Back

ⓘ សម រង្ស៊ី




សម រង្ស៊ី
                                     

ⓘ សម រង្ស៊ី

  • ១៩៩២-១៩៩៥ សមាជិកស្ថាបនិក និងគណៈកម្មការនាយកគណៈបក្សហ៊ុនស៊ិនប៊ិច
  • ១៩៩២-១៩៩៣ សមាជិកឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC
  • ១៩៩៣-១៩៩៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
                                     

1. គ្រួសារ

ឪពុករបស់លោក សម រង្សី គឺលោក សម សារី ធ្លាប់បានធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ ផែនការ និង​ឥណទានហិរញ្ញវត្ថុ មុនពេលដែលលោក​ត្រូវបានទទួលតំណែងជា​នាយក​រដ្ឋមន្ត្រីស្តីទីនៅក្នុង​រដ្ឋាភិបាលដែលដឹកនាំដោយ​សម្តេចសីហនុក្នុងទសវត្សឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្សី គឺលោកស្រី អ៊ិន អឹម ត្រូវបាន​កត់ត្រាថាជាស្ត្រីខ្មែរដំបូងបំផុត​ដែលបាន​​បញ្ចប់ការសិក្សា​ថ្នាក់​ទុតិយភូមិ ដែលគេហៅថាបាក់កាឡូរ៉ែអា Baccalauréat។

លោក សម សារី បានរត់គេចខ្លួនពីកម្ពុជា​នៅក្នុងឆ្នាំ 1959 នៅពេលដែលលោក សម រង្ស៊ី មានអាយុត្រឹម​ដប់ឆ្នាំដោយរងការ​សង្ស័យថាបាន​ចូលរួមនៅក្នុង ផែនការសម្ងាត់ក្រុង​បាងកក ខណៈពេលដែល​ម្តាយគាត់​ត្រូវ​បាន​ចាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺ​លោក សម ញាណ បានបម្រើការជាប្រធាននៃ​ព្រះរាជ​ក្រុមប្រឹក្សានៃ​កម្ពុជា និងត្រូវបាន​តែងតាំងជា​សមាជិកដ៏សំខាន់​នៃ គណបក្សប្រជាធិបតេយ្យ កម្ពុជា នៅ​ក្នុងឆ្នាំ 1940 ។

លោក​ សម​ រង្សី​បាន​រៀបការជាមួយអ្នកស្រី ជូ ឡុងសូម៉ូរ៉ា ដែលបច្ចុប្បន្នលោកស្រីក៏ជាសមាជិកសភាមកពីគណបក្សជាមួយលោកដែរ ហើយគាត់មានកូនបីនាក់គឺ ​​សម ប៉ាទ្រិក, សម មួរែល និង​សម រ៉ាឈែល។

Tioulong Samuras father, Nhiek Tioulong was a military general who founded the Khmer Renovation party and briefly served as an Acting Prime Minister in 1962. Both Sam Rainsy and his wife claimed to have Chinese ancestry, the former having revealed that one of his great-great grandfathers was a Chinese immigrant, while Nhiek Tioulong revealed that he had a Chinese grandfather during a dialogue session with Zhou Enlai in 1954.
                                     

1.1. គ្រួសារ ឯកសារបន្ថែម

លោក សម រង្ស៊ី ជាអ្នកដឹកនាំគណបក្សប្រឆាំងចាស់វស្សានៅកម្ពុជា។ លោកធ្លាប់ជាតំណាង សម្តេច ព្រះនរោត្តម សីហនុ ក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ។ លោកធ្លាប់ជា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ ដល់ ១៩៩៤ ដោយធ្លាប់បានបញ្ចុះប្រាក់ដុល្លារ ពី ១ដុល្លារអាមេរិក = ៣៦០០រៀស មកត្រឹម ១ដុល្លារអាមេរិក = ២៥០០រៀល ប៉ុណ្ណោះហើយតំលៃសាំងនៅត្រឹម​ ១៧០០រៀល ប៉ុណ្ណោះ។ ក្នុងមុខដំណែង លោកបានដំឡើងប្រាក់ខែអោយមន្ត្រីរាជការ ១០០% ចំនួន ៣ ដង ។ ក្នុងជីវិតនយោបាយ លោកត្រូវបានគេយាយី ប្រុងផ្តាច់ជីវិតលោក ជាច្រើនលើកច្រើនសារ ដូចជាពេល លោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះ លោកត្រូវបានបាញ់ដោយ ​​​សឿង ផែនដី តែអង្គរក្សលោកបានច្រានលោកធ្លាក់ទឹកទាន់។ លើកទី២ នៅមុខមន្ទីររដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការយុត្តិធម៌ ត្រូវគេគប់គ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករបួស និងមានមនុស្សស្លាប់ចំនួន១៦នាក់។ លើកទី៣ នៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាប់បែកម្តងទៀត។ ប៉ុន្តែលោកនៅតែចេញទៅតាមដងផ្លូវជាច្រើនលើកច្រើនសារដើម្បីទាមទារសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះដោយអំពើរំលោភបំពាននិង សិទ្ធិកម្មករជានិច្ច។ ដើម្បីបង្ហាញពីចិត្តប្រឆាំងនឹងប្រទេសវៀតណាម នៅ ខេត្តស្វាយរៀង លោកបានទៅដកតំរុយព្រំដែនដែលឈ្លានពានមកទឹកដីកម្ពុជា ហើយត្រូវបានតុលាការស្វាយរៀងកាត់ទោសអោយពន្ធនាគារចំនួន១២ឆ្នាំ។ បច្ចុប្បន្នលោកជាមេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ។