាន់ខនកែនបានសម្ភោធនៅថ្ងៃ១មេសា១៩៣៣ ។ ស្ថានីយគោរាជ ត្រូវបានប្ដូរទៅកាន់ស្ថានីយផ្លូវដែកនគររាជសីមានៅឆ្នាំ១៩៣៤ ។

នៅខែតុលា១៩៣៣ បន្ទាប់ពីបដិវត្តន៍សៀម១៩៣២បានបញ្ចប់រាជាធិបតេយ្យផ្ដាច់ការ ទីក្រុងបានក្លាយជាទីបញ្ជាការនៃឧទ្ទាមកម្មបវរតេជៈ ការបះឡើងមិនបានសម្រេចប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅបាងកក ។

នៅខែមេសា១៩៨១កំឡុងរដ្ឋប្រហារប៉ុនប៉ងមួយផ្សេងទៀត រដ្ឋាភិបាលរួមជាមួយគ្រួសាររាជវង្ស បានធ្វើការភៀសខ្លួនទៅនៅគោរាជ ។

ចាប់ពីឆ្នាំ១៩៦២-១៩៧៦ មូលដ្ឋានព្រះរាជទ័ពអាកាសថៃគោរាជគឺត្រូវបានទទួលជាភាគផ្សំនៃព្រះរាជកងទ័ពអាកាសថៃ កងទ័ពអាកាសសហរដ្ឋ និងភាគផ្សំមួយនៃព្រះរាជកងទ័ពអាកាសស្រុកហ្សេថ្មី រ.ក.អ.ហ.ថ. ។ បន្ទាប់ពីការដកទ័ពថយរបស់ស.រ.នៅឆ្នាំ១៩៧៦ កងទ័ពអាកាសថៃបានក្ដោបក្ដាប់អំណាចពេញទី ។ កំឡុងទសវត្ស១៩៨០ និងដើមទសវត្ស១៩៩០ វាលយន្តហោះត្រូវបានដំណើរការចូលរួមជាអាកាសយានដ្ឋានស៊ីវិល​សម្រាប់នគររាជសីមា ។ នេះត្រូវបានបញ្ចប់ជាមួយការសម្ភោធនូវអាកាសយានដ្ឋាននគររាជសីមានៅដើមទសវត្ស១៩៩០ ។

                                     

2. ដំណឹកជញ្ជូន

នគររាជសីមាត្រូវបានភ្ជាប់ជាមួយនិងខ្សែផ្លូវដែកភាគឦសាន ដោយភ្ជាប់បាងកកជាមួយនិងឧប្បលរាជធានី និងណងខាយ ។ ក៏ភ្ជាប់ទីក្រុងនេះដែរគឺថ្នល់មិត្តភាព ផ្លូវថៃលេខ២ ។ ២៦ គ.ម.ខាងកើតទីក្រុងគឺជាអាកាសយានដ្ឋាននគររាជសីមា ។

កាលពីថ្ងៃ៣០វិច្ឆិកា២០០៦ អាកាសយានដ្ឋាននេះមិនបានកាន់កាប់ចរាចរណ៍របស់អ្នកដំណើរទេ ហើយនិងការបញ្ជូនឥវ៉ាន់មិនត្រូវបានឃើញ​ជាលទ្ធភាពពាណិជ្ជកម្មសំខាន់អ្វីដែរ ។ សេវាអ្នកដំណើរត្រូវបានគេប៉ុនប៉ងជាច្រើនលើក​ជាមួយការបរាជ័យខាងហិរញ្ញវត្ថុ តម្លៃគឺទាបស្មើ៩៩បាតដើម្បីហោះហើរទៅបាងកក ពួករដ្ឋអំណាចនៅតែកំពុងពិភាក្សាលើមធ្យោបាយជាច្រើន​ដើម្បីបង្កើតការវិនិយោគទុនជាង៤០០លានបាតអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ​ដោយការប្រថុយប្រថានចំណាយ ។ ហ៊ែភ្ភីអ៊ាំរ HPY បានចេញផែនការដើម្បហោះហើរពីនគររាជសីមាទៅឆៀងម៉ៃ និងបាងកកជាមួយនិងសាអាប៣៤០សាងដោយស៊ុយអ៊ែតមាន៣៣កៅអី ជាមួយសេវាជាច្រើនដែលបម្រុងចាប់ផ្ដើមនៅថ្ងៃ១៩សីហា២០១០ទំព័រគំរូ:C, ដូចគ្នានៅឆ្នាំ២០១២ យ៉ាងណាៗ ក៏នៅតែគ្មានការដំណើរការសេវាយន្តហោះ​ដែលបានកំណត់ពេលពីអាកាសយានដ្ឋាននេះឡើយ ។

                                     

3. ចំណុចចាប់អារម្មណ៍សំខាន់ៗ

  • សួនសត្វគោរាជ - គឺជាសួនលំដាប់ថ្នាក់ទីមួយ ។ តម្លៃចូល៧០បាតសម្រាប់ជនជាតិថៃ ១០០បាតសម្រាប់ទេសចរបរទេស ។ សួនសត្វនេះមានទីតាំងស្ថិតនៅប្រហែល១៣ គ.ម.ខាងត្បូងទីក្រុងតាមផ្លូវធំ៣០៤ ។
  • ព្រះរាជមូលដ្ឋានទ័ពអាកាសថៃគោរាជត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសសហរដ្ឋកំឡុងសង្គ្រាមវៀតណាម ។ ដែលមានទីតាំងប្រហែល៨ គ.ម.ភាគខាងត្បូងនៃទីក្រុងនេះ ។
  • វត្តសាលាឡយ
  • បូជនីយដ្ឋានទាវសុរនារី - កន្លែងនេះគឺនៅក្រោមនវកម្មឡើងវិញថ្មីៗនេះ ។ រូបសំណាករបស់លោកស្រីម្ចាស់ម៉ូខ្លួនឯងគឺនៅនឹងកន្លែង និងពួកអ្នកលក់ដូរតាមចិញ្ចើមថ្នល់ថ្វាយផ្កានិងធូប ។ល។ ដែលថ្មីៗនៅជិតក្បែរក្នុងតូបបណ្ដោះអាសន្ននានា ។
  • អាគារកីឡាអនុស្សាវរីយថ្ងៃចម្រើនព្រះជន្មទី៨០ព្រះករុណាទី៥ធ្នូ២០០៧គឺជាកីឡាមណ្ឌលប្រើច្រើនយ៉ាងនៅនគររាជសីមា ស្រុកថៃ ដែលត្រូវបានសាងហើយនៅឆ្នាំ២០០៧ ។ ដែលត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍រត់លោតនិងទីលានកីឡា ការប្រកួតបាល់ទាត់និងបានទទួលស្វាគមន៍ការប្រារព្ធបើកនិងបិទសម្រាប់ល្បែងកីឡាអាស៊ីអាគ្នេយ៍២០០៧ ។ នៅឆ្នាំ២០០៨ ក.ប.នគររាជសីមា គឺជាក្រុមបាល់ទាត់តែមួយគត់នៃទីក្រុងនេះ បានរើទៅក្នុងកីឡាមណ្ឌលនេះ ។

គោរាជកំពុងទាក់ទាញពួកជនបរទេសកាន់តែកើនឡើងជាងប្រាំឆ្នាំចុងក្រោយនេះ ជាមួយចំនួនដែលកំពុងតែកើនឡើងភាគច្រើនពីអាមេរិកខាងជើង និងអឺរ៉ុបដែលផ្លាស់ទីមកកាន់ខេត្តនេះ ។ នៅតែជនបទដដែល ដែលមានតម្លៃស្នាក់នៅនិងដីថោកៗ ហើយខេត្តនេះតាំងនៅត្រឹមតែការបើកបរបីម៉ោងប៉ុណ្ណោះពីបាងកក តាមឡានក្រុង រឺ រថភ្លើង ហើយក៏ជាច្រកផ្លូវទៅកាន់ឦសានដែលជាឈ្មោះហៅក្រៅដែលគេបានប្រាប់ គោរាជភ្ជាប់ចង្វាតថៃឦ.១៨ផ្សេងៗជាមួយតំបន់កណ្ដាលដោយផ្លូវដែកនិងផ្លូវធំ ។



                                     

4. អាកាសធាតុ

ជាទូទៅមានរដូវបីនៅក្នុងតំបន់នេះ: ប្រាំង កុម្ភៈ - ឧសភា វស្សា ឧសភា - តុលា រងារ តុលា - កុម្ភៈ ។ នៅក្នុងរដូវត្រជាក់ សីតុណ្ហភាពនៅគោរាជកណ្ដាលនឹងធ្លាក់រហូតដល់ប្រហែល ៦០ អង្សារF ៨.៥អង្សារC និងនៅតំបន់ជន់បទ ចុះដល់៥០ -១.៥កម្រិតទាប ។

                                     

5. ការអប់រំ

សាកលវិទ្យាល័យ មហាវិទ្យាល័យ

មានមហាវិទ្យាល័យ៤នៅក្នុងតំបន់នេះ ។

  • មហាវិទ្យាល័យបច្ចេកវិទ្យាសុរនារី
  • មហាវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន
  • មហាវិទ្យាល័យរាជបាទនគររាជសីមា
  • មហាវិទ្យាល័យវឞ៍ឆាលិតកុល

សាលាបឋមសិក្សា

  • រោងរៀនមឿងនគររាជសីមា
  • រោងរៀនវត្តសាកែវ
  • រោងរៀនរួមមិត្ត
  • រោងរៀនអនុបាលនគររាជសីមា
  • រោងរៀនសុខនារី

វិទ្យាល័យ

  • វិទ្យាល័យសន្តម៉ារីនគររាជសីមា
  • រោងរៀនសុធ៌ម្មបិដក
  • រោងរៀនសុរនារីវិទ្យាល័យ
  • រោងរៀនរាជសីមាវិទ្យាល័យ
  • រោងរៀនប៊ូនវឌ្ឍនា
  • រោងរៀនសំច័យនគររាជសីមា
  • វិទ្យាល័យរដ្ឋបាលធុរកិច្ចសន្តម៉ារី
                                     

6. សុខូបត្ថម្ភវត្ថុ

មន្ទីរពេទ្យ រោងព្យាបាល

  • រោងព្យាបាលដឹហ្គោលដឹនហ្គេត
  • រោងព្យាបាលផ្វតសុរនារី
  • រោងព្យាបាលផូផាត់
  • រោងព្យាបាលមហារាជនគររាជសីមា
  • រោងព្យាបាលអនុស្សាវរីយគោរាជ
  • រោងព្យាបាលសន្តម៉ារី
  • រោងព្យាបាលបាងកករាជសីមា

សណ្ឋាគារ

  • សណ្ឋាគារសីមាធានី
  • ក្លាងផ្លាហ្សាអាត់សាដាង ។ ស្ថិតនៅលើថ្នល់អាត់សាដាង ។
  • ក្លាងផ្លាហ្សា ចមសុរាងគ៍ ។ ស្ថិតនៅលើថ្នល់ចមសុរាងគ៍ ។
  • ផ្សារធំតិស្កូលូទុសនគររាជសីមា២ ។ ==ក្រោមការសាងសង់==
  • ក្លាងវីល៉្លា ថ្នល់សុរនារាយណ៍ ។
  • អាយធីស៊ីធី ។ តាំងនៅថ្នល់មិត្តភាព ។
  • សណ្ឋាគាររ៉ាយ៉ាហ៊្គ្រែណ្ដ៍
  • សណ្ឋាគារឌូស៊ិតព្រិនស៊ិសគោរាជ
  • មហាមជ្ឈមណ្ឌលប៊ីហ្គស៊ី ។ ថ្នល់មិត្តភាពណងខាយ ។
  • ផ្សារធំតិស្កូលូទុសនគររាជសីមា១ ។ ស្ថិតនៅលើថ្នល់មិត្តភាព ។
  • សណ្ឋាគារបិស្ថ៍
  • សណ្ឋាគារស៊ីធីផាខ

    មជ្ឈមណ្ឌលដើរហាង និង ហាងលក់ទំនិញគ្រប់មុខ

    • ម៉លនគររាជសីមារួមមាន ហូមផ្រូ & រោងកុនអ៊ីជីវី ។ ដែលស្ថិតនៅថ្នល់មិត្តភាព ។
    • ហូមផ្រូនគររាជសីមា ។ ស្ថិតនៅផ្លូវវៀងមហោស្រពកណ្ដាលគោរាជ នគររាជសីមា លើគម្រោងការ
    • ម៉ាក្រូ ។ តាំងនៅថ្នល់មិត្តភាពណងខាង ។

    សារព័ត៌មាន

    • ដឹគោរាជប៉ុស្ត៍ ។ ភាសាអង់គ្លេសប្រចាំខែ ។
    • ដឹគោរាជដេលី ។ ភាសាថៃ ។


                                     

7. តំណក្រៅ

  • Information, news and maps of Nakhon Ratchasima
  • Nakhon Ratchasima Football Club website English language
  • Photo collections from 1966/67
  • City of Nakhon Ratchasima Municipality
  • 24th Southeast Asian Games Nakhon Ratchasima 2007 Website
  • Happykorat.com: Central web and Information of Nakhonratchasima Business & SMEs
                                     
  • ខ ត ត នគររ ជ រ ជធ ន អង គរ កម ព ជ ខ ត ត នគររ ជ គ ជ ខ ត តដ លច ណ អ យស មច ប ព សតវត សទ មក ទ បច ច ប បន នប រទ សថ ស ម ប នប ដ រឈ ម ទ ជ ខ ត ត នគររ ជ ស ម นครราชส มา
  • ស ហ គ មល កទ ធ វ ឡ ងន នគររ ជ ស ម ប រទសថ ព ថ ង ទ ដល ថ ង ទ ធ ន គណកម មក រអ ឡ ព ចថ ប នរ បច ព រ ត ត ក រណ អ យជ ន ព លគ ន ជ ម យ ព ធ ប ណ យខ បច រ នព រ ជន ម
  • ខ ត ត នគររ ជ អ ណ ចក រខ ម រ ម នសម យលង វ ក បច ច ប បន នស ថ តន ខ ត ត នគររ ជ ស ម ប រទ សថ ស ម ប រ ស ទន ងរង Prasat Neang Roun អត តក លស ថ តន ខ ត ត នគររ ជ អ ណ ចក រខ ម រ
  • ន ឆ ន ព រ អង គប នយ ងទ គង ន រ ជធ ន អង គរ ដ ម ប ប រម លទ ពទ រ ដ យក ខ ត ត នគររ ជ ស ម ហ យដ ក មន ត រ ខ ម រឲ យន ត រ តត រ ទ ន ន ឆ ន ដ យទ ពភ ម ន ងទ ពខ ម រវ យគ បស ម
  • ដ លព អត តក លប រ ស ទន ស ថ តន ស រ កព ម ឃ ខ ត ត នគររ ជ គ រ ជ អ ណ ចក រខ ម រម នសម យលង វ ក បច ច ប បន នស ថ តន ខ ត ត នគររ ជ ស ម ប រទ សថ ស ម ប រ ស ទន ត រ វប នស ងសង ឡ ងស រ ប
  • ដ លម នស ត ចអ ន វង ស ជ ស ដ ចល វ ដ នម នទ ន ក ទ នង ន ង ស ដ ចរ ម ទ ដ លស យរ ជ យន នគររ ជ ស ម ន សម យរតនក ស ន បច ច ប បន នស ថ តន ខ ត តជ យភ ម Chaiyaphum ช ยภ ม ប រទ សថ
  • ដ លម នលក ខណ ខ សព វត តបន ត ច ច ព ខ ត ត នគររ ជ ស ម ត ម យ បច ច ប បន នន យ ងសង ក តឃ ញថ ទ ត ងប រវត ត ស ស ត រ ដ លម នស ល កស ន មវប បធម ប រ ណ ស ម វត ត ស ល ច រ ក ក រដ ឋ នថ ម
  • សន ធ ងព ខ ត តព រ វ ហ រ រ មម នខ ត តម យច ន នន ល ខ ពង រ ប នគររ ជ ស ម ដ ចខ ត តប រ រម យ ន ង នគររ ជ ស ម ជ អ ថ ហ យក ស យភ យមកដល ភ ម ភ គន យ ងប រ កដ ម.ត រ ណ
  • ដល ចម ប ស ក ខ ត តក តទល ន ងនគរចម ប ខ ងត ប ងទល ន ងសម ទ រ ខ ងល ចទល ន ង នគររ ជ ស ម ន សម យព រ ប ទស រ ជ ដ ឋ ប នប ប រ ក ស ល កឱ យប រជ រ ស រ តច យគ រប គ ន
  • ម នភ ពដ ច ដ យឡ កព គ រ មភ ស ថ គ រ ជ ម នមន ស សន យ យភ ស ន ប រហ ល ន នគររ ជ ស ម ជ ក រគ រប គ រងន កន ល ងភ ស រវ ងបណ ត ភ ស ថ កណ ត ល ន ង ឦស ន
  • ន ឆ ន ព រ អង គប នយ ងទ គង ន រ ជធ ន អង គរដ ម ប ប រម លទ ពទ រ ដ យកខ ត រ នគររ ជ ស ម ហ យដ ក មន ត រ ខ ម រឲ យន ត រ តត រ ទ ន ន ឆ ន ដ យទ ពភ ម
  • ដ លអត តក លស ថ តន ក ន ងខ ត តម ក ត រ អ ណ ចក រខ ម រ បច ច ប បន នស ថ តន ខ ត ត នគរ រ ជ ស ម ប រទ សថ ស ម Prasat Phimai, Khorat Province ប រ ស ទភ ន រ ង ปราสาทห นพนมร ง

Users also searched:

...
...
...